ព័ត៌មានក្ដៅ

    លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 02 ឆ្នាំ 2018 វេលាម៉ោង 04:29 នាទី ចំនួនអានៈ 3591

    លោកស្រីលីអ៊ុំអេង តំណាង​អោយ​ក្រុម​ហ៊ុន លីអ៊ុំអេង ស្ថិត​នៅ​ឃុំ​រំចេក​ ស្រុក​បន្ទាយ​ស្រី បាន​អះអាង​យ៉ាង​ច្បាស់ថា អាជ្ញាធរ​ខេត្ត ​ស្រុក​ ឃុំ សូរិយោដី និង​មន្ត្រីពាក់ព័ន្ធ កំពុង​តែ​នាំប្រជាពល​រដ្ឋរាប់​រយនាក់​​ទៅ​វាស់​យក​ដី​របស់​គាត់​ទាំង​បំពាន​ផ្លូវ​ច្បាប់អស់ប្រ​ហែង​ជាង​មួយរយ​ហិកតា​​ កាល​ពី​ថ្ងៃទី០១ ខែ​គុម្ភៈ ឆ្នាំ២០១៨ម្សិលមិញនេះ។

    លោកជំទាវ​ លីអ៊ុំអេង បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​កាល​ពីថ្ងៃទី០១ ខែ​គុម្ភៈ ឆ្នាំ២០១៨ម្សិល​មិញ​ថា ដី​ជាង​បួន​រយ​ហិកតានេះ គាត់​បាន​ទិញ​អស់​រយៈពេល​ជាង​១៤​ឆ្នាំហើយ​ តាំង​ពី​សម័យ ​មិន​ទាន់​មាន​ផ្លូវ​ហៃ​វ៉េ​មក​ម្លេះ(ផ្លូវ​លេខ​៦៧)។ លោក​ជំទាវ​បន្តថា កាល​ពី​សម័យ​លោក​ មឹង វុទ្ធ​ នៅ​ជាចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី ហើយ​ឯកឧត្តម​ ស៊ូ ភិរិន្ទ​ នៅ​ជា​ចៅ​ហ្វាយ​ខេត្ត​សៀមរាប ធ្លាប់​មាន​ប្រ​ជាពល​រដ្ឋ​ជាច្រើន​លើក​គ្នាមក​ប្តឹង​ថា គេ​បាន​ទិញ​ដី​ពី​មនុស្ស​ម្នាក់​នៅ​ក្នុង​ដីដែល​ជា​កម្ម​សិទ្ធ​របស់​គាត់​នេះ ហើយពល​រដ្ឋ​​ខ្លះ​គេ​ថា គេ​មិន​បាន​លក់​ដី​អោយ​គាត់​ទេ ការ​ប្តឹង​ប្តល់​ទាំង​នេះ​ហាក់​ធ្វើ​អោយ​លោក​ជំទាវ​ហត់​ហើយ​ឈឺ​ក្បាល​រហូត​ដល់​គាត់​បានសម្រេច​ចិត្ត កោះ​​ហៅពលរដ្ឋ​​អ្នក​ប្តឹង​ប្តល់​ទាំង​នោះ មក​យក​លុយ​ដើម្បី​បញ្ចប់​រឿង​ដល់​ទៅ​ពីរវគ្គ ដែល​អស់​ទឹក​ប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ​អាមេរីកកាំង ទើប​រឿង​នេះ​ស្ងប់​ស្ងាត់​ ហើយ​តុលាការ​កំពូល​នៅ​ក្រុង​ភ្នំ​ពេញ​ក៏​បានចេញ​សាល​ក្រម​ស្ថាពរ​ទទួល​​ស្គាល​ដី​ជាង​បួន​រយ​ហិក​តានេះជាកម្ម​សិទ្ធ​របស់​លោក​ជំទាវ​ស្រប​ច្បាប់​ មាន​ប្លង់​កម្ម​សិទ្ធគ្រប់​បែប​យ៉ាង​ និង​មាន​ឯកសារ​គ្រប់​គ្រាន់ផង​ដែរ។

