ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់

ដោយៈ មករា ខេត្តកណ្តាល ថ្ងៃទី 17 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:36 នាទី ចំនួនអានៈ 2351

ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​អ្នកឈ្នះ​វិញ ត្រូវ​សមត្ថកិច្ច​នគរបាល​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់ និង​៥​នាក់​ទៀត បាន​រត់គេច​ខ្លួន​ចោលស្រុក​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង ប្រាប់ឲ្យដឹង​ថា យុវជន​រងគ្រោះ​មាន​គ្នា​ពីរ​នាក់ គឺ​១-​ឈ្មោះ ស្រេង វិចិត្រ អាយុ​២២​ឆ្នាំ មុខរបរ​សិស្ស បាន​រងរបួស​មុត​កដែ​ស្តាំ​១​កន្លែង ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ស្អាង និង​២-​ឈ្មោះ ម៉ៅ ដា​រា អាយុ​២២​ឆ្នាំ មុខរបរ​ជាងសំណង់ រងរបួស​មុត​កំភួនដៃ​ឆ្វេង​១​កន្លែង និង​ថ្ពាល់​ខាងស្តាំ​១​កន្លែង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​។ បច្ចុប្បន្ន​អ្នក​ទាំង​២ រស់នៅ​ភូមិ​ព្រែក​ប៉ាង ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្ត​កណ្តាល​។ ដោយឡែក​ជនសង្ស័យ​ឈ្មោះ សេង គឹម​សុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​លាង​ម៉ូតូ មាន​ទីលំនៅ​ភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន និង​ដកហូត​បាន​វត្ថុតាង​បាន​ដាវ​ចំនួន​១ មាន​ស្រោម​ពណ៌​ខ្មៅ​។​

​នគរបាល​ស្រុក​ស្អាង បាន​បញ្ជាក់​ឲ្យដឹងថា នៅ​ថ្ងៃ និង​វេលា​កើតហេតុ​ខាងលើ ឈ្មោះ ស្រេង វិចិត្រ និង​ឈ្មោះ ម៉ៅ ដា​រា កំពុង​ឈរ​មើល​សេះ​វិល​នៅមុខ​វត្ត​កោះ​ខែល​។ ចំណែក​ឈ្មោះ សេង គឹម​សុង និង​បក្ខពួក​មានឈ្មោះ ពែ​ក វ៉ាន់​ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ឈ្មោះ ង៉ូវ ទ្បង់​ឌី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ឈ្មោះ រិទ្ធ ធា​រឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ឈ្មោះ កាក់ កន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ឈ្មោះ ញ៉ុក ធី​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទាំងអស់គ្នា​មាន​ទីលំនៅ​ភូមិកូ​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល កំពុង​ឈរ​មើល​សេះ​វិល​នៅមុខ​វត្ត​កោះ​ខែល​ដែរ​។ ពេល​នោះ​បក្ខពួក សេង គឹម​សុង បាន​មើលមុខ​បក្ខពួក​ខាង​រង​គ្រោះ ដោយ​ឌឺដង​ដាក់​គ្នា​ទៅវិញទៅមក រំពេច​នោះ​ឈ្មោះ សេង គឹម​សុង បាន​ទៅ​ដក​ដាវ​ក្រោម​កែប​ម៉ូតូ ហើយ​ដើរ​សំដៅ​កាប់​ទៅលើ​ជនរងគ្រោះ​តែម្តង​។​

​ភ្លាមៗ​នោះ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កោះ​ខែល បាន​ចុះ​អន្តរាគមន៍ ហើយ​បាន​ឃាត់ខ្លួន​ឈ្មោះ សេង គឹម​សុង រីឯ​បក្ខពួក​៥​នាក់​ទៀត រត់គេចខ្លួន​បាត់ស្រមោល​។ ជនសង្ស័យ​ខាងលើ ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន2032ដង រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន1653ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន1615ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1674ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផល ជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1753ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន1561ដង ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1622ដង កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត   អាន1755ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន1544ដង ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំស...    អាន2192ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36278នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78611នាក់
ខែនេះ    225884នាក់
ឆ្នាំនេះ   2970188នាក់
សរុប   56569084នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:13