អង្គភាពប្រឆាំងអំពើពុករលួយគួរ ស៊ើបអង្កេតប្រធានមន្ទីរ សាធារណការខេត្តកំពង់ចាម

ដោយៈ ខេត្តកំពុងចាម ថ្ងៃទី 15 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 12:13 នាទី ចំនួនអានៈ 1737

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រាយ​ការណ៏​ឲ្យ​អ្នក​សារ​ព័ត៌​យើង​ឲ្យ​ដឹង​ថា​លោក​ប្រធាន​​​មន្ទីរ​​​សាធារ​ណ​ការ​​​ខេត្ត​​កំ​ពង់​ចាម​ ដែល​​មាន​​​រឿង​​អាស្រូវ​​​ ពុក​រលួយ​​​ជាបន្ត​​បន្ទាប់​ ទាក់​​ទិន​​​នឹង​​ការ​​ប្រ​​មូល​​​លុយ​ តាម​​ជញ្ជីង​​ថ្លឹង​​រថ​យន្ត ផ្ទុក​​លើស​​ទ​ម្ងន់ និង​​ការ​ចេញ​​ស្លាក​​លេខប័ណ្ណបើកបរ មិន​ត្រឹមត្រូវ​តាម​នីតិវិធី ជាពិសេស​ករណី​ដែល ស្ត្រី​អាជីវករ​ដឹកជញ្ជូន​ស្រូវ ប្តឹងទៅ​តុលាការ ពាក់ព័ន្ធ​ការ​ប្រើ​ប្រាស់​ ជញ្ជីង​មិន​ត្រឹមត្រូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ទូទាំងប្រទេស នាំ​ឲ្យ​លោក នួន គឹម​ហេង ដែល​ប្រើប្រាស់​ជញ្ជីង មិន​ត្រឹមត្រូវ​អាម៉ាស់មុខ​យ៉ាងខ្លាំង​។ ដូច្នេះ​គេ​គួរតែ​បើក​ការស៊ើបអង្កេត ឲ្យ​បាន​ស៊ី ជម្រៅ ​ទៅលើ​អំពើពុករលួយ​ជាច្រើន​ទៀត ពាក់ព័ន្ធ​នឹង​គម្រោង​លទ្ធកម្ម ជួសជុល​កសាង​ផ្លូវ ដែល​មានការ​បំប៉ោង នៅ​ទូទាំង​ខេត្ត​កំពង់​ចាម​ ហើយ​បើ​និយាយ​ពី​អំពើពុករលួយ នៃ​ការចេញ​ស្លាក​លេខ ឬ​ប័ណ្ណបើកបរ សុទ្ធ​តែមាន​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ ផ្ទុយ​ពី​គោល​ការណ៍​កែទម្រង់ របស់​រាជរដ្ឋាភិបាល​

​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា​ជា​ច្រើន​​ឆ្នាំ​​មកហើយ​ដែល​លោក នួន គឹម​ហេង មាន​ឥទ្ធិពល​អំណាច ខ្លាំង​សម្បើម​ណាស់ ធ្វើ​អ្វី​ក៏បាន គ្មាន​នរណា​ហ៊ាន​ដេញដោល ហើយ​លោក នួន គឹម​ហេង ក៏មាន​បុព្វ​សិទ្ធិ​ពិសេស ក្នុងការ​ប្រមូល​លុយ​គ្រប់​ការ​ងារ​​​ទាំងអស់ យកទៅ​ផ្គត់ផ្គង់​ថ្នាក់ដឹកនាំ មន្ទីរ​សា​ធារ​ណ​ការ​​ថ្នាក់ដឹកនាំ​ខេត្ត និង​មាន​កញ្ចប់​មួយចំនួន បែងចែក​មក​ថ្នាក់​ក្រសួង​ផងដែរ ទើប​កំហុសឆ្គង​និង​ភាព​អសកម្ម របស់លោក នួន គឹម​ហេង មិនដែល​មាន​ការ ដាក់ពិន័យ​ឬ​ដក​បញ្ឈរជើង បើទោះបីជា​ពេលខ្លះ​មានការ ផ្លាស់ប្តូរ​តំណែង​ប្រធាន​មន្ទីរ ប៉ុន្មាន​ជំនាន់​ទៅហើយ តែ​លោក នួន គឹម​ហេង អាច​បន្ត​តំណែង​ជា អនុប្រធាន​មន្ទីរ​សាធារណ​ការដែល​អាច​ក្តោប​ក្តាប់ ចំណូល​សេដ្ឋកិច្ច​ដដែល​។

