លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 11 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 01:11 នាទី ចំនួនអានៈ 2421

ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ​ផ្លាស់​ទៅកាន់ ច្រកទ្វារ​អន្តរជាតិ​ដូង ខេត្ត​បាត់ដំបង កាលណា​មក មេ​ប៉ូលិស​រូប​នេះ (ស៊ឹមសំអាត) ​នៅតែ​បន្ត​យក​តួនាទីទៅ​ប្រព្រិត្ត​អំពើ​មិន​ប្រក្រតីដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួននិង​បក្ខពួក​និយមដូច​អ្វី​ដែល​គាត់បាន​ធ្វើ​នៅ​ច្រក​ដូងនិង​ក៍​មិន​សូវ​ខុស ពីអ្វី​ដែល​លោក សៅ ប៊ុន​រិទ្ធ ធ្លាប់បាន​ធ្វើ​នៅ ច្រក​ប៉ោយប៉ែត កន្លងទៅដែរ ។​

​កាល​លោក ស៊ឹម សំអាត នៅ​ធ្វើជា​មេ​ប៉ូលិសអន្តោប្រវេសន៍ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​​ដូង មាន​បណ្ដាញ​ព័ត៌មាន​ខ្លះ បាន​សរសេរ​ផ្សាយ​ថា តំណែង​ជា​មេ​ប៉ូលិស​អន្តោប្រវេសន៍ ច្រក​អន្តរជាតិ​ដូង​របស់លោក ស៊ឹម សំអាត មិនមែន​បាន​មក ដោយ​ងាយស្រួល​នោះទេ គឺ​មាន​ការ​ប្រជែង​គ្នា ខ្លាំង​សម្បើម​ណាស់ ព្រោះ​វា​ជា​ប្រភព​ចំណូល មិនចេះ​រីងស្ងួត​​ដែល​ក្នុង​មួយ​អាណត្តិៗ អាច​រក​ប្រាក់​សម្រាប់ ជ្រែ​រក​តំណែង​ថ្មី ឬ​បន្ត​កាន់អំណាច នៅ​កន្លែង​ចាស់​បាន យ៉ាង​ងាយស្រួល​បំផុត ។

ជាក់ស្តែង​លោក ស៊ឹមសំអាត ចាប់តាំងពី​បាន​ឡើង​តំណែង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ច្រក​អន្តរជាតិ​ដូង​ជំនួស​លោក អ៊ឹង សុង​យូ  រហូតមក​គាត់ (ស៊ឹមសំអាត) ​ត្រូវប៉ាន់​ខ្លាំង​មែនទែន ក្នុង​ការប្រមូល​លុយ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ។

ប្រភព​បាន​រិះគន់​ថាកាល​នោះ​ខណៈ​ដែលប្រជាពលរដ្ឋ​មកពីបណ្តា​ខេត្ត​នានានាំគ្នា​ធ្វើ​ចំណាកស្រុកទៅ​ស្វែងរក​ការងារធ្វើ​នៅ​ប្រទេស​ថៃក្នុង​មួយ​ថ្ងៃៗ​រាប់រយ​នាក់ដែល​តម្រូវ​ឲ្យ​ពួកគាត់ ទៅទាក់ទង​ឲ្យ​ប៉ូលិស អន្តោប្រវេសន៍ ជួយ​ធ្វើ​ប័ណ្ណឆ្លងដែន​នោះ លោក ស៊ឹម សំអាត និង​មន្ត្រី​ប៉ូលិស ប្រចាំ​ច្រក​ដូង តែង​ឆ្លៀត​ឱកាស​កំណត់ឲ្យ ប្រជាពលរដ្ឋ​បង់ប្រាក់ សម្រាប់​ការធ្វើ​ប័ណ្ណឆ្លងដែន ក្នុង​មួយ​ក្បាល​តម្លៃ​ពី ៦៣០០០​រៀល ទៅ ៧៣០០០​រៀល ទោះ​ជា​អ្នក​នៅ​ក្នុងស្រុក ឬ​នៅ​ខេត្ត​ណា​ក៏​ដោយ ។ ទង្វើ​បែប​នេះ ជា​ការរំលោភ​បំពាន យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ អនុក្រឹត្យ​លេខ​៦៨ ត្រង់​មាត្រា​៧ ដែល​រាជរដ្ឋាភិបាល បានកំណត់​ឲ្យ​យក​ថ្លៃ ធ្វើ​ប័ណ្ណឆ្លងដែន ក្នុង​មួយ​ក្បាលៗ​តែ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ក្រៅពី​ករណី​មិន​ប្រក្រតី​នោះ ក៍មាន​បញ្ហា​ជាច្រើន​ទៀត ដែល​កើតមាន​នៅ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង ដូច​ជា​ការឃុបឃិត ឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល ទំនិញគេចពន្ធ​ខុសច្បាប់ មកពី​ប្រទេស​ថៃ យ៉ាង​អនាធិបតេយ្យ ជាដើម ។

