ព័ត៌មានក្ដៅ

សុខភាព ៖ អាហារ​ដែល​អាច​ជួយ​បន្ទាប​សម្ពាធ​ឈាម​

ដោយៈ កម្ពុជា ថ្ងៃទី 17 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 01:41 នាទី ចំនួនអានៈ 1519

វា​មាន​នូវ​ប្រភេទ​អាហារ​មួយ​ចំនួន ដែល​អ្នក​គួរ​ធ្វើការ​ទទួលទាន ជា​រៀងរាល់ថ្ងៃ ពីព្រោះ​ពួក​វា នឹង​មាន​មុខងារ​យ៉ាង​សំខាន់ ក្នុងការ​រក្សា​អោយ​អ្នក​មាន​សុខភាព​ល្អ​បាន​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នក​បាន​រងគ្រោះ ពី​ជំងឺ​លើស​សម្ពាធ​ឈាម នោះ​អ្នកនឹង​យល់ថា អាហារ​ទាំងនេះ នឹង​មាន​នាទី កាន់តែ​ពិសេស ក្នុងការ​រក្សា​អោយ​អ្នក​មាន​សុខភាព​ល្អ និង រស់នៅ​បាន​ដោយ​សុវត្ថិភាព​។ វា​នឹង​មាន សារៈប្រយោជន៍​ចំពោះ​អ្នក ដោយសារ​តែ​រាល់​អ្វីៗ ដែល​អ្នក​អាច ធ្វើ​បាន​នោះ​គឺ អ្នក​ត្រូវ​រក្សា​សម្ពាធ​ឈាម អ្នក អោយ​នៅ​ទាប ដើម្បី​ចៀសវាង​បាន​នូវ ជំងឺ​គាំងបេះដូង និង ជំងឺ​បេះដូង​ប្រភេទ​ផ្សេងៗ​ទៀត​។​

ស្ពីណា​ច គឺជា​ប្រភេទ​បន្លែ​មួយ​ប្រភេទ ដែល​ល្អ​បំផុត ដែល​អ្នក​អាច​ប្រើ​វា បាន​ដើម្បី​ជួយ​បន្ថយ សម្ពាធ​ឈាម​របស់​អ្នក ដោយសារ​វា​មាន​ផ្ទុក ជាតិ​ម៉ាញ៉េ​ស្យូម ក្នុង​កម្រិត​ដ៏​ខ្ពស់​មួយ ដែល​វា​នឹង អាច​ជួយ​ការពារ បេះដូង​អ្នក​បាន ពី​ភាពមិនប្រក្រតី​មួយចំនួន និង កាត់បន្ថយ​បាន​ផងដែរ នូវ ឱកាស​ប្រឈម​នឹង គ្រោះថ្នាក់​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​។ សារជាតិ Folate ក៏​ត្រូវបាន​គេ​រកឃើញ នៅក្នុង​បន្លែ​ប្រភេទ​នេះ​ផងដែរ ហើយ​សារជាតិ​ចិញ្ចឹម​មួយ​នេះ អាច​បន្ថយ​នូវ ឥទ្ធិពល​របស់ សារ​ជាតិគិមី homocysteine ។ សារ​ជាតិគិមី មួយ​នេះ គឺ​មាន​ទំនាក់ទំនង​ទៅនឹង ជំងឺ​ដាច់​ស​សៃ ឈាម​ក្នុង​ខួរក្បាល និង ជំងឺ​គាំងបេះដូង ដូច្នេះ ការបង្ការ​នូវ​ការ​ជះ​ឥទ្ធិពល​របស់​វា ទៅលើ រាងកាយ​អ្នក គឺជា​ហេតុផល​ដ៏​ល្អ​មួយ ដែល​អ្នក​ត្រួវ​តែ​ទទួលទាន​ស្ពីណា​ច​។​

