បុរសដើរលេងភាគច្រើន តែងវាយតម្លៃលើនារីម្នាក់ស្អាត ដោយមើលលើសម្រស់តាំងពីក្បាលរហូតដល់ចុងជើង ជាពិសេសមុខ រាង និងសម្រស់ដើមទ្រូងតែម្ដង។ ចំណែក ពេលរួមភេទវិញ បុរសក៏ចូលចិត្ត និងបបោសអង្អែលសុដន់ស្ត្រីនៅវគ្គដំបូង។ អីចឹង បុរសខិលៗ និងបុរសមិនខិល មានដឹងខ្លួនឯងទេ ហេតុអ្វីបានជាបុរសឈ្លក់វង្វេង និងមានអារម្មណ៍ចំពោះដើមទ្រូងស្ត្រី? ចង់ដឹងច្បាស់ សូមតាមដានការបកស្រាយរបស់អ្នកជំនាញខាងក្រោម។ លោក Larry Young និង Brian Alexander អ្នកនិពន្ធសៀវភៅ “The chemistry between us: love, sex and the science of attraction” ជឿជាក់ថា បុរសលង់នឹងសម្រស់ដើមទ្រូងស្ត្រី ដោយសារតែអ័រម៉ូនដែលស្ត្រីបញ្ចេញក្នុងពេលបំបៅដោះ។
អ័រម៉ូនជួយបង្កើតទំនាក់ទំនងផ្សារភ្ជាប់ គ្នាកាន់តែខ្លាំងរវាងម្ដាយ និងកូន ដែលធ្វើឲ្យទារកស្រលាញ់ចូលចិត្តសុដន់តាំងពីតូច។ យោងតាម លោក Young បានឲ្យដឹងថា ៖”បុរសជាថនិកសត្វឈ្មោលតែមួយគត់ដែលចាប់អារម្មណ៍លង់នឹងដើមទ្រូង ក្នុងបរិបទសិច។ ហើយ ស្ត្រីជាថនិកសត្វញីតែមួយគត់ដែលដើមទ្រូងរីកធំក្នុងពេលពេញវ័យក្រមុំ ពោលគឺមានលទ្ធភាពពពោះបាន”។ អ្នកនិពន្ធទាំងពីរបានសរសេរក្នុងសៀវភៅថា “ការពិតទៅ ក្មេងប្រុសមិនដឹងថា ដើមទ្រូងស្ត្រីគឺជារបស់ដែលពួកគេត្រូវចាប់អារម្មណ៍នោះទេ។ វាដោយសារតែកត្តាជីវសាស្ត្រ (អ័រម៉ូន) ដែលដិតជាប់យ៉ាងខ្លាំងក្នុងខួរក្បាលពួកគេតាំងពីតូចម្ល៉េះ”៕
ថ្ងៃនេះ | 43366 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85699 | នាក់ |
ខែនេះ | 232972 | នាក់ |
ឆ្នាំនេះ | 2977276 | នាក់ |
សរុប | 56576172 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:35 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net