លោកអៀ.ឆៃយិន មេឈ្មួញរកស៊ីដឹកឈើក្រញូងខុសច្បាប់ដ៍សកម្មម្នាក់បានបើកឡានម៉ាកលុចស៊ិស៤៧០ពណ៍ខ្មៅគ្មានផ្លាកលេខបុករថយន្តអ្នកកាសែតជាច្រើនដងប៉ុងប៉ងធ្វើមនុស្សឃាតយ៉ាងកំរោលហាក់បីដូចជាក្នុងរឿងឆាកប្រយុទ្ធហុងកុងភាគចិនអញ្ចឹញ។
ហេតុការណ៍គួឲ្យរន្ធត់នេះបង្កឡើងដោយអៀ.ឆៃយិន ជាមេឈ្មួញរកស៊ីឈើក្រញូងដ៍ធំប្រចាំអាណាចក្រខេត្តសៀមរាបបុកទៅលើរថយន្តអ្នកកាសែតមួយគ្រឿងកាលពីវេលាម៉ោង៩និង១២នាទីយប់ថ្ងៃទី៧ខែវិឆ្ឆិកាឆ្នាំ២០១៣នៅផ្លូវលំ១ខ្សែដែលតភ្ជាប់ពីផ្លូវ៦៧ទៅស្រុកអង្គរជុំឋិតនៅភូមិវត្តឃុំស្រែណូយស្រុកវ៉ារិន។
ក្រុមអ្នកកាសែតបាននិយាយថាពួកគេបានបើករថយន្ត១គ្រឿងម៉ាកកាមរីសេរីឆ្នាំ៨៥ពណ៍សពាក់ស្លាកលេខភ្នំពេញ -៥២១៧ មានគ្នា៣នាក់ទៅចតនៅកន្លែងកើតហេតុខាងលើបានបន្តិចក៍មានរថយន្ត១គ្រឿងម៉ាកលុចស៊ិស៤៧០ពណ៍ខ្មៅបើកវ៉ាហួសបានប្រហែល៥០ម៉ែត្រក៍រយ៉ែថយក្រោយបុកឡានរបស់គាត់ទាំងកំរោលជិត២០ដងបណ្ដាលឲ្យឡានធ្លាក់ប្រឡាយតែម្ដងប៉ុន្តែមិនមានបណ្ដាលឲ្យនរណាទទួលរងរបួសទេព្រោះពួកគាត់បានលោតចុះចេញពីរថយន្តទាន់។
ជុំវិញសកម្មភាពដ៍អាក្រក់មកលើក្រុមអ្នកកាសែតពីសំណាក់ឈ្មួញឈើក្រញូងដ៍មហិមាឈ្មោះ អៀ.ឆៃយិន នេះក្រុមអ្នកកាសែតបានដាក់ពាក្សបណ្ដឹងទៅតុលាការខេត្តសៀមរាបនិងដាក់បណ្តឹងនៅអធិការស្រុកវ៉ារិនកាលពីថ្ងៃទី៨ម្សិលមិញដើម្បីស្វែងរកយុត្តិធម៌សំរាប់ពូគគាត់ទៅតាមផ្លូវច្បាប់។
ក្រុមអ្នកកាសែតបានបញ្ចាក់ថាពូកគាត់ជាជនរងគ្រោះសង្ឃឹមថា តុលាការដែលជាស្ថាប័នឯករាជនិងចាត់ការក្នុងសុំណុំរឿងនេះផ្ដល់ភាពយុត្តិធម៌ដល់ពួកគាត់ជាក់ជាមិនខាន។
ឈ្មួញឈើក្រញូងរូបនេះកន្លងមកធ្លាប់បានអ្នកកាសែតខាងលើហៅសមត្ថកិច្ចអោយបង្ក្រាបរថយន្តដឹកឈើក្រញូងរបស់គាត់ជាញឹកញាប់ តែគេនៅតែមានឱកាសរកស៊ីបានដដែលមិនដឹងថា គាត់មានខ្សែ ឬខ្នងបង្អែកប៉ុណ្ណានោះទេ ឬមួយមានខ្សែតាមរយៈសូកលុយឲ្យសមត្ថកិច្ច។
ទន្ទឹមនិងករណីនេះមហាជនកំពុងរងចាំមើលវិធានការតុលាការថាតើដោះស្រាយតាមរបៀបណាដើម្បីជាសវាងនូវការិះគន់ពីសំណាក់ប្រជាពលរដ្ឋ។
ពាក់ព័ន្ទទៅនិងការចោទប្រកាន់ក្រុមអ្នកកាសែតមកលើអៀឆៃយិនថាបើកឡានប៉ុនប៉ងមនុស្សឃាតទៅអ្នកកាសែតនេះអ្នកយកព័ត៌មានមិនអាចស្វែងរកការបំភ្លឺពីអៀឆៃយិនបានទេកាលពីល្ងាចម្សិលមិញនេះ។
អ្នកកាសែតបន្តថានៅយប់កើតហេតុមានរថយន្តការីបាឡែនពណ៍ស្ក២គ្រឿងបានដឹកឈើក្រញូងមកពីតំបន់ស្រុកអន្លង់វែងមកខេត្តសៀមរាបតាមផ្លូវ៦៧ប៉ុន្តែមកដល់ចំណុចផ្លូវលំគ្រួសក្រហមក៍រថយន្តដឹកឈើទាំង២គ្រឿងនោះបើកសំដៅទៅស្រុកអង្គរជុំដោយសុវត្តិភាពមុនពេលលោកយិនបើករថយន្តបុកអ្នកកាសែតប្រហែលតែ៥នាទីប៉ុណ្ណោះ៕ សូមរងចាំអានព័ត៌មានលំអិតបន្តទៀត
ថ្ងៃនេះ | 36028 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 78361 | នាក់ |
ខែនេះ | 225634 | នាក់ |
ឆ្នាំនេះ | 2969938 | នាក់ |
សរុប | 56568834 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:06 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net