គ្រាប់​ផ្កាឈូករ័ត្ន អាច​ផ្តល់អោយ​រាងកាយ​អ្នក នូវ​សារជាតិ​ម៉ាញ៉េ​ស្យូម ដែល​វា​នឹង​ជា​តម្រូវការ ប្រចាំ​របស់​អ្នក​។ សារជាតិ Phytosterols ក៏​ត្រូវ​បាន​មាន​ផ្ទុក​ផងដែរ នៅក្នុង គ្រាប់​ផ្កាឈូករ័ត្ន ហើយ​សារជាតិ​ចិញ្ចឹម​ប្រភេទ​នេះ អាច​ជួយ​អ្នក ក្នុង​ការកាត់បន្ថយ​បាន​នូវ កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល ដែល​មាន​នៅក្នុង​ខ្លួន​អ្នក​។ ជារឿយៗ សម្ពាធ​ឈាម​ដែល​ខ្ពស់ ត្រូវ​បាន​បង្កឡើង ដោយសារតែ ការកើនឡើង​នៃ កម្រិត​កូ​ឡេ​ស្តេ​រ៉ូល ពីព្រោះ​វា​នឹង ធ្វើអោយ​មាន​កំណក និង ការកកស្ទះ នៅក្នុង សរសៃ​អាកទែរ ដែល​វា​នឹង​បង្ខំ​អោយ បេះដូង​អ្នក​ត្រូវ​ធ្វើការ​ខ្លាំង​ជាង​មុន ដើម្បី​អាច​ច្របាច់ បញ្ជូន​ឈាម​បាន​។ គ្រាប់​ផ្កាឈូករ័ត្ន ដែល​មិន​មាន​ប្រឡាក់​អំបិល គឺ​គ្មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម ហើយ​វា ល្អ​បំផុត សម្រាប់​អ្នក​ក្នុងការ ទទួលទាន​ដើម្បី​កាត់បន្ថយ​សម្ពាធ​ឈាម​បាន​។​

បន្លែ​អន្លក់ គឺ​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ពួក​វា​មាន​ផ្ទុក​នូវ កម្រិត​ម៉ាញ៉េស្យូម​ដ៏​ខ្ពស់ ជាពិសេស គឺ​ប្រភេទ​សណ្តែក​។ ប៉ូ​តា​ស្យូម ក៏​ត្រូវ​បាន​ផ្ទុក​ក្នុង​កម្រិត​ដ៏​ខ្ពស់ ផងដែរ​នៅក្នុង​បន្លែ​សណ្តែក​នេះ ហើយ​វា ក៏​នឹង​មាន​តួនាទី​សំខាន់​ផងដែរ ក្នុង​ការជួយ​បន្ទាប​សម្ពាធ​ឈាម​របស់​អ្នក​។​

ផ្លែ​ចេក គឺជា​ប្រភព​ដ៏​សម្បូរ​មួយ​នៃ ជាតិ​ប៉ូ​តា​ស្យូម ដែល​មិន​គួរ​អោយ​ជឿ ហើយ​វា​គឺជា​ប្រភេទ សារជាតិ​រ៉ែ​មួយ​ប្រភេទ ក្នុងចំណោម​សារជាតិ​រ៉ែ​ជាច្រើន ដែល​រាងកាយ​យើង​ត្រូវការ ដើម្បី​ជួយ​ដល់​ការកាត់បន្ថយ សម្ពាធ​ឈាម​ដែល​លើស​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ផ្លែ​ចេក គឺ​មាន​ផ្ទុក​នូវ​ជាតិ សរសៃ​ដ៏​ច្រើន​ផង​ដែរ ដែល​វា គឺជា​សារជាតិ​បំប៉ន​មួយ​ប្រភេទ​ទៀត  ដែល​រួមចំណែក ក្នុងការ​ធ្វើ​អោយ ដំណើរ​ឈាមរ​ត់របស់​អ្នក កាន់តែ​មាន​ប្រសិទ្ធភាព​, ជួយ​សម្រក​ទម្ងន់ និង បំប៉ន សុខភាព​ជា​ទូទៅ​របស់​អ្នក​។ ជា​ការពិត កាល​បើ​អ្នក​បរិភោគ​អាហារ​ជាតិ​សរសៃ កាន់តែច្រើន នោះ អ្នក​ហាក់​នឹង អាច​ចៀសវាង​បាន នូវ​ជំងឺ​លើស​សម្ពាធ​ឈាម​នេះ ។ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន បានធ្វើអោយ​អ្នកជំនាញ​ខាង​អាហារ ជឿថា បើ​ទោះ​ជា​អ្នក​បរិភោគ​ផ្លែ​ចេក​តែ​មួយ​ផ្លែ ជា​រៀងរាល់ ថ្ងៃ ក៏​អាច​ជួយ​រក្សា​សម្ពាធ​ឈាម អ្នក អោយ​ស្ថិតក្នុង​កម្រិត​ធម្មតា បានដែរ​។​

