តារាសម្តែង លោក ព្រីង ច័ន្ទបុត្រ បានភ្ជាប់ពាក្យជាមួយប្អូនថ្លៃលោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅក្នុងទំព័រហ្វេសប៊ុក របស់លោក ព្រីង ច័ន្ទបុត្រ បានបង្ហោះរូបភាពជាច្រើន ទាក់ទងទៅនឹងពិធីភ្ជាប់ពាក្យរបស់លោក ជាមួយកញ្ញា គឹង សុខា។ រូបភាពក្នុងហ្វេសបុក ឃើញមានសរសេរថា “ពិធីភ្ជាប់ពាក្យ ព្រីង ចន្ទ័បុត្រ និង គឹង សុខា ២០.១០.២០១២”។
រូបភាពជាបន្តបន្ទាប់ប្រមាណជាង ១០ សន្លឹក ដែលលោក ច័ន្ទបុត្រ បង្ហោះនោះ ត្រូវបានមើលឃើញថា ពិតជាពិធីភ្ជាប់ពាក្យពិតប្រាកដ។ ក្នុងរូបភាពទាំងនោះ បានបង្ហាញឱ្យឃើញពីការជូនស្លាគ្នាទៅវិញទៅមក តាមប្រពៃណីនៃពិធីភ្ជាប់ពាក្យ។
រូបថតទាំងនោះ មានចាស់ទុំទាំងខាងស្រី និងខាងប្រុស អង្គុយញញឹមដាក់គ្នាទៅវិញទៅមក ដោយមានលោក ព្រីង ច័ន្ទបុត្រ និងគូដណ្តឹង អង្គុយសំពះទឹមជាមួយគ្នា។
លោក ព្រីង ច័ន្ទបុត្រ បានឱ្យដឹង នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ ថា លោកពិតជាភ្ជាប់ពាក្យជាមួយកញ្ញា គឹង សុខា (គូដណ្តឹង) មែន។ គូដណ្តឹងរបស់លោក ត្រូវជាប្អូនស្រីបង្កើតរបស់លោកជំទាវ គឹង ច័ន្ទឌី ភរិយាលោកនាយឧត្តមសេនីយ៍ គន់ គីម ៕
ថ្ងៃនេះ | 42882 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85215 | នាក់ |
ខែនេះ | 232488 | នាក់ |
ឆ្នាំនេះ | 2976792 | នាក់ |
សរុប | 56575688 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:14 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net