វិនាសភ្លាមទៅ ឱ! បាបជន

ដោយៈ សៀមរាប ថ្ងៃទី 24 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 03:05 នាទី ចំនួនអានៈ 1346

កំណាព្យ (បទពាក្យ៧)

វិនាស​ភ្លាម​ទៅ​ ឱ! បាបជន

ខ្ញុំសូមលើក​ហត្ថ​ឡើង​ប្រ​ណម

ក្រាប​ថ្វាយ​បង្គំព្រះធរណី

អ្នកតាតូចធំដង​គីរី

ព្រះឥន្ទ្រគ្មានពីរ អស់​ទេវតា។

ព្រះ​ពុទ្ធ ​ព្រះព្រហ្ម​មានបារមី

ជ័យវរ្ម័នក្តី ទេពធីតា

លោកកេស្វារៈ ពឹស្ណុការ

ឥសូ អូមា ព្រះនរាយ។

បីសាចតូចធំក្បាលប្រាំបី

លោក​តាម្ចាស់ដី អាសូរកាយ

ព្រះអាទិត្យ ភិរុណ ព្រះកំចាយ

គង្គារ ​ព្រះពាយ ព្រះអាគ្គី។

ខ្ញុំសូមអង្វដល់ព្រះអង្គ

កុំនៅអែអង់ ឆាប់មូលមី

ដាក់ទោសប្រហារផ្តាច់ជីវី

មនុស្ស​លើ​ធរណីដែល​សាងបាប។

មនុស្ស​ខ្លះបំពានរុករានគេ

សម្លាប់ឥតរេឈាមហូរឆ្អាប

ប្រើ​អំ​ណាច ​យស មក​សាង​បាប

ខេមរា ស្លូត  ស្លាប់ ចាប់បង្ខំ។

នាំគ្នាអាងសក្តិ ប្រើ​អំណាច

ឥតមានកោដខ្លាច អាងខ្លួនធំ

រាស្ត្រ​ខ្មែរ​រង​ទុក្ខទ្រហោយំ

ទ្រូង​បៀម​គំនុំយំឥត​ស្បើយ។

វិនាស​ភ្លាម​ទៅ​មនុស្ស​អប្រិយ

មនុស្សអន្តេរថីកុំនៅ​ឡើយ

វិនាសតាមខ្យល់បក់ប៉ើយៗ

ភ្លើង​ដុត​បង្ហើយក្លាយ​ជា​ផេះ។

រលាយ​តាម​ទឹក​កំ​ពុងហូរ

កប់ចូលក្នុង​អូរ​ ធរណីប្រេះ

ជីវិតជូចត់ជាង​ទឹកខ្មេះ

សាច់ឈាមរលេះស្អុយរលួយ។

ព្រាត់​ប្រាស​គ្រួសារមហាញាតិ

កើតកល​វិវាទញ័ររញ្ជួយ

កើត​ទុក្ខ​ឈឺ​ផ្សាមហាព្រួយ

កេរឈ្មោះរលួយបន្សល់នៅ។

ស្លាប់តៃហោងទៅ​មនុស្ស​កំ​ណាច

មនុស្ស​ចិត្ត​កោងកាចពាល​ឃោឃៅ

មនុស្ស​មាន​ល្បិចកល់កប់សែនជ្រៅ

មនុស្ស​ឯងរស់នៅ​ក៏អត់ន័យ។

ព្រះឥន្ទ្រទេវតា​​អ្នកតាព្រៃ

លោក​មាន​បារមីចាំអី​ទៀត

ផ្តាច់យក​សង្ខារចោរ​ចោល​ម្សៀត

ចោរធ្លាប់​ពិឃាត​ជនស្លូតត្រង់។

      ខ្ញុំសូម​ក្រាបថ្វាយ​បង្គំដះអស់អ្នក​មាន​បុណ្យបារមីនៅ​ក្នុង​ឋានទាំង​បី អោយ​មក​ផ្តាច់​យក​សង្ខារ​ជន​ណា​ដែល​បាន​សាង​តែ​អំ​ពើ​អាក្រក់​នៅ​លើ​លោកីយ៍យើងនេះ អោយ​ជន​ទាំង​នោះ​ស្លាប់​តៃហោង ព្រាត់​ប្រាសគ្រួសារ ធ្លាក់​នរក៨០​ជាន់ ជិះទូកលិចទូក ជិះ​ឡាន​ក្រ​ឡាប់​​ឡាន ជិះ​យន្ត​ហោះ​ធ្លាក់​យន្តហោះ ជិះ​ម៉ូតូបុកគល់ឈើ កាន់​កាំ​ភ្លើងរាលកៃត្រូវ​ខ្លួន​ឯង មាន​ប្រ​ពន្ធ​កូន​កើត​មិន​ចេញ​ សូម​អោយអ្នក​ប្រ​ព្រឹត្តិ​អំ​ពើ​បាប​ទាំង​នេះ កើត​ជា​ឆ្កែអនាថា​មួយរយ​សែន​ជាតិ មួយរយ​សែន​តំ​ណរតរៀង​ទៅអើយ៕

សៀមរាបថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤

                                                                                  និពន្ធដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1395ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1542ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន1605ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន1658ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1522ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1538ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1675ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន1549ដង លោកចាន់ សុវ៉េតមិនប្រាកដ វិលត្រឡប់មកកម្ពុជា    អាន1354ដង ឈ្មួញឈើក្រញូងឈ្មោះ ខ្វៀងធីម៉ៃ ជនជាតិវៀតណាមត្រូវបានសមត្ថកិចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្ល...    អាន1480ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1728នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71319នាក់
ខែនេះ    178397នាក់
ឆ្នាំនេះ   2636300នាក់
សរុប   51996226នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:49