ព័ត៌មានក្ដៅ

    ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 06 ឆ្នាំ 2018 វេលាម៉ោង 02:35 នាទី ចំនួនអានៈ 161

    រយៈពេ​លត្រឹម​តែមួយ​សប្តាហ៍តែប៉ុណ្ណោះ ព្រៃ​លិច​ទឹក​រាប់​សិប​ហិចតា​ក្នុង​តំបន់​ពីរ​លើ​ទ្រ​នប់​លេខ​៧៨ ត្រូវ​បាន​គ្រឿង​ចក្រ​រាប់​សិប​គ្រឿង​ឈូស​ឆាយ​កាយ​កំទិច ឡើង​ក្លាយ​ជា​វាល​​រហោរឋានជិតបាន​សម្រេច​ដូច​បំណង ហើយ​ក៏មាន​ការ​តវ៉ាពី​ប្រជាពលរដ្ឋ​រាប់​រយគ្រួសារ​ ថែម​ទាំង​​មាន​ការ​ឌឺដង​ផ្លែ​ផ្កាដាក់​គ្នា​ពី​ក្រោយ​ខ្នង ពី​សំណាក់លោក​​មេឃុំ​កណ្តែកចាស់ និងលោក​​ចៅ​សង្កាត់​​ជ្រាវ​ផងដែរ។

    កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ថ្មីៗនេះ គេឃើញវត្តមាន​​លោក ខាំ-លឿ អតីត​មេឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង ហែរហម​អម​ដោយ​តំណាង​ប្រជា​ពល​រដ្ឋ​រាប់​រយ​គ្រួសារ ចុះ​ទៅ​តវ៉ាកន្លែង​គ្រឿង​ចក្រ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ខាងលើក្នុង​គោល​បំណង​ទប់​ស្កាត់​មិន​អោយ​ឈូស​ឆាយ​បន្ត ​ដោយ​លោក​​មេ​ឃុំ​រូប​នេះ​បាន​អះអាង​ថា ដី​ដែល​កំពុង​ឈូសឆាយ​នេះជាចំណែក​ដីអាង​ស្តុក​ទឹក ​របស់​ឃុំ​កណ្តែក មិន​មែន​ជា​កម្ម​សិទ្ធ​របស់​សង្កាត់​ជ្រាវ​នោះទេ។

    លោក​ ខាំ-លឿ កើត​ទុក្ខ​មិន​សុខ​ចិត្ត​រហូត​ដល់​ថត​វី​ដេអូ​បង្ហោះ​តាម​ហ្វេស​ប៊ុគផង ផ្តល់​បទ​សម្ភាសន៍​​ដល់​អ្នក​កាសែតអោយ​ជួយ​ផ្សាយ​អោយ​​ផងថា ដី​ដែល​ខាង​អាជ្ញាធរ​សង្កាត់​ជ្រាវ និង​សហគមន៍​ជ្រាវ​កំពុង​ធ្វើ​ការ​ឈូស​ឆាយ​នេះជា​​​​ដី​ព្រៃ​អាង​ស្តុក​ទឹក​របស់​ឃុំ​កណ្តែក ហើយ​លោក​ខាំ-​លឿ បាន​សុំ​អំ​ពាវ​នាវ​ដល់​លោក ឃឹម-ប៊ុនសុង អភិបាល​ខេត្តសៀមរាប​សូម​ជួយ​រក​យុត្តិធម៌​អោយ​លោក​ និង​ប្រ​ជារាស្ត្រ​របស់​លោក​ផង ព្រោះ​ខាង​សង្កាត់​ជ្រាវ និង​សហគមន៍​ជ្រាវ​កំពុង​រំលោភបំពាន​មក​​លើ​ដែន​ដី​របស់​ពួក​គាត់​ហើយ។ លោក​ ខាំ-លឿ​ បានមាន​ប្រសាសន៍​​បន្ថែម​តាម​ទូរស័ព្ទ​ជា​ចុង​ក្រោយ​ថា ”អាក្អោបរ៉ន​ ចៅ​សង្កាត់​ជ្រាវ​នេះ​ខូច​ណាស់ ចង់​បាន​ដី​នេះ​យូរ​ឆ្នាំ​ហើយ ពី​មុន​មក​សុំ​ទិញ​អោយ ឯកឧត្តម​ ខូវ ផល្លាបុត្រ តែ​ខ្ញុំ​មិន​លក់ ខ្ញុំ​ទុក​អោយ​ប្រ​ជាពលរដ្ឋ​ស្តុក​ទឹក​ទុក​ធ្វើ​ស្រែ តែ​ឥឡូវ​វាមក​យក​ស្រស់ៗ​តែម្តង រ៉េ​ត​ឯង​ធ្វើ​អ្នក​កាសែត រស់​នៅ​សង្កាត់​ជ្រាវ​ដឹងហើយថា អាណាខូចអាណាល្អ មិន​ចាំបាច់​ខ្ញុំ​និយាយច្រើន​ទេ“។

