សណ្ឋាគារដ៏ចម្លែករាងរៅដូចពោះវៀនធំរបស់មនុស្ស មានទីតាំងស្ថិតនៅឯតំបន់អេនវឺប និងតំបន់ហ្គិនត៍ នៅក្នុងទីក្រុងហ្លេនដឺរនៃប្រទេសបែលហ្ស៊ិក។ ស្ថាបនាដោយយកគំរូតាមរូបរាងពោះវៀនធំរបស់មនុស្សសណ្ឋាគារនេះឈ្មោះថា Hotel CasAnus ដែលជាគំនិតមួយរបស់លោកចូអេប វ៉ាន លេហៅត៍ ជនជាតិហូឡង់។
ការច្នៃប្រឌិតនេះទទួលបានចំណាប់អារម្មណ៍ខ្លាំងពីភ្ញៀវដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការចង់ឃើញនិងចង់ចំណាយពេលមួយរាត្រីដើម្បីស្នាក់នៅក្នុងវា។
ទោះបីជាមើលខាងក្រៅវាមានរូបរាងមិនសូវសមសួន ឬ មិនល្អគួរជាទីចាប់អារម្មណ៍ក្តីតែការតុបតែងនៅផ្នែកខាងក្នុងវិញមិនចាញ់សណ្ឋាគារដទៃឡើយគឺវាមានបន្ទប់ដេកមានគ្រែពីរ បន្ទប់ទឹកនិងកន្លែងលម្ហែកាយផ្សេងៗ
ទៀតស្ថិតលើផ្ទៃដីជាង៨ហិកតា ដែលស័ក្ដិសមសម្រាប់ថ្ងៃសម្រាកវិស្សមកាល។
យោងតាមប្រសាសន៍ម្ចាស់សណ្ឋាគារលោកកាឡាបានវឺប៊ីគីលិន និយាយថា៖ «ភ្ញៀវមកពីជុំវិញពិភពលោកពិតជាមានភាពរីករាយខ្លាំងណាស់ក្នុងការមកស្នាក់នៅទីនេះ»។
នេះពុំមែនជាទិន្នន័យបំផ្លើសឡើយ ខណៈលោកបានប្រាប់ទៀតថាវាមានចំនួនប្រមាណ២ម៉ឺននាក់មកស្នាក់នៅសណ្ឋាគារនេះក្នុងមួយឆ្នាំៗ។
ក្រៅពីទេសភាពវាលស្មៅព្រៃព្រឹក្សាសណ្ឋាគាររាងជាពោះវៀនធំនេះ ក៏មានកន្លែងតាំងពិព័រណ៍សិល្បៈ និងស្នាដៃប្រមែប្រមូលមកពីគ្រប់ទិសទីក្នុងពិភពលោកផងដែរ។
តម្លៃស្នាក់នៅមួយយប់១៥៥ដុល្លារ ខណៈលោកអ្នកក៏ទទួលបាននូវសេវាកម្មល្អដូចទៅនឹងសណ្ឋាគារលំដាប់ផ្កាយបីដែរ។
សណ្ឋាគារCasAnusនេះមើលទៅហាក់ដូចជាជម្រក ឬ ទ្រុងសត្វមាន់ទាអ៊ីចឹង។ បើនិយាយពីសេវាកម្មនៃការទទួលអាហារពេលព្រឹកវិញ លោកអ្នកអាចស្រមៃគិតមើលទៅថាវាម្យ៉ាងដែរ? ខណៈការទទួលទានហាក់ដូចជានៅក្នុងពោះវៀនធំអ៊ីចឹងនោះ៕ អត្តបទដកស្រង់ពី ភ្នំពេញប៉ុស្តិ៍
ថ្ងៃនេះ | 39734 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 82067 | នាក់ |
ខែនេះ | 229340 | នាក់ |
ឆ្នាំនេះ | 2973644 | នាក់ |
សរុប | 56572540 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:16 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net