ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 16 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 08:47 នាទី ចំនួនអានៈ 1645

ម​ន្ត្រី​សា​លា​ស្រុក​​ពញា​ឮ​ម្នាក់​ក៏​បាន​​បង្ហើប​​ឲ្យ​ដឹងផ​ង​ដែរ​​ថា​​រឿង​ដែ​ល​ឧក​ញ៉ា ប៊ុ​​ត ច​ន្ធូ យក​​គន្លង​​​ដាយ​​ទាំង ​៤​ក​ន្លែង​​ដែល​​ស​ម្រាប់​ធ្វើ​ការ​អភិរក្ស ​ស្រាវជ្រាវ​​ពូជ​ត្រី​ទៅ​​លក់​​ឲ្យ​ក្រុម​ឈ្មួ​ញ ជា​ការ​បំ​ពាន​ទៅ​លើ​សេចក្តី​ណែនាំ​រ​បស់​ក្រ​សួងក​សិក​ម្ម ក៏ដូ​ចជា​រ​ដ្ឋបា​ល​ជ​ល​ផល ​ព្រោះ​ក្រុម​​ឈ្មួញ​​កំពុ​ងតែ​​ធ្វើ​អាជីវ​កម្ម​បំផ្លិ​ចបំផ្លាញ​ធ​នធាន​​មច្ឆជា​តិ ផ្ទុយ​​ពី​​លការ​អភិរក្ស​​ពូជ​​ត្រី​។ ឧទា​ហរ​ណ៍​ជាក់​ស្តែង គ្រាន់តែ​​ដាយ​​លេខ​ ១៣​បេ ដែល​គ្រប់ គ្រង​ដោយ​ឈ្មោះ ប៊ុត វណ្ណ​រី លក់​ទៅ​ឲ្យ​ឈ្មោះ​សឹម ម៉ាឡៃ ចំណេញ​យ៉ាងតិច​ក៏​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​សម្រាប់​គន្លង​ដាយ​ទាំង ៣​កន្លែង​ទៀត ដែលមាន​តម្លៃ​ប្រហាក់ប្រហែលគ្នា​គឺ​ឧកញ៉ា ប៊ុត ច​ន្ធូ អាច​ប្រមូល​លុយ​ពី​ការលក់​គន្លង​ដាយ​បាន​ដល់​ទៅ​៤០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​រដូវ ដែល​តាមពិត​គន្លង​ដាយ​ទាំង​៤​កន្លែង​នេះ​ក្រសួងកសិកម្ម​បានសម្រេច​បង្កើតឡើង​សម្រាប់​ការអភិរក្ស និង​ស្រាវជ្រាវ​ពូជ​ត្រី មិនមែន​ទុក​ឲ្យ​ឧកញ៉ា ប៊ុត ច​ន្ធូ យកទៅលក់​ដូរ​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម តាមបែប​អនាធិបតេយ្យ​យ៉ាងនេះ​ទេ​។ ឧកញ៉ា ប៊ុត ច​ន្ធូ ដែលជា​ដង្ខៅ​រកស៊ី​នាំចូល​ត្រី​ខុសច្បាប់​មកពី​ស្រុក​យួន និង​ជា​អ្នក​រត់ការ​ឡូត៍​នេសាទ​ដ៏​ជំនាញ បាន​ឃុបឃិត ជាមួយ​ជំនាញ​ជលផល​ខេត្តកណ្តាល របស់លោក ឃ្លាំង វណ្ណ​ធុល រៀបចំ​សំណើ​មកកាន់​រដ្ឋ​បាលជ​ល​ផល ដើម្បី​ស្នើសុំ​បង្កើត​ឡូត៍​គន្លង​ដាយ​ចំនួន​៤ តាម​ដង​ទន្លេសាប ស្ថិត​ក្នុង​​ស្រុក​ពញាឮ ខេត្តកណ្តាល រហូត​ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចំណារ​ឯកភាព​។ ហើយ​ឡូត៍​ទាំង​៤​កន្លែង​នេះ គឺជា​តំបន់​អភិរក្ស​សម្រាប់​ស្រាវជ្រាវ​ពិសោធន៍​ពូជ​ត្រី បែរជា​ឧកញ៉ា ប៊ុត ច​ន្ធូ ប្រមូល​លក់​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​ក្នុងនោះ​សូម្បីតែ​ត្រី​យកមក​ធ្វើ​ប្រហុក​ក៏​ឈ្មួញ​លក់​ចេញ​ក្នុងតម្លៃ​ខ្ពស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ផល​លំបាក​យ៉ាងខ្លាំង ហើយ​គេ​មិន​ច្បាស់​ទេ​ថា តើ​ឧកញ៉ា ប៊ុត ច​ន្ធូ លក់​គន្លង​ដាយ​ទាំងនេះ​ក្នុងតម្លៃ​ប៉ុន្មាន​នោះទេ​។​ មានការ​បញ្ជាក់​ផងដែរ​ថា ដាយ​ចំនួន​៣ ត្រូវបាន​ឧកញ៉ា ប៊ុត ច​ន្ធូ លក់​ទៅ​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​តាមបែប​អនាធិបតេយ្យ​ដូចជា​ដាយ​លេខ​១១​អា លក់​ទៅ​ឲ្យ​ឈ្មោះ សុខ​ពៅ ហៅ​អ៊ុក ដាយ​លេខ​​១១​បេ លក់​ទៅ​ឲ្យ​ឈ្មោះ សុខ ចំរើន