ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)

ដោយៈ ផ្លុង-រ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 09:55 នាទី ចំនួនអានៈ 2997

បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​ មាន​អាយុ​វែង រហូត​ដល់​ទៅ​ជាង​១រយ​ឆ្នាំក៏មាន ដោយ​ពួកគាត់​បរិភោគ​អាហារ​ដែល​គ្មាន​ជាតិ​គីមី គឺ​បរិភោគ​តែ​អាហារ​ធម្មជាតិដូច​ជា​ ត្រី​ធម្មជាតិ សាច់ជ្រូកសាច់​គោក្នុងស្រុក​ បន្លែ​ធម្មជាតិ ដែល​ពល​រដ្ឋ​ខ្មែរ​ដាំដុះ​ដោយ​ប្រើ​ជីធម្មជាតិ មិន​មាន​ម្ហូប​អាហារ​ខូច​គុណ​ភាព ឬ​ប្រើ​ជាតិ​គីមី​ច្រើន​នាំចូល​ពី​ប្រ​​ទេស​ជិត​ខាងដូច​សព​ថ្ងៃ​នោះ​ទេ។

ដោយ​សា​កត្តា​ច្បាប់​ធូ​រលុង​ធ្វើ​អោយ​មន្រ្តី​ថ្នាក់​ក្រោម​មិន​គោរព​ច្បាប់ នាំអោយ​ប្រ​ទេស​ជាតិ​មាន​អំ​ពើ​ពុក​រលួយ​ស៊ីសំ​ណូក​សូកប៉ាន់ ធ្វើ​អោយ​ក្រុម​ឈ្មួញ​ទុច្ច​រិត​ឃុប​ឃិត​ជា​មួយសមត្ថ​កិច្ច​ជំ​នាញ លួច​បើក​ដៃ​អោយ​ឈ្មួញ​នាំ​ទំ​និញ​ខុស​ច្បាប់ ទំ​និញ​ខូច​គុណ​ភាពចូល​ស្រុក​ខ្មែរទាំង​ថ្ងៃទាំង​យប់ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យច្បាស់​លាស់​​ ហើយ​មន្រ្តី​ទាំង​នោះ​ទទួល​សំណូក​ ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន បើ​ទោះ​ជា​មន្រ្តី​ខិល​ខូច​ទាំង​នោះ​ដឹង​ថា ផលិតផល​​ដែល​នាំចូល​ទាំង​នោះ​​អាច​ធ្វើ​អោយ​ខ្មែរ​អាយុ​ខ្លី​ក៏ដោយ។

បើ​យោង​តាម​បណ្តាញ​សង្គម សារព័ត៌មាន​ក្នុង​ស្រុក និង​គេ​ហទំព័រក្នុង​ស្រុក​មួយ​ចំ​នួន​បាន​ចុះ​ផ្សាយ​កន្លង​ទៅ​នោះស​បញ្ជាក់​អោយ​ឃើញ​ថា ទឹក​ស៊ុប​គុយ​ទាវ ដែល​ដាក់​ក្នុង​ប៊ី​ដុងនាំ​ចូល​ពី​ស្រុក​យួន​យក​​មក​លក់​ចែក​ចាយ​អោយ​ពល​រដ្ឋ​ខ្មែរ​ ហាក់​កំ​ពុង​តែ​កើន​ឡើង​ទ្វេរ​ដង​ជា​រៀង​រាល់​ថ្ងៃ តែ​គេ​មិន​ឃើញ​មាន​អស់​លោក​មន្រ្តី​ជំ​នាញ ឬ​ខាង​ក្រសួងសុខាភិបាល មន្ទីសុខាភិបាល ចុះ​ត្រូត​ពិនិត្យពី​គុណភាព​ ឬសារ​ធាតុ​ផ្សំ​អោយ​បាន​ត្រឹម​ត្រូវ​នោះទេ។

ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន​បាន​ចោទ​ថា ដោយ​សារ​តែ​មាន​ការ​នាំ​ចូល​ទំនិញ​ប្រើ​ជាតិ​គីមី ទំនិញ​ខូច​គុណ​ភាព​ពី​បរ​ទេស​ចូល​ស្រុក​នេះហើយ ​ទើប​​ធ្វើ​អោយ​ប្រជារាស្រ្ត​ខ្មែរ​បច្ចុប្បន្ន​កើត​ជំ​ងឺ​ ឈឺ​ក្រពេះ រលាកពោះវៀន រលាក​តម្រង​នោម លើស​ឈាម ទឹក​នោម​ផ្អែម ខ្លាញក្នុង​សរសៃ​ឈាម ខ្លាញ់ក្នុង​បេះដូង។ល។

តាម​ប្រ​ភព​ព័ត៌មាន​ពី​ពល​រដ្ឋ​នៅ​ក្រុង​សៀម​រាប​បាន​អោយ​ដឹង​ថា អ្នក​នាំ​ចូល​និង​ចែក​ចាយ​ទឹក​ស៊ុប​យួន​ក្នុង​ខេត្ត​សៀម​រាប​ហាក់​គ្មាន​ការ​ភ្ញាក់​ផ្អើល គ្មាន​ការ​កោដ​ញញើត​អ្វី​ទាំង​អស់​ ដោយ​ពួក​គេ​ដឹក​ជញ្ជួន​ទឹក​ស៊ុប​ខាង​ទាំង​នោះ​ចែក​ចាយ​តាម​ហាង​ដោយ​សេរី​ ហើយ​ដោយ​ចំ​ហ។

អ្នក​ស្រ​លាញ់​សុខ​ភាព​នៅ​ខេត្ត​សៀម​រាប​សូម​អំពាវ​នាវ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​មុន​ចូល​ពិ​សា​អា​ហារតាម​ហាង​មេត្តា​ស៊ើប​អង្កេត​អោយ​ច្បាស់​ថា ហាង​នោះ​ប្រើ​ទឹក​ស៊ុប​ដែល​ចំ​អិន​ខ្លួន​ឯង ឬ​ទិញ​ទឹក​ស៊ុប​ដែល​នាំ​ចូល​ពី​ស្រុក​យួន បើម្បី​ការ​ពារ​សុខ​ភាព​អោយ​បាន​ល្អ។

អាជ្ញាធរ​ខេត្ត​សៀម​រាប​គួរណាស់​តែ​មាន​វិធាន​ការ​ទប់​ស្កាត់​ការ​នាំ​ទឹក​ស៊ុប​ពី​យួន​យក​មក​លក់​ចែក​ចាយ​ក្នុង​ខេត្ត​នេះ​អោយ​បាន មិន​គួរ​ស្រ​ងំ​ស្ងៀម​ដូច​សព​ថ្ងៃនេះទេ។ ឬ​មួយ​ទឹក​ស៊ុប​ដែល​នាំ​ចូល​នោះ​បាន​ផ្តល់​ផល​ប្រ​យោជ និង​លាភសការៈ ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ដែរ បាន​ជា​អត់​មាន​កម្រើក​ខ្លួន​អី​បន្តិច​សោះ?​៕ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1545ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន1711ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1585ដង ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា   អាន1991ដង ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញប៊ីចេញក្លែងក្លាយ១៨តោន   អាន1767ដង បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1686ដង ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1735ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1535ដង អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោ?...    អាន1568ដង ទីតាំងសង្វៀនល្បែងជល់មាន់ និងបៀ អាប៉ោង ដ៏ធំមួយកន្លែងគ្មានសមត្តកិច្ចបង្ក្រាប   អាន1553ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31846នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74179នាក់
ខែនេះ    221452នាក់
ឆ្នាំនេះ   2965756នាក់
សរុប   56564652នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:27