    លោក​ជំទាវ​បន្តថា ចុះ​ហេតុ​អ្វី​ស្រាប់​តែ​មក​ដល់​សម័យ​ឯកឧត្តម​ ឃឹម ប៊ុន​សុង​ ឡើង​ជាចៅ​ហ្វាយ​ខេត្ត​សៀមរាប ស្រាប់​តែ​មាន​ពល​រដ្ឋ​មក​ប្តឹង​គាត់​ទៀត​ថា គាត់​រំលោភ​យក​ដី​របស់​របស់​រដ្ឋ ដែល​ពល​រដ្ឋ​មិន​បាន​លក់​អោយ​ទៅ​ទិញ​? លោក​ជំទាវ​គាត់​ឆ្ងល់​ថា គាត់​ក៏​ជា​មនុស្ស​ជារាស្រ្ត​ខ្មែរ ពល​រដ្ឋ​ក៏ជាមនុស្ស​ ក៏ជារាស្ត្រ​ខ្មែរ ហេតុអ្វី​ខាង​ខេត្ត ស្រុក​ ឃុំ​នាំគ្នា​ទៅ​ជឿ​តែ​ខាង​ពល​រដ្ឋដែល​ទៅ​ប្តឹងគាត់ដោយ​បាតដៃទទេ​ មេច​បាន​មិន​ជឿគាត់ ព្រោះ​គាត់​មាន​ឯកសារ​គ្រប់​គ្រាន់​ដែល​តុលាការ​កំពូល​សម្រេច​អោយ និង​មាន​ប្លង់​កម្ម​សិទ្ធគ្រប់​យ៉ាង​ ហើយ​ក៏បាន​ដោះស្រាយ​​អោយ​ពល​រដ្ឋ​ដែល​លើ​ក​គ្នា​មក​តវ៉ា​ដល់​ទៅ​ពីរ​វគ្គ អស់​លុយ​ជាង​២០​ម៉ឺន​ដុល្លារ តាំង​ពី​សម័យ​លោក​ស៊ូភិរិន្ទ? ហើយ​ប្រ​ជា​ពល​រដ្ឋ​ចេញ​មក​ពី​ណា​ មក​តវ៉ា​មិន​ចេះ​ចប់​មិន​ចេះហើយ? ឬមាន​អ្នកដែល​​ចាំ​តែ​រៀប​ចំកម្ម​វិធី​ខូច​ៗ​បែប​នេះ​នៅ​ពី​ក្រោយ​ខ្នង​? លោក​ជំទាវ​ចោទសួរ​ទៀត​ថា តើ​ខាង​សាលាខេត្ត​ សាលាស្រុក​ សាលាឃុំ និង​សូរិយ៉ោ​ដី ធ្វើ​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ទៅ​តាម​ឯកសារ ឬធ្វើ​ការ​ទៅ​តាម​អ្នក​ប្តឹង បើ​ទោះ​ជាដី​កម្ម​សិទ្ធស្រប​ច្បាប់​របស់​គេ​ក៏ដោយ ​អោយ​តែ​មាន​អ្នក​ប្តឹង​ត្រូវ​តែ​លើក​ទ័ព​ទៅ​វាស់​យក​ដី​របស់​គេ ទាំង​ម្ចាស់​គេ​មិន​នៅ​យ៉ាង​ដូច្នេះឬ?

