តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្តិភាព

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 05 ឆ្នាំ 2017 វេលាម៉ោង 06:58 នាទី ចំនួនអានៈ 1286

លោក រៀម ចន្ទម្នី ព្រះ​រាជអាជ្ញារងអម​សាលាដំបូង​ខេត្តសៀមរាប បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​អនុវត្ត​សាលដីការ​សម្រេច​ ជាលើក​ទី៣​បាន​ដោយ​ជោគជ័យ ដោយ​សន្តិភាព​​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ២០១៧នេះ នៅ​ចំនុច​ភូមិ​តាវៀន​ សង្កាត់​សាលាកំរើក​ ខេត្តសៀមរាប។

ផ្ទះនិង​ដី​មួយ​កន្លែងក្នុង​អាស័យ​ដ្ឋាន​ខាងលើ​នេះ ដែល​មាន​ម្ចាស់​ឈ្មោះ ធីវលី ជាស្វាមី និង​ភរិយាឈ្មោះ ហូប៉ោះ បាន​ជំពាក់​បំណុល​គេ​តាំង​តែ​ពី​ឆ្នាំ​២០១០គ្មាន​លទ្ធភាព​សង ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​សម្រេច​​លក់​ទៅ​តាម​តំ​លៃ​ទី​ផ្សា​តាំង​តែ​ពី​ឆ្នាំ​២០១៤ ដើម្បី​យក​លុយ​សង​ម្ចាស់​បំ​ណុល​ដែល​មាន​ឈ្មោះ ហ៊ឹម​សុកុល ភេទស្រី (ជាអ្នក​ធានាលុយ​អោយ​ ហូប៉ោះ) រស់​នៅ​ភូមិ​ឃុំ​ដូចគ្នា។

សូម​រំ​លឹកផង​ដែរថា កាលពី​ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ តុលាការ​និង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​អនុវត្ត​សាលដី​ការ​លើក​ទី​០១​មិន​បាន​សម្រេច​ ដោយ​ទុក​ឱកាស​អោយ​ម្ចាស​ផ្ទះ(កូន​បំណុល)រើ​ទ្រព្យ​សម្បត្តិចេញ​ដោយ​ខ្លួម​ឯង​ក្នុង​រយៈពេល​មួយខែ។ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ តុលាការ​ចុះ​អនុវត្ត​សាល​ដី​ការ​ជាលើក​ទី​០២ តែមិន​បាន​សម្រេច​ដដែល​ ព្រោះ​ម្ចាស់​ផ្ទះ​មិន​ព្រម​ចុះ​ចេញ​ ថែម​ទាំង​ជេរតិះ​ដៀល​អ្នក​ទិញ និង​ទាញ​ដំបង​បម្រុង​ប្រើ​អំ​ពើ​ហឹង្សា​លើ​កម្ម​ករ​ជួយ​ជញ្ជូន​ឥវ៉ាន់ថែម​ទៀតផង ឃើញ​ដូច្នេះសមត្ថកិច្ច​ និង​តុលាការ​មិន​ចង់​អោយ​មាន​ហឹង្សាកើត​ឡើង​ក៏​ទុក​ឱកាស​ជាលើក​ទី​០២​ម្តង​ទៀត​ដល់​ម្ចាស់​ផ្ទះឈ្មោះ ហូប៉ោះ នេះ។ រហូត​ដល់​ព្រឹក​មិញ​នេះតុលាការ​បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​អនុវត្តសាលដី​ការ​ជាលើក​ទី០៣ បាន​សម្រេច​ ព្រោះ​ម្ចាស់​ផ្ទះ​ហាក់​មាន​ការ​យល់​ដឹង​ពី​ផ្លូវ​ច្បាប់​ ក៏សម្រេច​ចិត្ត​ចុះ​ចេញ​ទៅ​តាម​ផ្លូវ​ច្បាប់​បាន​កំណត់។

សូម​បញ្ចាក់​ផង​ដែរថា ដី​ដែល​តុលាការ​ចុះ​អនុវត្ត​សាលដី​ការ​នេះ​មាន​ទំ​ហុំ​តែ​២០០ការ៉េត​តែប៉ុណ្ណោះ ហើយ​តំ​លៃ​ដែល​លោក​ ឡៅសុម៉េង ទិញ​ពី​តុលាការ​កាល​ឆ្នាំ​នោះតំលៃ​ជាង​៤ម៉ឺដុល្លារ គឺ​ជាតំលៃ​ទី​ផ្សាសេរី មិន​មែន​តំ​លៃ​ជិះ​ជាន់​គៀប​សង្កត់​នោះទេ តែដល់​ពេល​បច្ចុប្បន្ន​ដី​រាង​ឡើង​ថ្លៃម្ចាស់​ដី​ចង់​ង៉េង៉ក្រឡះ​សម្តី ទៅ​តាម​ការ​ញុះញង់​​ពី​ភាគី​នៅ​ពី​ក្រោយ​ខ្នង​ដែល​មាន​បំ​ណង​ចង់​ទិញ​ដី​នោះផងដែរ​នាពេល​បច្ចុប្បន្ននេះ។

លោក ឡៅ-សុម៉េង អ្នក​ទិញ​ដី​និង​ផ្ទះ​ខាង​លើ​នេះបាន​ប្រាប់ដដែល​ថា លោក​តឹងទ្រូង​ហត់​នឿយ​យូរ​ឆ្នាំហើយ ព្រោះ​តែទិញ​ដី​១ប្លង់​នេះ​ ឥឡូវ​តុលាការ​អនុវត្តសាលដីការ​បាន​សម្រេច​​ប្រគល់​ជូន​លោកនៅ​ថ្ងៃនេះ លោកធូទ្រូង​ហើយ​ ក៏សូម​ថ្លែង​អំណអរគុណដល់​តុលាការ​ខេត្តសៀមរាបដែល​បាន​ផ្តល់​ភាព​យុត្តិធម៌ជូន​លោក ហើយ​ក៏សូម​ថ្លែង​អំណអរគុណ​ផង​ដែរ​​ដល់​សមត្ថកិច្ចពាក់​ព័ន្ធ​គ្រប់​ជាន់​ថ្នាក់​នៅ​ខេត្តសៀមរាប ដែល​បាន​ធ្វើ​ការ​ទៅ​តាម​និតិវិធីច្បាប់​ និង​ជាពិសេស​សូម​ថ្លែង​អំណអរគុណ​ដល់​ សម្តេច​អគ្គមហាសេនាបតី​ តេជោ ហ៊ុន សែន ដែល​បាន​ដឹក​នាំ​ប្រ​ទេស​ដោយ​ភាព​ឆ្លាត​វៃ ដោយ​គតិបណ្ឌិត ធ្វើ​អោយ​រូបលោក​​ទទួល​បាន​ភាព​យុត្តិធម៌នៅ​ថ្ងៃនេះ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2187ដង លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាម...    អាន1979ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន1382ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1530ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1414ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន1697ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1389ដង គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1206ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន2021ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន1895ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8036នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    154520នាក់
ខែនេះ    537800នាក់
ឆ្នាំនេះ   1920032នាក់
សរុប   51279958នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 06:28