ប្រភពបានឱ្យដឹងទៀតថា ជនរងគ្រោះ ដែលស្លាប់មានឈ្មោះវី បច្ចុប្បន្នជាជាង មាសនៅផ្សារត្រី ហើយក្រោយពី ស្លាប់សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅបូជានៅឯស្រុកកំណើត ក្នុងខេត្ដកំពង់ចាម ។ ប្រភពបញ្ជាក់ថា ការដែលរឿងនេះមិនមាន ការបែកធ្លាយ ព្រោះគ្រាដែលក្រុមគ្រួសារជនរងគ្រោះ បម្រុងដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចម្ចាស់គ្លីនិកបានសងប្រាក់៥ពាន់ដុល្លារដើម្បីបិទការខ្ចរខ្ចាយទៅខាងក្រៅ ។
ប្រភពខាងលើបានឱ្យដឹងដែរថា នៅមុនពេលកើតហេតុជនរងគ្រោះជាជាង មាសរូបនេះបានជិះម៉ូតូចេញពីកន្លែង ផឹកស៊ី ហើយក៏បានជួបគ្រោះថ្នាក់ចរាចរ ដួលបណ្ដាលឱ្យរបួសផ្នែកដៃធ្ងន់គួរសម។ពេលនោះក្រុមគ្រួសារជនរងគ្រោះបាន បញ្ជូនជនរងគ្រោះចូលទៅព្យាបាលនៅ គ្លីនិកមួយនេះ ព្រោះកន្លែងជនរងគ្រោះ ជួបគ្រោះថ្នាក់ចរាចរនៅជិតនឹងគ្លីនិក ។ ពេលចូលទៅព្យាបាល និងវះកាត់ ក្រុមគ្រួសារជនរងគ្រោះបានទាមទារឱ្យ គ្រូពេទ្យចាក់ថ្នាំតេតាណុសដើម្បីជៀសវាងគ្រោះថ្នាក់ ប៉ុន្ដែគ្រូពេទ្យមិនបាន ធ្វើតាមសំណូមពរនោះទេ ។ បន្ទាប់ពី នោះមកក្រុមគ្រួពេទ្យបានចាប់ផ្ដើមវះ កាត់ជនរងគ្រោះ ហើយក៏បណ្ដាលឱ្យជន រងគ្រោះប្រកាច់ស្លាប់បាតបង់ជីវិត ។
ជុំវិញព័ត៌មានគ្រូពេទ្យនៅគ្លីនិកផ្សារ អគ្គៈជ្រកក្រោមផ្ទះសំណាក់ហង្សមាស ព្យាបាលជនរងគ្រោះស្លាប់ខាងលើនេះ លោកឌិត ឌីណា ម្ចាស់គ្លីនិក និងជាមន្ដ្រី ពេទ្យក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែតផង នោះបានបដិសេធតាមទូរស័ព្ទនៅរសៀល ថ្ងៃទី១៦ ខែវិច្ឆិកាថា គ្លីនិករបស់លោក មិនមានការវះកាត់អ្នកជំងឺនោះទេ ហើយ ក៏បិទទូរស័ព្ទទៅ ។
ដោយឡែកទាក់ទិននិងព័ត៌មានការព្យាបាលជនរងគ្រោះឱ្យស្លាប់ខាងលើនេះ ដែរ មានសេចក្ដីរាយការណ៍ឱ្យដឹងដែរ ថា កាលពីជាង២ឆ្នាំមុនបុរសជាមេការខារ៉ាអូខេម្នាក់នៅហាងភ្នំមាសក៏បានស្លាប់ នៅក្នុងគ្លីនិកនេះដែរ បន្ទាប់ពីបុរសរងគ្រោះ មិនស្រួលខ្លួន ហើយចូលទៅចាក់ថ្នាំនៅទីនោះធ្វើឱ្យប្រតិកម្មថ្នាំ ។ ក្រោយពីស្លាប់ គេបានដឹងថា បុរសរងគ្រោះត្រូវបានកម្ម ករគ្លីនិកមួយនេះដឹកសពយកទៅទុក ចោលនៅវត្ដសូរិយារ៉ាមហៅវត្ដថ្មី ។ កាលនោះកាសែតក្នុងស្រុកមួយចំនួន បានចុះផ្សាយករណីមួយនេះ ប៉ុន្ដែគេពុំ ឃើញមន្ដ្រីពាក់ព័ន្ធ ពិសេសប្រធាន មន្ទីរសុខាបាលខេត្ដមានវិធានការទៅលើ គ្លីនិកមួយនេះទេ ៕
ថ្ងៃនេះ | 35330 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77663 | នាក់ |
ខែនេះ | 224936 | នាក់ |
ឆ្នាំនេះ | 2969240 | នាក់ |
សរុប | 56568136 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:44 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net