 លោក នួន គឹម​ហេង មិនដែល​ខ្លាចញញើត ឬ​ព្រឺ​រោមជើង​សូម្បីតែបន្តិចចំពោះការ​រឹតបន្តឹង​របស់​អង្គ​ភាពប្រឆាំង​អំពើ​ពុក​រលួយ​ ជាពិសេស​ការ​ប្រើប្​រាស់​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត នៅ​ចំណុច​ថ្នល់កែង ស្រុក​​បាធាយ និង​នៅ​ចំណុច ថ្នល់ទទឹង​ស្រុក​ត្បូងឃ្មុំ ជាទី​តាំង​អាជីវកម្ម​ថ្លឹង​លុយ​។​ ចំពោះ​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់ តាម​រថយន្ត​ខ្សែ ដូចជាក្រុមហ៊ុន ហាក់ ម៉ៅ និង​ឡាន​ដឹកទំនិញ របស់​យាយ​ញាប់ ផ្ទុក​លើស​ទម្ងន់​មិនតិចជាង ១០តោន​នោះទេ ប៉ុន្តែ​មានការ​បង់លុយ​ឲ្យ​ក្រុមមន្ត្រី ប្រចាំការ​នៅ​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ ទើប​គ្មាន​នរណា​ហ៊ាន​ហើបមាត់​។ ចំពោះ​ឈ្មួញ​ថ្មីថ្មោង​ដែល​ប្រព្រឹត្ត​ខុស​ឆ្គង ក្នុងការ​ដឹកជញ្ជូន​ទំនិញ លើស​ទម្ងន់​បន្តិចបន្តួច ត្រូវ​លោក នួន គឹម​ហេង បញ្ជា​ឲ្យ​សាង​ទំនិញ និង​បង់លុយ​ផាកពិន័យ ចាប់ពី ១​ពាន់​ទៅ​២ ពាន់​ដុល្លារ​អាមេរិក មិនដែល​មានការ​យោគយល់ ហើយ​មកដល់​ម៉ោង​នេះ​គេ​មិនដឹងថា លុយ​ដែល​បាន​មកពី​ការ ផាកពិន័យ​ចំពោះ​ការ​ដឹក​ជញ្ជូន​ លើស​ទម្ងន់​ត្រូវ​បង់​ចូល​ខ្ទង់​ណាមួយ​ទេ ព្រោះ​គេ​សង្ស័យថា លុយ​ដែល​បានមកពី ការ​ផាក​ពិន័យ​​ភាគច្រើន ហូរ​ចូល​ហោប៉ៅ​មន្ត្រី​ពុករលួយ ច្រើនជាង​ការបង់​ចូល​ជា​ថវិកាជាតិ ប៉ុន្តែ​រដ្ឋ​ត្រូវ​ចំ​ណាយ​​ប្រាក់ ឬ​ខ្ចី​បុល​ថវិកា​ពី​បរទេស ដើម្បី​យកមក​កសាង​ជួសជុល​ផ្លូវ ដែល​រង​នូវ​ការខូចខាត ដោយ​សារ​ការ​ដឹកជញ្ជូន​លើស​ទម្ងន់ យ៉ាង​ច្រើន​​សន្ធឹកសន្ធាប់​។​

​ប្រភព​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ​ចំពោះ​ការចេញ​ស្លាក​លេខ ក៏មាន​ភាពមិនប្រក្រតី​ផងដែរ ដូចជា​ករណីខ្លះក្រុមមន្ត្រី​របស់​លោក នួន គឹម​ហេង បាន​លួច​បញ្ចេញ​ស្លាក​លេខ បាត​ឃ្លាំង​លក់​ទៅ​ឲ្យ​ឈ្មួញ មួយចំនួន​យកទៅ​បំពាក់ លើ​យានយន្ត​ដែល​មិន​ត្រឹមត្រូវ តាម​លក្ខខណ្ឌ ហើយក៏​មាន​អំពើ​ពុក​រលួយ​ នៃ​ការលក់​លេខ​ការ៉េ លេខ​បី​ដើម យកលុយ​ទៅ​ចែក​គ្នា ធ្វើ​មាន​ធ្វើ​បាន​ផងដែរ​។ សូម្បីតែ ចំពោះ​ការធ្វើ​ប័ណ្ណបើកបរ ក៏មាន​ការឃុបឃិត​ជាមួយ សាលាបង្រៀន​បើកបរ រាប់​តាំងពី​ការ​ប្រលង​ទ្រឹស្តី ការ​ប្រលង​ដៃចង្កូត សុទ្ធ​តែមាន​អំពើពុករលួយ បង្ខំ​ឲ្យ​បេក្ខជន​បង់លុយ​ចាប់ពី ៣០​ទៅ​៤៥ ដុល្លារ​អាមេរិក ហើយ​ករណី​​ខ្លះទៀត សឹង​ថា​មិនចាំបាច់​ទៅកាន់​ដៃ​ចង្កូត​ផង ឲ្យ​តែ​បង់លុយ​គ្រប់​ចំនួន អាច​ទទួលបាន​ប័ណ្ណបើកបរ ដោយ​ស្វ័យ​ប្រវត្តិ ហើយ​បញ្ហា​ទាំងនេះ គួរតែមាន​ការស៊ើបអង្កេត ឲ្យ​បាន​ស៊ីជម្រៅ​ឡើងវិញ​ផង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់   អាន2405ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1642ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1759ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន2180ដង គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1432ដង សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន2395ដង ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល   អាន2264ដង គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជ?...    អាន2202ដង ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន1780ដង លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន1573ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34750នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77083នាក់
ខែនេះ    224356នាក់
ឆ្នាំនេះ   2968660នាក់
សរុប   56567556នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:17