និស្សិតស្រីម្នាក់មកពីសាកលវិទ្យាល័យGeorgia សហរដ្ឋអាមេរិកបានដាក់ពាក្យបណ្ដឹងទាមទារសំណងជាទឹកប្រាក់២លានដុល្លារពីសាលាឯកជនFayette មួយកន្លែង បន្ទាប់ពីនាងចោទថា សាលាខាងលើនេះបានយករូបថតរបស់នាងទៅធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលាមួយ
យោងតាមព័ត៌មានចេញផ្សាយដោយទូរទស្សន៍WSBTV របស់អាមេរិកបានឲ្យដឹងថា Chelsea Chaney ដែលជាជនរងគ្រោះ បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង ដើម្បីទាមទារទឹកប្រាក់ដ៏ច្រើននេះ បន្ទាប់ពីនាងបានដឹងថាមានលោកសាស្ត្រាចារ្យម្នាក់នៃសាលាមួយនេះ យករូបដែលនាងបានPost នៅក្នុងFacebook មកធ្វើបទបង្ហាញក្រោមប្រធានបទ”ការប្រុងប្រយ័ត្នលើការប្រើប្រាស់បណ្តាញព័ត៌មានសង្គម”។
បើយោងតាមសម្ដីផ្ទាល់របស់Chelsea ជាជនរងគ្រោះ បានឲ្យដឹងថា នាងមានការខ្មាសអៀនយ៉ាងខ្លាំងនៅពេលដែលរូបរបស់នាងត្រូវបានគេយកទៅធ្វើបទបង្ហាញជាសាធារណៈ ដោយមិនមានការសុំអនុញ្ញាតជាមុនពីរួបនាង។ អ្វីដែលធ្វើឲ្យនាងមានការអាម៉ាស់បំផុតនោះគឺថា ភាសាដែលប្រើប្រាស់លើរូបថតរបស់នាងមានលក្ខណៈពណ៌នាក្នុងន័យបន្ទោសបង្អាប់ដើម្បីបង្ហាញទស្សនិកជនបានយល់ពីផលប៉ះពាល់នៃការប្រើប្រាស់បណ្ដាញព័ត៌មានសង្គម ទាំងខ្លួននាងមិនដឹងអ្វីទាល់តែសោះ។
មេធាវីការពារក្តីរបស់នាងក៏បានគូសបញ្ជាក់បន្ថែមផងដែរថា វាជារឿងខុសច្បាប់ទាំងស្រុង ដែលបុគ្គលណាម្នាក់លួចយករូបថតរបស់អ្នកដទៃដោយពុំមានការអនុញ្ញាតជាមុន ហើយវាគឺជារឿងខុសសីលធម៌ផងដែរនៅក្នុងករណីខាងលើនេះ៕
ថ្ងៃនេះ | 42941 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85274 | នាក់ |
ខែនេះ | 232547 | នាក់ |
ឆ្នាំនេះ | 2976851 | នាក់ |
សរុប | 56575747 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:15 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net