គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់

ដោយៈ មណ្ឌលគិរី ថ្ងៃទី 17 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 11:56 នាទី ចំនួនអានៈ 1535

ក្រុម​គយ​ចល័ត​ខេត្ដមណ្ឌលគិរី​បាន​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​អង្គភាព​របស់​ខ្លួន​ ខណៈ​ប្រើប្រាស់​រថយន្ដ​អង្គភាព​ម៉ា​កវី​ហ្គោ​១​បាំង​កន្លះ​ ពណ៌​ទឹកប្រាក់​ ដាក់​សឺ​រ៉ែ​ន​ សម្រាប់​ បង្ក្រាប​បទល្មើស​រត់ពន្ធ​ ប៉ុន្ដែ​ពួក​គេ​បាន​យក​រថយន្ដ​ទាំងនេះ​ជា​រូបភាព​គំរាម​ឈ្មួញ​ ឱ្យ​បង់លុយ​ស្របច្បាប់​ល្បី​ពេញ​ខេត្ដមណ្ឌលគិរី​ ។​

​បងប្អូន​អ្នក​លក់ដូរ​ទំនិញ​ចាប់ហួយ​បាន​លើក​ឡើង​ថា​ កន្លង​ទៅ​ សមត្ថកិច្ច​ ក៏​ដូច​ ជាម​ន្ដ្រី​គយ​នៅ​តាម​បណ្ដា​ច្រក​ ដូច​ជា​ច្រក​ដាក់​ដាំ​ ជាដើម​ តែងតែ​មានការ​យោគ​ យល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​នាំ​ទំនិញ​ដ៏​តិចតួច​យក​មក​លក់​ និង​ចែកចាយ​ក្នុង​ខេត្ដ​  ប៉ុន្ដែ​មួយ​រយៈ​នេះ​ បែរជា​លេចមុខ​ក្រុម​គយ​ចល័ត​បាន​ធ្វើ​សកម្មភាព​កាក់​រថយន្ដ​ ដឹក​ទំនិញ​របស់​ប្រជាពលរដ្ឋ​ បង្ខំ​ឱ្យ​បង់ប្រាក់​ ដោយ​គំរាម​ចាប់​ប្រគល់​ឱ្យ​ថ្នាក់លើ​ ហើយ​ឈ្មួញ​មួយ​ចំនួន​ចេះ​តែ​មានការ​ភ័យ​ខ្លាច​ ក៏​បង្ខំចិត្ដ​បង់ប្រាក់​តាម​ការ​ទាម​ ទារ​របស់​ក្រុម​គយ​ចល័ត​នេះ​ ។​

​ឈ្មួញ​មួយ​រូប​បាន​បង្ហើប​ថា​ ទំនិញ​របស់​គាត់​បាន​ដាក់​មក​ពី​ច្រក​ដាក់​ដាំ​បង់ពន្ធ​ ត្រឹមត្រូវ​ ប៉ុន្ដែ​ក្រុម​គយ​ចល័ត​ដែល​ប្រើ​ឡាន​វី​ហ្គោ​ដាក់​សឺ​រ៉ែ​ន​ ចាប់​រថយន្ដ​របស់​ គាត់​យក​ទៅ​រក្សា​ទុក​អស់​មួយ​យប់​ ហើយ​តម្រូវ​ឱ្យ​បង់ប្រាក់​ចំនួន​១.០០០​ដុល្លារ​ ដោយ​ពួក​គេ​លើក​ឡើង​ថា​ បើ​មិន​ព្រម​បង់​ត្រូវ​ប្រគល់​រថយន្ដ​និង​ទំនិញ​ទាំងនេះ​ទៅ​ ថ្នាក់លើ​ ដូច្នេះ​ ពួក​គាត់​ចេះ​តែ​ភ័យ​ខ្លាច​ពី​បញ្ហា​ការ​បង់ពន្ធ​នេះ​ ក៏​អង្វរ​ក្រុម​គយ​ ចល័ត​ឱ្យ​ចុះ​មក​ត្រឹម​៧០០​ដុល្លារ​ ។​
​ឈ្មួញ​បាន​លើក​ឡើង​ថា​ ប្រសិនបើ​ក្រុម​គយ​ចល័ត​ចុះ​មក​បង្ក្រាប​ទំនិញរត់ពន្ធ​ ប្រមូល​ពន្ធ​ជូន​រដ្ឋ​ ពួក​គាត់​គាំទ្រ​ តែបើ​មក​ធ្វើ​សកម្មភាព​ឃាត់​រថយន្ដ​ដឹក​ទំនិញ​បង្ខំ​ ឱ្យ​បង់ប្រាក់​តាម​ការ​ទាមទារ​របស់​ខ្លួន​នេះ​ គឺជា​អំពើ​ខុសច្បាប់​ ពុក​រលួយ​ ផ្ទុយ​ពី​ គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​សមត្ថកិច្ច​នៅ​តាម​បណ្ដា​ច្រក​ ក៏​ដូច​ជា​ក្នុង​ខេត្ដមណ្ឌលគិរី​ ព្រួយបារម្ភ​ផង​ដែរ​ពី​  ការ​បញ្ចេញ​ប្រតិកម្ម​ពី​ក្រុម​ឈ្មួញ​ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រកស៊ី​ដឹក​ទំនិញ​លក់ដូរ​ ក្នុង​ខេត្ដ​បន្ដិចបន្ដួច​ រង​នូវ​ការ​គាបសង្កត់​ពី​ក្រុម​គយ​ចល័ត​ ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ ជះ​ ឥទ្ធិពល​អាក្រក់​ប៉ះពាល់​ដល់​អាជ្ញាធរ​ ក៏​ដូច​ជា​ថ្នាក់លើ​ ។​

