នាង សុខពិសី បានឡើងឆាកតន្ត្រីសាជាថ្មី នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ បន្ទាប់ពីរឿងរ៉ាវ ដែលគេមានមន្ទិលថាមានផ្ទៃពោះ។
ឯការប្រញាប់ប្រញាល់ឡើងឆាកតន្ត្រីសាជាថ្មីនេះ នឹងអាចទប់ស្កាត់ការធា្លក់ស្រុតចុះភាពលេចធ្លោសុខ ពិសី បាន អំឡុងពេលនាងបាត់មុខ ៦ខែកន្លងមក។ឥឡូវនេះ សុខ ពិសី បានសម្រេចចិត្តវិលមករកឆាកតន្ត្រីសាជាថ្មីវិញហើយ ដោយមានការរៀបចំតុបតែងខ្លួនប្រាណមិនឲ្យចាញ់ពីមុនឡើយ គឺមើលទៅរូបសម្រស់កាន់តែទាក់ទាញ បែបយុវវ័យ ហើយនាងឡើងឆាកតន្ត្រីទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យទី២៥ វិច្ឆិកា កន្លងទៅនេះ។
អ្នកគាំទ្រ សុខ ពិសី ជាច្រើនបានភ្ញាក់ផ្អើលចំពោះការបង្ហាញមុខសាជាថ្មី បន្ទាប់ពីបាត់មុខឈឹង ខានបានកាន់ក្បាលមីក្រូ ៦ខែមក។
សុខ ពិសីបានលើកយកបទថ្មី ដែលនាងថតចុងក្រោយ នៅផលិតកម្មសាន់ដេ ទើបចេញជា ស៊ីឌី បន្ទាប់ពីនាងទើបវិលត្រឡប់ពីប្រទេសសិង្ហបុរី កាលពីខែតុលា កន្លងទៅនេះ មានដូចជាបទ “សង្សារតែឈ្មោះ” “ដើម្បីបង” និងបទ “ថាអូនល្ងង់ក៏បាន”។
អ្នកជំនាញសិល្បៈ បានលើកឡើងថា ការវិលត្រឡប់មកវិញរបស់ សុខ ពិសី ពេលនេះគឺទាន់ពេល ដើម្បីទប់ស្កាត់ការបាក់ស្រុតចុះកេរ្តិ៍ឈ្មោះនាងអំឡុងពេលបាត់មុខនេះ និងដើម្បីលាងឲ្យកាន់តែជ្រះ អស់ការសង្ស័យរឿងល្បីថានាងមានផ្ទៃពោះនោះ៕
ថ្ងៃនេះ | 43066 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85399 | នាក់ |
ខែនេះ | 232672 | នាក់ |
ឆ្នាំនេះ | 2976976 | នាក់ |
សរុប | 56575872 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:22 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net