ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់

ដោយៈ សៀមរាប ថ្ងៃទី 26 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 02:52 នាទី ចំនួនអានៈ 1506

ថ្មីៗនេះ បែកធ្លាយ​អនុបញ្ជាការ​​អង្គរក្ស​របស់​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឋានៈ​ជា​ផ្កាយ ៣ រង​មេអង្គរក្ស លោក ហ៊ីង ប៊ុនហៀង កំពុង​តែធ្វើ​ព្យុះធ្វើភ្លៀង​ដឹកឈើ​ធ្វើអាជីវកម្ម​ពេញ​ផ្ទៃ​ប្រទេស យ៉ាង​អនាធិប​តេយ្យ​បំផុត ក្រោម​រូប ភាពស្នើសុំ ទៅមេ​ក្រសួង​កសិកម្ម​តែតាម​ទូរស័ព្ទ ហើយដឹក​ឈើ​ធ្វើអាជីវកម្ម​រាប់ឆ្នាំ ត្រឹម​ធ្វើផ្ទះ​ធ្វើ​ទូក ដោយ​គ្មាន ជំនាញ​ណាមួយ ហ៊ានអើត​ក្បាល​មក​ប៉ះពាល់​ជំនួញឈើ​ជ្រក​ក្រោម​ស្លាក​ធ្វើផ្ទះ​របស់​លោក​ ផ្កាយ ៣​រូបនេះ​ឡើយ ។

តាមប្រភពពីផ្ទៃក្នុងអង្គរក្សអះអាងថា មិនដឹងថា តើលោកផ្កាយ៣រូបនេះ ជាសញ្ជាតិយិនួ អ៊ីស្លាម ឬខ្មែរនោះទេ ? ឬក៏សញ្ជាតិអ្វីពិតប្រាកដនោះទេ បានជាមានសិទ្ធិទៅធ្វើផ្ទះនៅលើទឹកដីតំបន់លុងប៊ិន ស្រុកយួន ហើយដឹក ឈើប្រ ណីត និងឈើគ្រញូង១ជើងៗចាប់ពី ១-៣ យីឌុប ជាប្រចាំទៅយួន និងមុនដឹកចេញស្តុកទុកក្នុងដី ឡូតិ៍កោះធំសិន ។

ដូចជា បន្ទាប់ពីធ្វើផ្ទះនៅតំបន់ទឹកដីយួនហើយ ស្រាប់តែឮថា មានច្បាប់ដឹកឈើធ្វើទូកប៉ុកចាយ ធ្វើកាណូតធន់ធំពីរ ៣ទូក សម្រាប់ដឹកឈើទៅយួនថែមទៀត ។

ផ្ទុយទៅវិញ ក្រោយពីធ្វើទូកហើយបែរជាឮសូរមានច្បាប់ដឹកឈើរាប់ខែចុងក្រោយនេះ យកទៅធ្វើផ្ទះក្នុង ទឹកដីកោះធំ ទៀត បន្ទាប់ពីសង់ភូមិគ្រឹះនៅឡុងបិនទឹកដីយួនយ៉ាងធំមួយនិងវីឡាដ៏ធំស្កឹមសៃមួយទៀត ក្នុងទឹកដីច្បារ អំពៅហើយ នោះ ។

ដោយឡែក ពាក់ព័ន្ធនឹងការចុះបង្ក្រាបចាប់ឡានឈើយីឌុបរបស់ក្រុមឈ្មួញដែលប្រុងដឹកចេញទៅលក់នៅ យួន ។ ហើយត្រូវកម្លាំងប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបយប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៤ នោះ ។

អ្វីជាការភ្ញាក់ ផ្អើលនោះ គឺថ្ងៃប៉ូលិសសេដ្ឋកិច្ចទទួលផែនផ្លូវជាតិលេខ ៤ ចុះបង្ក្រាបឈើបទល្មើសពីឡាន ពេលយប់ ឃុំទឹកវិល ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៤ នោះ បែរជាឈើលោកផ្កាយ ៣ មេអង្គរក្សរងនោះក៏ចុះមកដែរ ប៉ុន្តែបែរជា គ្មាននរណាហ៊ានប៉ះពាល់សោះ ។ ហើយដែលបញ្ហានេះធ្វើឱ្យកើតមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុម សមត្ថកិច្ច និងប្រជាពលរដ្ឋដែលដឹងហេតុការណ៍ថា បង្ក្រាបតែប្រជាពលរដ្ឋ ឯឈើរបស់ផ្កាយ ៣ ឆ្លងដែនទៅយួនចុះ ដោយរលូន គ្មានបញ្ហាទេ ។

ដោយឡែក ពាក់ព័ន្ធនឹងបញ្ហានេះ គេពុំដឹងថា តើក្រសួងមហាផ្ទៃ និងគួរមានវិធានការបែបណាទេ ទៅលើ លោកផ្កាយ ៣ មេអង្គរក្សរងរបស់នាយករដ្ឋមន្ត្រី ដែលក្លាយទៅជាមេក្លោងរកស៊ីបទល្មើសព្រៃឈើដែលនាំឱ្យខូច ឥទ្ធិពល និងប៉ះ ពាល់ដល់មុខមាត់ស្ថាប័នដឹកនាំកំពូលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ។
ដោយ ៖ ប្ញទ្ធីជោគ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

វិនាសភ្លាមទៅ ឱ! បាបជន   អាន1505ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1786ដង ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1884ដង ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន1575ដង បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន2299ដង តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្ត?...    អាន1484ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន2193ដង គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ   អាន1530ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1847ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1782ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35027នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77360នាក់
ខែនេះ    224633នាក់
ឆ្នាំនេះ   2968937នាក់
សរុប   56567833នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:28