​ក្រុម​គយ​ចល័ត​ប្រចាំការ​នៅ​ខេត្ដមណ្ឌលគិរី​ ក្នុង​មួយ​ថ្ងៃៗ​ប្រមាញ់​រថយន្ដ​ដឹក​ ទំនិញ​របស់​ប្រជាពលរដ្ឋ​ស្របច្បាប់​ គំរាម​ឱ្យ​បង់ប្រាក់​ ដោយ​ចោទប្រកាន់​ថា​ ពួក​ គាត់​បង្កប់​នូវ​ទំនិញគេចពន្ធ​ ប៉ុន្ដែ​រាល់​ទំនិញ​ ដូច​ជា​ប្រេង​គេចពន្ធ​ ឬ​ក៏​ទំនិញ​ផ្សេង​ ទៀត​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​ខុសច្បាប់​ បែរជា​ពុំ​ហ៊ាន​ប៉ះពាល់​ ខណៈ​ខ្លាច​អំណាច​អ្នក​ នៅ​ពីក្រោយ​ឈ្មួញ​ ឬ​ក្រុម​គយ​ចល័ត​ទាំងនេះ​បាន​ទទួល​លាភសក្ការៈ​នោះ​ ។​

​ឈ្មួញ​បាន​លើក​ឡើង​ថា​ រាល់ថ្ងៃ​ក្រុម​គយ​ចល័ត​បង្ខំ​ឱ្យ​បង់លុយ​តាម​ក្បាល​ឡាន​ ម្ដងៗ​លើស​ពី​ចំណូល​របស់​ពួក​គាត់​ដែល​លក់​សន្សំ​ប្រាក់​ដោយ​ក្ដី​លំបាក​នោះ​យ៉ាង​ ច្រើន​លើសលប់​ ដូច្នេះ​ មេត្ដា​ថ្នាក់ដឹកនាំ​ និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ មេត្ដា​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​ទ​ង្វើ​មិន​ស្របច្បាប់​ អំពើ​ពុក​រលួយ​របស់​ក្រុម​ គយ​ចល័ត​ដែល​កំពុង​ធ្វើ​សកម្មភាព​គាបសង្កត់​អ្នករក​ស៊ីក្នុង​ខេត្ដមណ្ឌលគិរី​យ៉ាង​ធ្ងន់ធ្ងរ​នេះ​ផង​ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ថៅកែដីឡូត្តិ៍ផ្នូខ្មោច និងអ្នកឃុបឃិតជិតបានឡើងតុលាការហើយ   អាន1654ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1786ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1614ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន1715ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1837ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1684ដង គ្រូពេទ្យនៅ គ្លីនិកប្រសិទ្ធ ខ្វះបច្ចេកទេសធ្វើអោយស្ត្រីម្នាក់ស្លាប់   អាន1783ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1567ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន1803ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2414ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34959នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77292នាក់
ខែនេះ    224565នាក់
ឆ្នាំនេះ   2968869នាក់
សរុប   56567765នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:26