សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 25 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 03:57 នាទី ចំនួនអានៈ 1748

ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ស្ថិតនៅក្រុមទី០៨ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ត្រូវបានអគ្គីភ័យឆាមឆេះយ៉ាងសន្ធោសន្ធៅ ធ្វើអោយផ្ទះប្រជាពលរដ្ឋ ០១ខ្នង ខូចខាតទាំងស្រុង និងផ្ទះប្រជាពលរដ្ឋ០១ខ្នងទៀតខូចខាតប្រហែល ៥០%។ 
ករណីអគ្គីភ័យនេះ បង្កឡើងដោយសារផ្ទុះសេខ្សែភ្លើង នៅវេលាម៉ោង ១០:១៥នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ហេតុការអគ្គីភ័យខាងលើនេះមានការជួយអន្តរាគមន៍បាញ់ទឹកពន្លត់ពីកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងការិយាល័យនគរបាលពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម រួមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត។

តាមការឲ្យដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះទី១ សង់ពីឈើលើ ថ្មក្រោម ប្រក់ស័ង្កសី មានទំហំ ៧ម៉ែត្រ គុណ ៩ម៉ែត្រ ខូចខាតទាំងស្រុងដែលមានម្ចាស់ផ្ទះ ឈ្មោះ នួន យក់នី ភេទស្រី អាយុ៦៨ឆ្នាំ មុខរបរគ្រូបង្រៀន។ ផ្ទះទី២ សង់ពីថ្មប្រក់ស័ង្កសី មានទំហំ ៦ម៉ែត្រ គុណ ១៥ម៉ែត្រ ខូចខាតប្រហែល៥០% ដែលមានម្ចាស់ផ្ទះ ឈ្មោះ សេង ពៅ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរដឹកភ្ញៀវ ត្រូវជាកូនប្រសារ ឈ្មោះ នួន យក់នី។ 
សមត្ថកិច្ចដ៏ដែលបានបន្តឲ្យដឹងទៀតថា ភូមិសាស្រ្តនៅទីនោះមានលក្ខណៈតូច ចង្អៀត ធ្វើអោយកម្លាំងសមត្ថកិច្ចយើងពិបាកក្នុងការជួយអន្តរាគមន៍អោយបានទាន់ពេលវេលា តែកម្លាំងសមត្ថកិច្ចយើងនៅតែខិតខំរកវិធីសាស្រ្ត ដើម្បីជួយទប់ស្កាត់មិនអោយអគ្គីភ័យនេះ រាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋផ្សេងទៀតបានឡើយ។ 
ក្នុងការពន្លត់អគ្គីភ័យនេះ កម្លាំងសមត្ថកិច្ចចម្រុះបានប្រើប្រាស់ឡានទឹកចំនួន ០៣គ្រឿង ក្នុងនោះឡានកងរាជអាវុធហត្ថចំនួន ០២គ្រឿង និងឡានរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ០១គ្រឿង ហើយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ០៤ឡាន ទើបធ្វើអោយអគ្គីភ័យរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ១១:៤៦នាទី ករណីអគ្គីភ័យខាងលើនេះកម្លាំងសមត្ថកិច្ចយើងមិនទាន់អាចកំណត់ពីទំហំនៃ ការខូចខាតថា អស់ទឹកប្រាក់ប៉ុន្មាននោះទេ ហើយក៏មិនមានអ្នកណាម្នាក់រងរបួសនោះដែរ។
ដោយ: រើត សុធី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន1312ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន1905ដង ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ   អាន1668ដង ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន1502ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន1345ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1601ដង បុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរតវ៉ាទាមទាដកលោកប្រធានផ្នែក១រូប   អាន1336ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1492ដង បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន1409ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1348ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      33102នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    136273នាក់
ខែនេះ    519553នាក់
ឆ្នាំនេះ   1901785នាក់
សរុប   51261711នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 16:29