មេបញ្ជាការជាន់ខ្ពស់ នៃកងកម្លាំងបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ហៅកាត់ថា IRGC បាននិយាយថា ការបន្ត ធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន នៅឈូងសមុទ្រពែក្យ អាចបង្ក បញ្ហាអសន្តិសុខក្នុងតំបន់។
នេះបើយោងតាមប្រភពព័ត៌មាន ពីសេចក្តីរាយការណ៍ តាមកញ្ចក់ទូរទស្សន៍បានឲ្យ ដឹងកាលពីថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១២កន្លងទៅនេះ។យោងតាមទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១២នេះ បានឲ្យដឹងដោយលើកឡើង នូវសំដីរបស់លោក Ali Fadavi មេបញ្ជាការកងនាវាជើងទឹកប្រចាំ IRGC ថា ការធ្វើសមយុទ្ធយោធាជាប្រតិកម្ម មួយដែលអាចទទួលយកបាន ប៉ុន្តែវត្ថមានរបស់សហរដ្ឋអាមេរិក ក្នុងតំបន់ឈូងសមុទ្រពែក្យ មិនខុសអ្វីពីវត្តមាន របស់ប្រទេសមហាមួយនេះ ក្នុងប្រទេស អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងបណ្តាប្រទេសដទៃទៀតនោះទេ ដែលបាន ត្រឹមតែបង្កបញ្ហាអសន្តិសុខក្នុងតំបន់ប៉ុណ្ណោះ។
លោកបានបន្តថា សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន បានធ្វើសមយុទ្ធយោធា ដើម្បីបង្ហាញថា គេអាចប្រឆាំងតបតនឹងសាធារណរដ្ឋឥស្លាម ប៉ុន្តែប្រទេសទាំងនេះត្រូវដឹងថា សកម្មភាពរបស់ពួកគេជាការបង្ក អសន្តិសុខក្នុងតំបន់។
សារព័ត៌មាន តាមកញ្ចក់ទូរទស្សន៍បានធ្វើសេចក្តីរាយការណ៍ ដោយលើកឡើងនូវសំដីរបស់មេបញ្ជាការកងនាវា ជើងទឹកម្នាក់ទៀត ឈ្មោះ Hossein Azad ថា កងកម្លាំងប្រទេសអ៊ីរ៉ង់ កំពុងតាមដានយ៉ាងដិតដល់នូវរាល់សកម្មភាពនៃការធ្វើសមយុទ្ធយោធា នៅតាមឈូងសមុទ្រពែក្យ។
ប្រភពដដែលបានបន្តថា សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត បានធ្វើសមយុទ្ធយោធានេះក្រោមលេសថា ដើម្បីបង្កើននូវសុវត្ថិភាពសន្តិសុខ ប៉ុន្តែព្រឹតិ្តការណ៍ប្រវត្តិសាស្រ្ត បានបង្ហាញពីការភូតកុហករបស់ពួកគេយ៉ាង ច្បាស់៕ដោយ ជខ
ថ្ងៃនេះ | 39857 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 82190 | នាក់ |
ខែនេះ | 229463 | នាក់ |
ឆ្នាំនេះ | 2973767 | នាក់ |
សរុប | 56572663 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:22 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net