ដែល​ត្រូវជា​កូន​របស់​តា​ឌឹ​ក ជា​ឈ្មួញ​ជនជាតិ​យួន ដាយ​លេខ​១១​បេ លក់​ឲ្យ​ឈ្មោះ សោម សឿន ចំណែក​ដាយ​លេខ​១៣ ដែលមាន​ឈ្មោះ ប៊ុត វណ្ណ​រី ជា​កូន​របស់​ឧកញ៉ា ប៊ុត ច​ន្ធូ គ្រប់គ្រង​ធ្វើ​អាជីវកម្ម បាន​លក់​ទៅ​ឲ្យ​ឈ្មោះ សឹម ម៉ាឡៃ ត្រូវជា​ប្រពន្ធ​របស់​តា​ស៊ី​។ ឈ្មួញ​ធំៗ​ដែល​ទិញ​គន្លង​ដាយ​ទាំង​៤​កន្លែង ពី​ឧកញ៉ា ប៊ុត ច​ន្ធូ កំពុង​ធ្វើ​អាជីវកម្ម​តាមបែប​អនាធិបតេយ្យ បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ​ផ្ទុយ​ពី​នយោបាយ​កែទម្រង់​វិស័យ​ជលផល​របស់លោក ហ៊ុន សែន គេ​មិនដែល​ឃើញ​ជំនាញ​ជលផល​របស់​លោក ឃ្លាំង វណ្ណ​ធុល ចុះទៅ​ត្រួតពិនិត្យ​ឬ​ទប់ស្កាត់​សកម្មភាព​ប្រើ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ក្នុងការ​ចាប់​ត្រី​។​គេ​ល្បី​ជា​យូរ​មកហើយ​ថា ឧកញ៉ា ប៊ុត ច​ន្ធូ គឺជា​មេ​ឈ្មួញ​ពូកែ​រត់ការ​ខាង​ផ្នែក​ឡូត៍​នេសាទ ក៏​ព្រោះតែ​ឧកញ៉ា ប៊ុត ច​ន្ធូ មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រធាន​រដ្ឋបាល​ជលផល​គឺ​លោក ណៅ ធួ​ក ជាពិសេស​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​គ្រប់​ជំនាន់​តាំងពី​សម័យ​លោក​ឈា សុង លោក ច័ន្ទ សារុន រហូតដល់​សម័យ​ដែល​លោក អ៊ុក រ៉ាប៊ុន ធ្វើជា​រដ្ឋមន្ត្រី ក៏​ឧកញ៉ា ប៊ុត ច​ន្ធូ មាន​សិទ្ធិអំណាច​ធំ​ធេង​​ក្នុងការ​កាន់​ឯកសារ​រត់ការ​បង្កើត​គន្លង​ដាយ ឬ​សហគមន៍​នេសាទ នៅតាម​អតីត​តំបន់​ឡូត៍​នេសាទ​ដែល​ត្រូវបាន​រំសាយ ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឈ្មួញសម្រុកដឹកជញ្ជូនធ្យូង និងឈើចេញពីស្រុកចិត្របុរី ខេត្តក្រចេះ ទៅលក់ប្រទេសវៀតណាមទាំងថ?...    អាន1502ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2902ដង ប៉ូលីសស័ក្ត៤កន្លះប្តឹងថៅកែគ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត ពីបទរំលោភលើទំនុកចិត្ត   អាន1601ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវបានអភិរក្សដោយប្រជាជន    អាន1546ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1568ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1679ដង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំកិច្ចប្រជុំផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្?...    អាន1976ដង បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញ...    អាន1716ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន1160ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន31647ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38612នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80945នាក់
ខែនេះ    228218នាក់
ឆ្នាំនេះ   2972522នាក់
សរុប   56571418នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:43