    លោក​ជំទាវលីអ៊ុំអេង​បាន​រិះគន់​ថា បើ​អាជ្ញាធរក្នុង​ខេត្ត​សៀមរាប​ នៅ​បន្ត​ធ្វើ​ការ​របៀប​នេះទៀត អ្នក​មាន​ដី​ធំ​សម្រាប់​ធ្វើ​ស្រែ​ចំ​ការ ដាំ​ដំណាំកសិឧស្សាហកម្ម អ្នក​មាន​ដី​ធំសម្រាប់​ធ្វើ​រោង​ចក្រ អ្នក​វិនិយោគទុន​​ទាំង​ឡាយ​ បើ​មិន​រលាយ​ហិន​ហោច​ខ្លោច​ផ្សា​ នោះ​ទើប​ជារឿង​ចម្លែង ព្រោះ​ពួកគេ​ធ្វើ​ការ​​ទាំង​​ងងឹត​ងងុល ​ពុល​តាម​សម្តី​របស់​មនុស្ស​ខូច​ៗមួយ​ចំនួននៅ​​ថ្នាក់​ក្រោម និង​ពល​រដ្ឋខូចៗ​​មួយក្រុមតូច​​ដែល​តែង​តែដើរ​រក​លាភសការៈ របៀប​ដដែលទាំងនេះ។

    លោក​ជំទាវបាន​បន្ថែមថា សូម​អោយ​ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប​ លោក​អភិបាល​ស្រុកបន្ទាយ​ស្រី​ លោក​មេឃុំ ខាង​សូរិយោដី និង​មន្ត្រី​ពាក់​ព័ន្ធ មេត្តា​ត្រួត​ពិនិត្យ​ឯក​សារ​របស់​គាត់​ ហើយ​សិក្សា​សាច់​រឿង​ដី​នេះ​តាំង​ពី​សម័យ​ឯកឧត្តម​ ស៊ូភិរិន្ទ​ ផង កុំ​ធ្វើ​អ្វី​ដោយ​អំណាច​ កុំ​ធ្វើ​អ្វី​ដោយ​យក​ពលរដ្ឋ​មក​ធ្វើ​ជាលេស កុំ​ធ្វើ​អ្វី​ដែល​ប្រាសចាក​ពី​ផ្លូវ​ច្បាប់ កុំធ្វើ​អ្វី​ដែល​លំអៀង​ទៅ​រក​ភាគីម្ខាង កុំ​ធ្វើ​អ្វី​ខុស​ពី​គន្លង​ដែល​ព្រះ​ពុទ្ធ​បាន​នែនាំ​ ដូច​សុភាសិតមួយ​បាន​ពោល​ថា ធ្វើ​ល្អបាន​ល្អ ធ្វើ​អាក្រកបាន​អាក្រក់ ហើយ​​​បាន​បាប​ និង​ធ្លាក់​នរក​អាវ​ចីយ៍។

    លោក​ជំទាវ​បាន​សំនូមពរទៅ​ សម្តេច​ ហ៊ុន-​សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​សម្តេច​គតិព្រិទ្ធបណ្ឌិត ប៊ុន-រ៉ានីហ៊ុនសែន និង​សម្តេច​ ស-ខេង មេត្តា​ជួយ​ដល់​គាត់​ផង ហើយ​មេត្តា​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​ក្រុម​មនុស្ស​មាន​អំណាច​មួយ​ក្រុម​នៅក្នុង​​ខេត្ត​សៀមរាប ដែល​កំពុង​តែ​ប្រើ​អំ​ណាច​លើស​លុប​ជិះ​ជាន់​កៀប​សង្កត់​រូប​គាត់​ដែល​ជាស្រ្តី​ភេទ ហើយ​តែង​តែ​រំលោភ​បំ​ពាន​ទៅ​លើ​ដី​ធ្លី​របស់​គាត់​ម្តង​ហើយ​ម្តង​ទៀត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

