-ទន្លេចុងដែនប៉ែកឦសាន ថ្លែងប្រាប់សន្តានអោយបានជ្រាប
គឺដងសេសានទីខ្ពង់រាប ភ្ជាប់មកទំនាបកម្ពុជា។
-សេសានបានហូរកាត់ស្រុកភូមិ ពុះជ្រែកជួរភ្នំដងព្រឹក្សា
ហូរកាត់ឆ្នេរខ្សាច់ផែនថ្មដា ធម្មជាតិរចនាល្អឥតបី។
-ជួរភ្នំអន្លាយឆ្ងាយសន្លឹម ទឹកហូររឹមៗប្របដងព្រៃ
ក្រោមព្រះសូរិយាចាំងរស្មី រសៀលសួររៃច្រើនអឹងកង។
-អន្លង់ទឹកជ្រៅត្រីនៅកុំ ចម្រុះតូចធំហែលត្រសង
មានទាំងមេពូជប្រុងប្រៀបពង ខ្លះញាស់ទាំងហ្វូងក្នុងជលសា។
-ខ្សែទឹកហូរកួចនាំកូនត្រី ទើបពងញាស់ថ្មីឆ្ងាយមេបា
ធ្លាក់ចូលព្រែកបឹងស្ទឹងនានា ដែនទឹកកម្ពុជាសម្បូរត្រី។
-ឥឡូវសេសានប្រែខុសមុន ពេលទឹកនាចជន់ខុសប្រក្រតី
ដោយប៉ែកខាងលើគេទប់ឆ្នៃ បិទបើកយប់ថ្ងៃអាស្រ័យគេ។
-ពេលជន់ឡើងខ្លាំងលិចខ្វាយខ្វល់ ពេលនាចស្រកដល់បាទទន្លេ
អន្លង់ត្រីពូជក៏ត្រូវគេ ចាប់យកត្រីមេជាចំណី។
-ចុងក្រោយសេសានសូមមេត្តា កុំចាប់មច្ឆាមេពូជឆី
ទុកថ្ងៃក្រោយទៅនៅមានត្រី បើសិនគិតខ្លីត្រីផុតពូជ។
គឹម ស៊ីណា
មន្រ្តីខណ្ឌរដ្ឋបាលជលផលរតនគីរី
ដកស្រង់ពី ទស្សនាវដ្តី ជលផលកម្ពុជា
ថ្ងៃនេះ | 35234 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77567 | នាក់ |
ខែនេះ | 224840 | នាក់ |
ឆ្នាំនេះ | 2969144 | នាក់ |
សរុប | 56568040 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:41 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net