    ឆ្លើយ​តប​ទៅ​និង​ការ​ចោទ​ប្រកាន់​របស់​លោក ខាំ-លឿ អតីតមេឃុំ​កណ្តែដែល​ចោទ​ថា ខាង​សង្កាត់​ជ្រាវ​រំលោភ​យក​ដី​របស់​ឃុំកណ្តែកនោះ លោក ក្អោប-រ៉ន ចៅ​សង្កាត់​ជ្រាវ​បាន​ប្រាប់​កម្ពុជា​សុណ្ណភូមិ​នៅ​រសៀល​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះថា ដី​ដែល​ឈូស​ឆាយ​ខាង​លើ​នេះ​ជា​ដី​របស់​សង្កាត់​ជ្រាវទេ ហើយ​ការឈូស​ឆាយ​នេះ​ជាគំរោង​របស់​សម្តេច​សង្ឃ ទេព-វង្ស ឈូស​ដើម្បី​ធ្វើ​បារាយណ៍ ហើយ​ក៏​មាន​ច្បាប់​គ្រប់​គ្រាន់​ ដែល​បាន​សុំ​តាំង​តែ​ពី​ឆ្នាំ​២០១៣មក​ម្លេះ ប៉ុន្តែ​កាល​​មុន​មិន​ទាន់​បាន​ធ្វើ​ដោយ​សារ​មាន​បញ្ហា​ផ្នែក​ថវិការ ឥឡូវ​សម្តេច​សង្ឃ​រក​ដៃ​គូរ​វិនិយោគ​បាន​ហើយ។ លោក​ចៅ​សង្កាត់​បន្តថា ”បើ​គ្មាន​គំរោង​ច្បាស់​លាស់​ អ្នក​ណាថ្លើម​ធំទៅ​ហ៊ាន​រំលោភ​បំ​ពាន​យក​ដី​រដ្ឋនោះ ឥឡូវ​សូម​អោយ​រង​ចាំ​មើល​ទាំង​អស់​គ្នា​ទៅថា ដី​នេះ​ឈូសលក់​ ឬឈូស​ធ្វើ​បាន​រាយណ៍“។ លោក​ក្អោបរ៉នបាន​បន្ថែម​ចុង​ក្រោយថា ”ខ្ញុំ​មិន​ចេះ​និយាយ​ជាមួយពួក​មនុស្ស​ឆ្កួត​នោះ​ទេ (លោក​សំដៅ​ទៅលើ​លោក ខំា-លឿ) ឆ្កួត​ៗនិយាយយក​តែឈ្នះ អាង​អី​អាង កាំបិត ផ្គាក់ ពូថៅ តែ​ខាង​រាស្ត្រ​របស់​ខ្ញុំ​នៅ​ខាងភូមិ​​ខ្នារឯណេះវិញ​ មិន​ដែល​ហ៊ានក្អក​ជាមួយគេទេ ព្រោះ​គេ​អាង​កាប់អាង​​ចាក់“។​