    ពាក់ព័ន្ធ​ទៅ​និង​ករណី​ដី​ធ្លី​ខាង​លើ​នេះ លោក​ អ៊ឹម-អ៊ីង មេឃុំរំចេក​ បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​រសៀល​ថ្ងៃទី០២ ខែគុម្ភៈ ឆ្នាំ២០១៨នេះថា កាល​ពី​ថ្ងៃទី០១​ម្សិល​មិញ​លោក​ពិត​ជាបាន​ចូរ​រួម​វាស់​វែង​ក្បាល​ដី​អោយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ដី​ចំការ​ស្វាយ​ចំការ​ចន្ទី​របស់​លោក​ស្រី​លី​អ៊ុំ​អេង​មែន តែ​លោក​ថាតួលេខ​បាន​ប៉ុន្មាន​នោះ​លោក​មិន​ច្បាស់​ទេ សុំ​អោយ​សួរទៅ​ខាង​ស្រុក ហើយ​លោក​បាន​ឆ្លើយ​ទៀត​ថា លោក​មិន​បាន​ចាំ​ទេថា ពលរដ្ឋ​ដែល​ទៅ​តវ៉ារឿង​ដី​ធ្លី​នេះ​មាន​ប៉ុន្មាន​គ្រួសារពិត​ប្រាកដ ព្រោះ​ឯកសារ​នៅ​ខាង​មេភូមិ​គេ​អ្នក​កាន់​កាប់។

    លោក សុ-ខុម​ អភិបាល​រង​ស្រុក​បន្ទាយ​ស្រី បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២ដដែល​នេះដែរថា កាល​ពី​ថ្ងៃទី០១​ម្សិល​មិញការ​ចុះ​វាស់​វែង​ដី​ជូន​ពល​រដ្ឋ​ស្ថិត​ក្នុង​ដី​ចម្ការ​ដែល​ហុំ​ព័ទ​ក្នុង​ក្រវ៉ាត់​ដី​របស់​លោក​ ជំទាវ​លី​អ៊ុំ​អេង បាន​៣០ក្បាល​ដី ក្នុង​១ក្បាល​មាន​ពី២ទៅ​៣ប្លង់ ហើយ​មួយ​ប្លង់​ៗ​មាន​ទំហុំ​មិន​ស្មើគ្នា​ទេ មាន​តូច​មានធំ អាស្រ័យ​លើ​មេ​ឃុំ​ និង​ប្រ​ជាពល​រដ្ឋ​ដើ​រ​ចង្អុល​ថាដី​ណា​ជារបស់​គាត់។ លោក​អភិបាល​រង​បន្តថា ដី​ដែល​មាន​ទំនាស់ជាមួយ​លលោក​ជំទាវ​​នេះ​មាន​ចំនួន​៤៧​គ្រួសារ។ លោក​អភិបាល​រង​រូប​នេះបាន​បន្ថែមថា ការ​វាស់​វែង​នេះគឺ​សម្រាប់​ធ្វើ​ឯកសារ​ដាក់​ទៅ​សាលាខេត្ត​តាម​ ស.ជ.ណ របស់​លោក​អភិបាល​ខេត្ត ឃឹម ប៊ុនសុង បន្ទាប់​មកទើប​​ខេត្ត ​និង​បញ្ជូន​ឯកសារ​នេះ​សុំ​គោល​នយោ​បាន​ពី​ថ្នាក់​លើ​ ឬរដ្ឋាភិបាល​បន្តទៀត​ ដើម្បី​យក​ដី​ពី​ជំទាវ​លី​អ៊ុំ​អេង​អោយ​ទៅ​ពលរដ្ឋ​៤៧​គ្រួសារដែល​បាន​ប្តឹង​តវា​៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​?...    អាន831ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន5886ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន710ដង ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេ?...    អាន1867ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន768ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន3029ដង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​អាមេ​រីក​ចង់ឃើញ ទំនាក់ទំនងស្អិតរមួតរវាងអាមេរិក-វៀតណាម   អាន557ដង រដ្ឋាភិបាល​សម្ពោធ​វិមាន​ព្រះ​បរម​រូប​សម្ដេច​ឪ   អាន705ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន821ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន2103ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយលិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
    លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយលោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
    បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀនមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
    អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោលភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
    លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      218នាក់
    ម្សិលមិញ    7923នាក់
    សប្ដាហ៍នេះ    8151នាក់
    ខែនេះ    340413នាក់
    ឆ្នាំនេះ   1373699នាក់
    សរុប   32039945នាក់
    ថ្ងៃទី 26 ខែ 03 ឆ្នាំ 2019 ម៉ោង 03:15