​ការ​ខឹងសម្បារនិង​ការ​ស្អប់ខ្ពើម​នោះវា​បាន​កើតឡើង​ដោយសារតែមន្ត្រីៗ​នគរបាល អន្តោប្រវេសន៍ប្រចាំ​នៅ​ច្រកទ្ធារអន្តរជាតិប៉ោយ​ប៉េតតែង​គាប​យកលុយពី​ពលករ​ខ្មែរ​ក្រីក្រ រាប់រយ​ពាន់​នាក់ដែល​ត្រូវ​បង្ខំចិត្តធ្វើ​ចំណាកស្រុកចូល​ទៅ​រក​ការងារ​ធ្វើនៅក្នុង​ទឹកដី​ថៃ​ក្នុង​ម្នាក់ៗ រាប់រយ ឬ​រាប់ពាន់​បាត ជា​ថ្នូរ​នឹង​ការ​ចេញ ប័ណ្ណឆ្លងដែន​ពណ៌​ស អនុញ្ញាតិ​ឲ្យ​អាចចូល ទៅក្នុង​ទឹកដី​ថៃត្រឹម​ស្រុក​អារញ្ញខេត្ត​ស្រះកែវ​បាន។ បញ្ហា​នេះ​វា​ផ្ទុយ​ទាំងស្រុងទៅ​នឹង​អនុក្រឹត្យ​លេខ ៦៨ អនក្រ​-​បក ចុះ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០០៣ ស្តីពី​ការប្រើប្រាស់ ប័ណ្ណឆ្លងដែន នៅ​តាម​ច្រក ព្រំដែន​កម្ពុជា​-​ថៃ គឺ​រដ្ឋ​បាន​កំណត់ តម្លៃ​ជូន​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​តាម​ខេត្ត ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ ដូចជា​ទៅកាន់ ខេត្ត​ស្រះកែវ ខេត្ត​ប្រា​ជិន​បុរី ក្នុងតម្លៃ​តែ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ ។​

ក្រៅ​ពី​ ការ​គាប​យកលុយ ថ្លៃ​ធ្វើ​ប័ណ្ណឆ្លងដែន​ពណ៌​ស ទៅ​ឲ្យ​ពលករ​ខ្មែរ​ក្រីក្រ រាប់រយ ឬ​រាប់​ពាន់​នាក់ ដែល​ធ្វើ​ចំណាកស្រុក ចូល​ទៅ​រក​ការងារ​ធ្វើ នៅក្នុង​ទឹកដី​ថៃ​នោះ សូម្បី​តែ​ពេល​ដែល បងប្អូន​ពលករ​ខ្មែរ នាំគ្នា​វិលត្រឡប់ ពី​ធ្វើ​ការងារ​នៅ​ថៃ ចូលមក​កម្ពុជា ជា​ប្រទេស​ខ្លួន​វិញ ក៍​តែង​កើត​មាន​រឿង គេ​គាប​យកលុយ ពី​ពួកគាត់​ដែរ ។ មិនតែប៉ុណ្ណោះ មាន​ឮ​ព័ត៌មាន​ថា មេ​ប៉ូលិស​អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្ធារ អន្តរជាតិ – ប៉ោយ​ប៉េត ក៍​ត្រូវ​ប៉ាន់​យ៉ាងខ្លាំង នឹង​រឿង​អនុញ្ញាត​ឲ្យ ពួក​ឈ្មួញ​នាំចូល នូវ​ទំនិញ​គ្រប់​ប្រភេទ តាម​ច្រករបៀង នៅពេល​យប់ និង​ជា​ពិសេស ការអនុញ្ញាតឲ្យ ជនជាតិ​ថៃ​រាប់សិប ឬ​រាប់​រយ​នាក់ ចូល​មក​លេងល្បែង តាម​កាស៊ីណូ​នានា នៅក្នុង​ទឹកដី​ខ្មែរ ក្បែរ​ព្រំដែន​ ។​

​មជ្ឈដ្ឋានទូទៅ​បានសំណូមពរ​ឲ្យ​ឯកឧត្តមនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ មេត្តា​ជួយ​ពិនិត្យមើល​  ឬ​សូមកុំ​មើលរំលង នូវ​អំពើ​មិន​ប្រក្រតី​របស់ មេ​ប៉ូលិស​អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្ធារ អន្តរជាតិ – ប៉ោយ​ប៉េត ដែល​សព្វថ្ងៃ​គ្រប់គ្រង ដឹកនាំ​ដោយ​លោក ស៊ឹម សំអាត  បាន​ធ្វើឲ ប្រជាពលរដ្ឋ​ខឹងសម្បារ និង​ស្អប់ខ្ពើម​ខ្លាំង​ឡើងៗ ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ។

អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់អាច​សុំការ​បំភ្លឺពី​លោក​ ស៊ឹម សំអាត  បានទេ​ពាក់ព័ន្ធករណីខាងលើ ព្រោះទូរ​ស័ព្ទមិន​ចូល៕ ដោយ​៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1657ដង គណបក្ស​សង្គ្រោះជាតិ​គ្រោងធ្វើ​មហាបាតុ​កម្ម​ថ្ងៃទី ២៣ ខែតុលា   អាន1759ដង បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប   អាន2331ដង លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែ?...    អាន2332ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2414ដង លោក កែមលី អ្នកវិភាគឯករាជត្រូវបានឃាត្តករបាញ់សម្លាប់នៅម៉ោងជាង៩ព្រឹកនេះ   អាន1941ដង រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន   អាន2282ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន2169ដង លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន1579ដង លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន1835ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35458នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77791នាក់
ខែនេះ    225064នាក់
ឆ្នាំនេះ   2969368នាក់
សរុប   56568264នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:47