សណ្តែកសៀង គឺជា​ប្រភេទ​អាហារ​ដ៏​ល្អ​ប្រសើរ​មួយ សម្រាប់​អ្នក​ដែល​បាន​រងគ្រោះ​ពី​ជំងឺ​លើស សម្ពាធ​ឈាម​។​វា អាច​ជួយ​បន្ទាប​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល ដែលជា មូល​ហ​តុ​ធ្វើ អោយ​អ្នក​លើសឈាម​បាន​។ សណ្តែកសៀង បាន​ជួយ​លៃ​តម្រូវ​សម្ពាធ​ឈាម ដោយ សារ​តែ​សារជាតិ isoflavones ដែល​មាន​នៅក្នុង​ពួកវា គឺ​មាន​សារៈសំខាន់ ក្នុង​ការរក្សា​សម្ពាធ​ឈាម អ្នក​មិន​អោយ​ស្ថិត ក្នុង​កម្រិត​ខ្ពស់​បាន​។ អ្នកនឹង​សម្គាល់​ឃើញថា ប្រភេទ​សណ្តែកសៀង​ដែល មិន​មាន​ផ្ទុក​ជាតិ​អំបិល គឺ​ល្អ​បំផុត  ក្នុង​ការបន្ថែម​វា​ទៅ​ក្នុង​របប​អាហារ របស់​អ្នក មានដូចជា​៖ តៅ​ហ៊ូ និង ទឹក​សណ្តែក​ជាដើម ។​

ដំឡូង​បារាំង ជាធម្មតា ត្រូវបាន​រៀបចំឡើង ក្នុង​ប្រភេទ​ជា​ទម្រង់​អាហារ ដែល​នឹង​ធ្វើអោយ សម្ពាធ​ឈាម​អ្នក​ឡើង​ខ្ពស់​បាន ហេតុដូចនេះ​ហើយ ទើបបាន​ជា​មនុស្ស​ភាគ​ច្រើន គិតថា វា​ជា​ការ ល្អ ដែល​ពួកគេ គួរ​ចៀសវាង ក្នុងការ​ទទួលទាន​វា​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ដំឡូង​បារាំង មិន​ត្រឹមតែ​សម្បូរ​តែ​សារជាតិ ប៉ូ​តា​ស្យូម​ប៉ុណ្ណោះទេ វា​ថែមទាំង​ជា ប្រភព​ដ៏​ល្អ​នៃ ជាតិ​ស​សៃ ដែល​វា​នឹង​មាន​នាទី​យ៉ាងសំខាន់ ក្នុងការ​រក្សា​អោយ​សម្ពាធ​ឈាម​អ្នក ស្ថិតក្នុង​កម្រិត ធម្មតា​មួយ​។ ដំឡូង​បារាំង ក៏​ជា​ប្រភព​ដ៏​សម្បូរ​មួយ​នៃ សារជាតិ​រ៉ែ ហើយ​នឹង ជា​ប្រភេទ​អាហារ​ដ៏ ល្អ​បំផុត ក្នុងការ​ទទួលទាន ជំនួស​អោយ​ប្រភេទ​អាហារ​ម្ស៉ៅ​ដទៃទៀត ។​

សូកូឡា គឺជា​ប្រភេទ​អាហារ​មួយ​ប្រភេទ ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​ទទួលទាន​វា ហើយ អ្នកនឹង​យល់ឃើញថា កា​រញុំា​សូកូឡា​ខ្មៅ គឺជា​វិធី​ដ៏​អស្ចារ្យ​មួយ ក្នុងការ​រក្សា​អោយ​សម្ពាធ​ឈាម អ្នក​ស្ថិត ក្នុង​កម្រិត​ទាប​បាន​។ មាន​មនុស្ស​ភាគច្រើន មានការ​ញញើត​នឹង ការ​គិតថា កា​រញុំា​សូ កូ​ឡា អាច​ជួយ​បន្ទាប​សម្ពាធ​ឈាម​បាន ប៉ុន្តែ​ការពិត​នោះ គឺមាន​តែ​ស៊ុក​កូឡា​ខ្មៅ​ទេ ដែល​នឹង អាច​ជួយ​អ្នក​បាន​។ នេះ​ក៏​ព្រោះតែ សូកូឡា​ខ្មៅ អាច​ជួយ​ភ្ញោ​ចដ​ល់ ផលិតផល នៃ nitric oxide  ដែល​វា​មាន​ទំនួល​ខុស​ត្រូវ ក្នុងការ​ធ្វើ​អោយ សាច់ដុំ​នៅ​ជុំវិញ សរសៃឈាម បាន​សម្រាក និង ជួយ​ធ្វើអោយ​ចរន្ត​ឈាម មាន​ភាព​ល្អប្រសើរ​ជាង​មុន​។ សូកូឡា​ខ្មៅ​ពិតជា​អាច ជួយ​បន្ទាប កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ដែល​មាន​នៅក្នុង​រាងកាយ ដូច្នេះ វា​ក៏​អាច​ជួយ​កាត់បន្ថយ​បាន​ផង​ដែរ ចំពោះ ការ​ប្រឈម​នឹង​ភាពធាត់​ជ្រុល និង ជំងឺ​លើស​សម្ពាធ​ឈាម។​

