ក្រោយកិច្ចប្រជុំជិត ៤ម៉ោងនៅក្នុងរដ្ឋសភា គណបក្សជាប់ឆ្នោតទាំងពីរបានចេញសេចក្តីប្រកាសរួម ដោយសម្រេចព្រមព្រៀងគ្នាចំនួន ៣ចំណុច។
១- ឯកភាព គោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់ ចំពោះព្រះរាជសាររបស់ព្រះមហាក្សត្រ កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីកុំឲ្យមានអំពើហិង្សារវាងក្រុមបាតុករ និងក្រុមសមត្ថកិច្ច។
២-ឯកភាព ធ្វើការកែទម្រង់សម្រាប់ការបោះឆ្នោតខាងមុខ។
៣-ថ្នាក់ដឹកនាំគណបក្សទាំងពីរ បានឯកភាពគ្នាថា នឹងមានការជួបប្រជុំគ្នាតទៅទៀត តាមគ្រប់កំរិត។
សេចក្តីប្រកាសរួមពីលទ្ធផលនៃកិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជន កម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ ដោយខាងគណបក្សប្រជាជនកម្ពុជា មានលោក ហ៊ុន សែន លោក ស ខេង លោក សាយ ឈុំ និងខាងគណបក្សសង្គ្រោះជាតិ ចុះហត្ថលេខាដោយលោក សម រង្ស៊ី លោក កឹម សុខា និងលោក ប៉ុល ហំម។
តំណាងគណបក្សទាំងពីរនឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅរសៀលថ្ងៃនេះ៕
ថ្ងៃនេះ | 38865 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81198 | នាក់ |
ខែនេះ | 228471 | នាក់ |
ឆ្នាំនេះ | 2972775 | នាក់ |
សរុប | 56571671 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:50 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net