កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក

ដោយៈ ហេងសុភា សហរដ្ឋអាមេរីក ថ្ងៃទី 21 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 11:10 នាទី ចំនួនអានៈ 2643

អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​១ និង​ច្រើន​ជាង ១ លាន​នាក់​នៃ​ប្រជាពលរដ្ឋ​អាមេរិក រាប់ បញ្ចូល​ទាំង​កុមារ និង​មនុស្សពេញវ័យ​ទាក់ទង​ជាមួយ​ជំងឺ​នេះ​ជា​រៀងរាល់ថ្ងៃ​។​

១ ជំងឺ​ទឹកនោម​ផ្អែម​គឺជា​អី្វ​?

​ទឹកនោម​ផ្អែម គឺ​ជា​ជំងឺ​មាន​អានុភាពេ​ទៅ​លើ​រាងកាយ​របស់​មនុស្ស នៅពេលដែល ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ជាង​ធម្មតា​។ ស្ករ​បានមកពី​ចំណីអាហារ​ទាំងអស់​ដែលមាន ជាតិ​ស្ករ​តិច ឬ​ច្រើន ពេល​យើង​បរិភោគ​ចូលទៅ ជាតិ​ស្ករ​នេះ​នឹង​ស្រូប​ចូលទៅក្នុង​ឈាម​យើង ហើយ​មាន​ល្បឿន​យឺត ឬ​លឿន​គឺ​មិន​ដូច​គ្នា​ទេ​។ ជំងឺ​ទឹកនោម​ផ្អែម គឺ​ស្ថិតក្នុង​ជំងឺ​រុំ​ា​រ៉ៃ​ដែល​ត្រូវ ការព្យាបាល​ដោយ​យកចិត្តទុកដាក់ ហើយ​អ្នក​កើត​មាន​ជំងឺ​នេះ ចាំបាច់​ត្រូវតែ​ស្វែង​យល់​នូវ​គន្លឹះ ដើម្បី​ថែរក្សា​សុខភាព ក៏ដូចជា​ការស្វែងយល់​ពី​របៀប​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។ 

២ អ្វី​ទៅ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​មួយ​?

​ជំងឺ​ទឹកនោម​ផ្អែម​គឺ​មាន​ពីរ​ប្រភេទៈ ប្រភេទ​ទី​មួយ និង​ប្រភេទ​ទី​ពីរ​។ ជំងឺ​ទឹកនោម​ផ្អែម ទាំង​ពីរ​ប្រភេទ​នេះ បណ្តាល​មក​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ជាង​ធម្មតា​។​

​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​មួយ (​កាលពី​មុន​គេ​ហៅថា ជំងឺ​ទឹកនោម​ផ្អែម​ដែល​រួម​បញ្ចូល ការប្រើ​ថ្នាំ​អាំង​ស៊ុយ​លីន ឬ​ជំងឺ​ទឹកនោម​ផ្អែម​កើត​មាន​តែ​ចំពោះ​ក្មេង​) លទ្ធផល​នៅពេល​លំពែង បាត់បង់​សមត្ថភាព​ដើម្បី​ផលិត​អ័រម៉ូន​អាំង​ស៊ុយ​លីន​។ ជាមួយគ្នានេះ អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីមួយ មាន​ប្រព័ន្ធ​សាំ​នឹង​ជំងឺ ហើយ​ធ្វើអោយ​ខូច​កោសិកា នៅក្នុង​លំពែង​សម្រាប់​ផលិត អាំង​ស៊ុយ​លីន​។ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​មួយ​នេះ មិន​អាច​ការពារ​ទុក​ហើយ​គ្មាន​មធ្យោបាយ ណា​ដើម្បី​ទស្សន៍​ទាយ​ថា នរណា​កើតមាន​ជំងឺ​នេះ​ណាស់ មិន​មានន័យថា មនុស្សពេញវ័យ ឬ​កេ្មង​ទេ​។ កុមារ និង​មនុស្ស​វ័យ​ជំទង់ ដែល​កើតមាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទី​មួយ គឺ​ពឹងផ្អែក ទាំងស្រុង​ទៅលើ​ការចាក់​ថ្នាំ​អាំង​ស៊ុយ​លីន (​ឱសថ​ព្យាបាល​ទឹកនោម​ផ្អែម​) រៀងរាល់ថ្ងៃ​ដើម្បី គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​គេ​។ សូមបញ្ជាក់​ថា ថ្នាំ​ចាក់​អាំង​ស៊ុយ​លីន ដែល​ដាក់ លក់​នៅលើ​ទីផ្សារ​មាន​ច្រើន​ប្រភេទ វា​អាស្រ័យ​លើ​ការព្យាបាល​របស់​គ្រូពេទ្យ​ជំនាញ​។ ថ្នាំ​ទាំង នោះ​រួមមាន​ដូចជា អាំង​ស៊ុយ​លីន NPH, Mixtard, Rapid...​។ រាល់​ការប្រើប្រាស់​ថ្នាំ​ចាក់​ទាំងនេះ អ្នកជំងឺ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​អោយ​បាន​ត្រឹមត្រូវ ចៀសវាង​ការចាក់​ខុស​ពី​វេជ្ជបញ្ជា បណ្តាល​អោយ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ខ្លាំង កត្តា​នេះ​នាំ​អោយ​អ្នកជំងឺ​ឈានទៅរក​ការបាត់បង់​ជីវិត ឬ​សន្លប់​។​

​អ្វី​ទៅ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ​?

