ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បាននិយាយកាលពីថ្ងៃអង្គារនេះថាចិនបានបញ្ជូននាវាល្បាតពីរគ្រឿង ទៅកាន់ក្រុមកោះដែលជាស្នូលនៃជម្លោះទឹកដីមួយជាមួយជប៉ុនបន្ទាប់ពី រដ្ឋាភិបាលក្រុងតូក្យូបានអះអាងថាខ្លួននឹងទិញយកកោះទាំងនោះពី ម្ចាស់ឯកជនដើម្បីដាក់វាជារបស់ជាតិ។
ស៊ីនហួរបាននិយាយថា នាវាយកការណ៍របស់កងទ័ពម៉ារីនពីរគ្រឿងបានទៅដល់ដែនទឹកនៅជុំវិញ ប្រជុំកោះឌីអាវយូ ដែលជប៉ុនហៅសេនកាគូនោះហើយដើម្បីអះអាងអធិបតេយ្យភាពរបស់ចិន។
រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃចន្ទថា ជប៉ុននឹងដាក់ប្រជុំកោះដែលជាស្នូលជម្លោះទឹកដីជាមួយចិន ទៅជារបស់ជាតិជាហេតុនាំអោយផ្ទុះកំហឹងចេញពីរដ្ឋាភិបាលក្រុង ប៉េកាំងដែលបានប្តេជ្ញាថាខ្លួននឹងមិនអោយបាត់បង់វាមួយចំអាម។
នាយខុទ្ទកាល័យលោកអូសាម៉ា ហ្វ៊ុយជីមូរ៉ាបានប្រាប់អ្នកយកព័ត៌មានថា"ក្នុងអំឡុងកិច្ចប្រជុំ នៅថ្ងៃនេះ យើងយល់ស្របថាយើងនឹងកាន់កាប់កម្មសិទ្ធិលើកោះសេនកាគូអោយបាន ឆាប់តាមដែលអាចធ្វើបាន"។
តែនាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ បានបញ្ជាក់កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងមិនបណ្តោយអោយបាត់បង់ទឹកដី“សូម្បីតែដី មួយចំអាម” ទៅក្នុងជម្លោះទឹកដីជាមួយប្រទេសជប៉ុនអំពីប្រជុំកោះមួយ បន្ទាប់ពីរដ្ឋាភិបាលក្រុងតូក្យូបាននិយាយថាខ្លួនបានគ្រោងទិញយក ប្រជុំកោះដែលមានជម្លោះនេះ។
ទីភ្នាក់ងារសារព័ត៌មានស៊ីហួ របស់ចិន បានដកស្រង់សម្តី លោក វិន ជាបាវ ដែលបាននិយាយថា “ ប្រជុំកោះឌីអាវយូនេះ គឺជាផ្នែកមួយនៃទឹកដីរបស់ចិន ដែលជាប់ទាក់ទងទៅនឹងអធិបតេយ្យភាពនិងទឹកដីដែលរដ្ឋាភិបាលចិននិង ប្រជាជនចិន នឹងមិនបណ្តោយអោយបាត់បង់ទឹកដី“សូម្បីតែដីមួយចំអាម”ទៅក្នុង ជម្លោះទឹកដីនេះទេ”៕ដោយ ជខ
ថ្ងៃនេះ | 39463 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81796 | នាក់ |
ខែនេះ | 229069 | នាក់ |
ឆ្នាំនេះ | 2973373 | នាក់ |
សរុប | 56572269 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:09 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net