ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​

ដោយៈ ខេត្ត​​មណ្ឌ​ល​ គិ​រី ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:40 នាទី ចំនួនអានៈ 1590

​ក្រុ​មហ៊ុន​​ឧ​កញ៉ា​ ទ្រី​ ភាព​ កំពុ​ង​​ធ្វើ​​សក​ម្មភា​ព​​កាប់​បំផ្លា​ញ​ព្រៃ​ឈើ​​នៅ​ចំ​ណុច​​ស្រុក​ពេ​​ជ្រា​​ដា ​និង​​ស្រុក​​​កោះ​​ញែក ខេត្ត​​មណ្ឌ​ល​ គិ​រី ហើយ​​ឈើ​​ទាំ​ង​តូច​​ទាំង​ធំ ​ត្រូវបា​ន​មេ​ការ​រ​បស់​​ឧក​ញ៉ា ​ទ្រី ភា​ព ​ម្នាក់​​ឈ្មោះ​​គា ​បាន​​ប្រើ​​ឧ​​ប ករ​​ណ៍​ម៉ា​ស៊ីន​​ត្រង់​​ស៊ី​ន័​រ​ ​កាប់​​បំ ​ផ្លា​ញ​​ព្រៃ​ឈើ​ដែ​លជា​​ដែ​នជ​ម្រកស​ត្វ​ព្រៃ​និ​ង​ជីវ​ច​ម្រុះ​ ដោ​យ​គ្មា​ន​ក្រែ​ង​​ញ​ញើ​ត​ពី​ច្បាប់ទម្លាប់​អ្វី នោះទេ​។

មួយថ្ងៃៗ​គេ​សង្កេតឃើញ​រថយន្ត​រ៉េវ​ដឹកឈើ​រាប់រយ​ជើង​ចេញពី​តំបន់​ព្រៃ​នានា ដែល​រង​នូវ​ការកាប់បំផ្លាញ ហើយ​ឈើ​មួយចំនួនទៀត​បាន​មក​​ពី​ការ​ប្រ មូល​ទិញ​ពី​ប្រជាពលរដ្ឋ យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង នៅជាប់​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ទាំងយប់ ទាំង​ថ្ងៃ គ្មាន​នរណា​ចាត់វិធានការ​បង្ក្រាប​ទេ​។

សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​របស់​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ស្ថិតក្នុង​ភូមិ​ពូ​លុង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ហើយ​ការរៀបចំ​ឃ្លាំង​ស្តុក ឈើ​នៅជាប់​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នេះ ដើម្បី​បន្លំ​ជា​ឈើ​ដែល​បង្ក្រាបបាន​ពីបទ​ល្មើស ផ្សេងៗ ព្រោះ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព សំអាង​លើ​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ឈើ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំងប្រទេស​។ រឿង​ដែល​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ទទួលបាន​សិទ្ធិ​ប្រមូល​ទិញ ឈើ​ដែល​បង្ក្រាបបាន​ពីបទ​ល្មើស​បែបនេះ​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ព្រោះ​តាម​ពិត​ទៅ បើ​យើង​ពិនិត្យ​លើ​ទំហំ​នៃ​ការដឹកជញ្ជូន​ឈើ​យក ទៅ​ប្រៀបធៀប​ជាមួយ​ចំនួន​ឈើ​ដែល​បង្ក្រាបបាន​គឺ​គ្មាន​តុល្យភាព ទាល់​តែ​សោះ ព្រោះតែ​ការបង្ក្រាប មាន​តិចតួច ប៉ុន្តែ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឧកញ៉ា ទ្រី ភាព សឹងតែ​មួ​​យ​គុណ​២០០​ដង​នៃ​ចំនួន​ឈើ​ដែល​បង្ក្រាប​បាន​។​រូបភាព​ទាំងនេះ​ច្បាស់​ណាស់ ដែលថា​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ដែលមាន​មេការ​ឈ្មោះ​គា ឈរជើង​នៅក្នុង​ខេត្តមណ្ឌលគិរី គឺ​ចាំ ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​កាប់បំផ្លាញ​នៅ​តំបន់​ព្រៃ ការពារ​ក្នុងស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា និង​មានការ​ដឹកជញ្ជូន​តាម​រថយន្ត​រ៉េវ រាប់សិប​គ្រឿង ចេញពី​តាម​តំបន់​ព្រៃ​នានា យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង ជាប់​នឹង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​តែម្តង​។

មានការ​រៀបរាប់​យ៉ាង​លម្អិត​ទៀត ថា​ការកាប់បំផ្លាញ​ព្រៃឈើ ដោយ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ និង​សម្រុក​ដឹកជញ្ជូន​តាម​រថយន្ត​រ៉េវ​រាប់សិប គ្រឿងក្នុង​មួយថ្ងៃៗ គឺ​កើតឡើង​ខ្លាំងជាងគេ នៅ​ចំណុច​ឃុំ​ពុត​ជ្រី  និង​ឃុំក្រង​តេស នៃ​ស្រុក​ពេ​ជ្រា​ដា រួមទាំង​ការដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក ឡើង​តាម​ផ្លូវជាតិ​លេខ​៧៦​អា ត្រង់ចំណុច​ភូមិ​បាយ​ឆៅ ដែល​គេ​សង្កេតឃើញ​មាន​សុទ្ធតែ​ឈើ​ប្រភេទ​ធ្នង់ និង​នាងនួន​ ។

គេ​ចង់ឃើញ​អភិបាលខេត្ត​មណ្ឌលគិរី លោក ចាន់ យឿន​និង​លោក ញែ​៉​ម វ៉ាន់​នី ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី មេត្តា​ពិនិត្យមើល​ភាពអនាធិបតេយ្យ​ដែល​ឈ្មោះ​គា កំពុង​ប្រើ​ឥទ្ធិពល​ឧកញ៉ា ទ្រី ភាព ប្រមូល​ទិញ​ឈើ​ខុសច្បាប់​និង​ដឹកជញ្ជូន​តាម​រថយន្ត​រ៉េវ យ៉ាង​អនា​ធិប​តេយ្យ​ពី​តំបន់​ព្រៃ​ការពារ​យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង​នៅជាប់​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នោះ​ផង ​។

យោងតាម​បទ​បញ្ជា​លេខ​០២ ក៏ដូចជា​ការ​រឹតបន្តឹង​របស់​រាជរ​ដ្ឋា​ភិ​បាល​ឈ្មោះ គា មិនអាច​បង្ក​ភាពអនាធិបតេយ្យ​បែបនេះ​បានទេ​ប៉ុន្តែ​ទំនងជា​មានការ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​ឈ្មោះ​គា អាចធ្វើ​អ្វីៗ​បាន​តាម​ទំនើងចិត្ត ហើយ​ជាគោលការណ៍​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព មាន​សិទ្ធិ​ប្រ មូល​ទិញ​ឈើ​ពី​ការបង្ក្រាប​បទល្មើស​និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​ពេញបន្ទុក​ ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេ?...    អាន2304ដង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំប?...    អាន1559ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1875ដង ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅ?...    អាន1606ដង នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1707ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន1823ដង សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន1581ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន2940ដង គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន2756ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1852ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34426នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    76759នាក់
ខែនេះ    224032នាក់
ឆ្នាំនេះ   2968336នាក់
សរុប   56567232នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:06