    សូម​បញ្ជាក់​បន្ថែម​ថា នៅក្នុង​សង្កាត់​ជ្រាវ និង​ឃុំ​កណ្តែក​នេះ កន្លងទៅ​ និង​ក្នុង​ពេល​ថ្មីៗនេះ មាន​ការ​ឈូសឆាយ​ព្រៃ​លិច​ទឹក​យក​ធ្វើ​ជាកម្ម​សិទ្ធរបស់​ខ្លួន ពី​សំណាក់​អ្នក​មានលុយ​ មាន​អំណាច។ អ្នក​ខ្លះ​ឈូស​ទុក​សិន​រង​ចាំ​ដី​ឡើង​ថ្លៃនិងលក់បន្ត អ្នក​ខ្លះ​ឈូស​ជួលអោយ​គេ​ធ្វើ​ស្រែ អ្នក​ខ្លះ​ឈូស​ធ្វើ​ដី​ឡូតិ៍លក់ អ្នក​ខ្លះ​កាយ​យក​អាច​ម៍ដី​លក់ ឬកាយ​យក​អាចម៌ដី​ចាក់​ដីឡូតិ៍​ខ្លួនឯង សរុប​សេចក្តី​ទៅ​មាន​គ្រប់​បែបគ្រប់យ៉ាង​ ហើយ​ព្រៃ​លិច​ទឹកនៅ​ក្នុង​ខេត្តសៀមរាបនេះ ​បើ​ថ្នាក់​ដឹក​នាំ​ក្នុង​ខេត្ត​មិន​រឹត​បន្តឹង​ក្នុង​ការ​ការពារ​អោយ​បាន​ល្អទេនោះ វា​មិន​លើស​ពីពីរបី​ឆ្នាំ​ទៀតទេ វា​ច្បាស់ជា​​រលាយ​ហិន​ហោច​ខ្លោច​ផ្សាអស់​ជាក់​ជាមិន​ខាន់​ឡើយ។

    ក្រុម​ពលរដ្ឋ​វេទិការតុកាហ្វេ បាន​រិះគន់​ខ្លាំងៗ និង​មាន​ការ​ចោទសួរដូច​ខាង​ក្រោម​ថា​ ”កុំ​បន្ទោស​អ្នក​ណា​ទំាងអស់​ក្នុង​រឿង​នេះ បើ​បន្ទោស​ ត្រូវ​បន្ទោស ប្រព័ន្ទ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​នេះ​វាអន់​ជាងអាចម៌​​គោ​ក​សិ​កម្មទៅ​ទៀត ព្រោះ​មុន​ទៅឈូស​ព្រៃ​ធ្វើ​បារាយណ៍ មេចមិន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ឬសេចក្តី​ជូន​ដំ​ណឹង​ ដល់មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ក្នុង​ខេត្តអោយ​បាន​ដឹងផង? ហើយ​មេច​មិន​ប្រកាស​អោយ​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ជ្រាវ និង​ឃុំ​កណ្តែក​នេះ អោយ​បាន​ដឹង​រឿង​ផង? តើ​វាមាន​អាថ៌​កំ​បាំង​​ឡប់​ឡែអី​នៅ​ពី​ក្រោយ​ខ្នង​ បាន​ជា​ទៅ​លួច​ឈូស​ព្រៃ​ស្ងាត់​ៗមិន​អោយ​គេ​ដឹង? ដល់​គេ​ដឹង​មាន​រឿង​ចំរូង​ចំរាស​ទើប​បាន​ចេញ​មុខ​បក​ស្រាយ តើ​នេះឬ​ជារបៀប​ធ្វើ​ការ​របស់​អស់​លោក​រាល់​គ្នា????៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន1498ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន29375ដង លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន2212ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន547ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន663ដង លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1110ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន648ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1180ដង អ្នកជំនាញជិះម៉ូតូជ្រែភ្លាត់ស្នៀតបុករថយន្តកូរ៉េស្លាប់    អាន645ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន7052ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាពសហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
    តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញអ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
    កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាពប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
    ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
    ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2087នាក់
    ម្សិលមិញ    18653នាក់
    សប្ដាហ៍នេះ    42292នាក់
    ខែនេះ    336434នាក់
    ឆ្នាំនេះ   2987878នាក់
    សរុប   33654124នាក់
    ថ្ងៃទី 24 ខែ 07 ឆ្នាំ 2019 ម៉ោង 07:16