​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ (​កាលពី​មុន​គេ​ហៅថា ជំងឺ​ទឹកនោម​ផ្អែម​មិន​ត្រូវការ​ថ្នាំ​ចាក់ អាំង​ស៊ុយ​លីន ឬ​ជំងឺ​ទឹកនោម​ផ្អែម​ចាប់ផ្តើម​កើត​មាន​ទៅលើ​មនុស្សពេញវ័យ​) ហើយ​ជំងឺ​ប្រភេទ ទី​ពីរ​នេះ​ខុស​ពី​ប្រភេទ​ទី​មួយ​។ ប្រភេទ​ទី​ពីរ​នេះ​បង្ហាញ​ពី​រាងកាយ​របស់​មនុស្ស​គ្មាន​លទ្ធភាព ដើម្បី​ឆ្លើយតប​ទៅ​នឹង​អាំង​ស៊ុយ​លីន​ធម្មតា វា​មិន​ដូច​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​មួយ​នោះ ទេ ហើយ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ​ជាច្រើន អាច​បន្ត​ផលិត​អាំង​ស៊ុយ​លីន ប៉ុន្តែ​មិន​គ្រប់ គ្រាន់​ដើម្បី​ជួប​សេចក្តីត្រូវការ​រាងកាយ​របស់គេ​។​

-​សញ្ញាណ និង​រោគសញ្ញា​នៃ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទី​មួយៈ នោម​ញឹកញាប់ ស្រេកទឹក​ខុសពី​ធម្មតា ស្រក​ទំងន់​ខុស​ពី​ធម្មតា ជារឿយៗ​អស់កម្លាំង មាន​អារម្មណ៍​ថា​នឿយ ហត់ ស្រវាំងភ្នែក ឈឺ​ស្ពឹក​ដៃ ស្ពឹក​ជើង​។​

​ការរស់នៅ​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​មួយ​

​          ​កុមារ និង​ក្មេង​ជំទង់​ដែល​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីមួយ ត្រូវ​ការតាមដាន និង ត្រួតពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដូចខាងក្រោមៈ​

​          ​-​ត្រួតពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​តិច​អោយ​បាន​បី​ដង​ក្នុង​មួយថ្ងៃ ដោយ​ប្រើ ឧបករណ៍​វាស់​ជាតិ​ស្ករ​។ សព្វថ្ងៃនេះ មាន​ឧបករណ៍​វាស់​ជាតិ​ស្ករ​ច្រើន​សណ្ឋាន​ដាក់​លក់​នៅលើ ទីផ្សារ អ្នក​អាច​រក​ជាវ​បាន​នៅ​តាម​ហាង​លក់​បរិក្ខារ​ពេទ្យ និង​ហាង​លក់​ថ្នាំពេទ្យ​នានា​។​

-​ចេះ​ប្រើ​ថ្នាំ​ចាក់​អាំង​ស៊ុយ​លីន​ដោយ​ខ្លួនឯង​

-​បរិភោគ​ចំណីអាហារ​សមល្មម​អោយបាន​ទៀងទាត់​ពេល និង​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​

-​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ដើម្បី​សុខភាព​។ ការ​ហាត់ប្រាណ​គឺមាន​ប្រយោជន៍​ណាស់ សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម ព្រោះ​អាច​ជួយ​អោយ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​លើស​ថយ ចុះ ពិសេស​កាត់បន្ថយ​ជំងឺ​បេះដូង ឬ​បញ្ហា​ផ្សេងៗ​នាពេល​អនាគត​។​

-​គ្រប់​បញ្ហា​ទាំងឡាយ​ណា​ដែល​កើតមានឡើង ត្រូវតែ​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ជំនាញ​ជា​បន្ទាន់​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1869ដង លោក កែមលី អ្នកវិភាគឯករាជត្រូវបានឃាត្តករបាញ់សម្លាប់នៅម៉ោងជាង៩ព្រឹកនេះ   អាន1940ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន2306ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1538ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1539ដង ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន1699ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន1717ដង កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព   អាន1767ដង រថយន្តដឹកឈើក្រញូងលោតឆ័ត្រ១គ្រឿងត្រូវបានជាប់ជុង   អាន2008ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1711ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27321នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    69654នាក់
ខែនេះ    216927នាក់
ឆ្នាំនេះ   2961231នាក់
សរុប   56560127នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 13:55