ផ្លែ​បឺរ គឺ​សម្បូរ​ទៅដោយ សារជាតិ​រ៉ែ និង ខ្លាញ់ ប៉ុន្តែ​សារជាតិ​បំប៉ន​ទាំងអស់ ដែល​មាន​នៅក្នុង​ផ្លែ បឺរ គឺ​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ដែល​មិន​គួរអោយ​ជឿ ចំពោះ​សុខភាព​របស់​អ្នក​។​

ត្រី គឺ​មាន​លក្ខណៈ​ជា​ពិសេស ក្នុង​ការជួយ​អោយ​សម្ពាធ​ឈាម​អ្នក ស្ថិតក្នុង​កម្រិត​ទាប ដោយសារ តែ​ត្រី សម្បូរ​ទៅដោយ អាស៊ីត​ខ្លាញ់​អូ​មេហ្គា បី ដែល​នឹង​អាច​ការពារ​បេះដូង​អ្នក ពី​ភាពមិនប្រក្រតី បាន​។ ប្រភេទ​ត្រី​កំប៉ុង​ក៏​ល្អ​គ្រប់គ្រាន់ សម្រាប់​បេះដូង​របស់​អ្នក​បាន​ដែរ ហើយ​ប្រភេទ​ត្រី​កំប៉ុង ដូចជា ត្រីធូ​ណា និង សា​ឌី​ន នឹង​ជួយ​លៃ​តម្រូវ​សម្ពាធ​ឈាម​អ្នក អោយបាន​ល្អ​ដែរ​។ ត្រី​ស្រស់ៗ គឺ​ល្អ​បំផុត ក្នុងការ​ទទួលទាន ដើម្បី​ជួយ​អោយ​កម្រិត​សម្ពាធ​ឈាម​អ្នក​ចុះ​ទាប​បាន​។​

ប្រភេទ​ទឹកដោះគោ ដែល​ដក​យក​ជាតិ​ក្រែ​មចេញ និង ប្រភេទ​នៃ​ផលិតផល​ទឹកដោះគោ ដែល​មាន​ជាតិ​ខ្លាញ់​ទាប គឺ​ផ្តល់​ផល​ល្អ ចំពោះ​បេះដូង​របស់​អ្នក ជាង​ពពួក​ទឹកដោះគោ ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ។ សារជាតិ​កាល់ស្យូម និង ប្រូតេអ៊ីន គឺ​ត្រូវបាន​ផ្ទុក ក្នុង​កម្រិត​ដ៏​ខ្ពស់ នៅក្នុង​ទឹកដោះគោ ដែល​ដក​យក​ជាតិ​ក្រែ​មចេញ ប៉ុន្តែ​សារជាតិ​វីតាមីន D ដែល​មាន​នៅក្នុង​នោះ គឺជា សារជាតិ​បំប៉ន ដែល​សំខាន់​បំផុត ដែល​នឹង ធ្វើការ​ជាមួយនឹង កាល់ស្យូម ក្នុងការ​រក្សា​អោយ សម្ពាធ​ឈាម​អ្នក ស្ថិតក្នុង​កម្រិត​ទាប​។  បើទោះជា​សម្រាប់​អ្នក ដែល​មិន​បាន​ព្យាយាម ក្នុងការ ការពារ ជំងឺ​លើស​សម្ពាធ​ឈាម ការផឹក​ទឹកដោះគោ ដែល​ដក​យក​ជាតិ​ក្រែ​មចេញ នឹង​អាច ប្រាកដ ធ្វើអោយ​រាងកាយ​អ្នក ទទួលបាន​នូវ សារជាតិ​បំប៉ន ដែល​មាន​នៅក្នុង​ផលិតផល ដែល​ធ្វើ​ពី​ទឹកដោះគោ  ដោយ​មិន​មាន​ការ​ប្រឈម​នឹង ជំងឺ​លើស​សម្ពាធ​ឈាម៕ (អត្ថបទ​ដក​ស្រង់​ពី​គេហទំព័រ Health.com.kh)

ស្លាក:  ព័ត៌មានថ្មីៗ  សុខភាព 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42788នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85121នាក់
ខែនេះ    232394នាក់
ឆ្នាំនេះ   2976698នាក់
សរុប   56575594នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:08