តំណាងមន្ត្រីគណបក្សនយោបាយទាំង២ គឺបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ បានជួបចរចាជាថ្មីតាមការសន្យា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១០១៤នេះ នៅមន្ទីរព្រឹទ្ធសភា ហើយការជួបពិភាក្សានេះ ផ្ដោតលើការកែទម្រង់ការបោះឆ្នោត។
ក្នុងជំនួបចរចានេះ ក្រុមការងាររបស់គណបក្សនយោបាយនីមួយៗ មានសមាសភាពម្ខាង ៣នាក់ គឺគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ព្រុំ-សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក កើត- រិទ្ធិ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក សក់-សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ចំឯក្រុមការងារគណបក្សសង្គ្រោះជាតិវិញគឺ ដឹកនាំដោយលោក ស៊ុន-ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រ លោក គួយ-ប៊ុនរឿន និងលោក យ៉ែម-បុញ្ញឫទ្ធិ។
យើងពុំទាន់ដឹងថា ការជួបចចារខាងលើបានទទួលផ្លែផ្កាយ៉ាងណានៅឡើយទេ។ សូមរងចាំអានព័ត៌មានលំអិតជាបន្តទៅទៀត!
ថ្ងៃនេះ | 38471 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 80804 | នាក់ |
ខែនេះ | 228077 | នាក់ |
ឆ្នាំនេះ | 2972381 | នាក់ |
សរុប | 56571277 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:34 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net