​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

ដោយៈ បាត់ដំបង ថ្ងៃទី 27 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 01:00 នាទី ចំនួនអានៈ 1876

កូនស្រី​អភ័ព្វ​អាយុ​៧​ឆ្នាំ​ត្រូវ​ឪពុក​តិ​រិ​ច្ឆា​ន​ចាប់រំលោភ​ចំនួន​៤​ដង​នៅ​ប្រទេស​ថៃ​ហើយ​តាម​មក​រំលោភ​លើទឹក​ដី​ខ្មែរ​ចំនួន​២​ដង​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៣ នៅផ្ទះ​គេ​ទុកចោល​ក្បែរ​វត្ត​អូរ​ជុំ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រលឹត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ហើយ​ត្រូវ​ប្រពន្ធ​ដាច់ចិត្ត​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ញាត់​គុក​។​

លោក ឈិ​ត សេង អធិការរង​នគរបាល​ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹងថា បុរស​សង្ស័យ​ដែលជា​ឪពុក​តិ​រិ​ច្ឆា​ន​ចាប់រំលោភ​កូនបង្កើត​ឃាត់ខ្លួន​មានឈ្មោះ សាន សុភា​រ៉ាត់ អាយុ​៣៣​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​។​

ស្ត្រី​ឈ្មោះ អ៊ុំ ស្រី​ថា អាយុ​៣៣​ឆ្នាំ​ដែលជា​ប្រពន្ធ​ជនសង្ស័យ និង​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បានអោយ​សមត្ថកិច្ច​ដឹងថា កូនស្រី​បាន​ប្រាប់​អំពី​រឿង​ឪពុក​ចាប់រំលោភ​វា​កាល​នៅ​ទឹកដី​ថៃ​ចំនួន​៤​ដង ពេលនោះ​ខ្លួន​ជា​ប្រពន្ធ​បាន​ស្តីបន្ទោស និង​ប្រដៅ​អោយ​ឈប់​ធ្វើ​ទង្វើ​ដ៏​អាក្រក់​នេះ ហើយក៏​ត្រឡប់មក​រស់នៅ​ទឹកដី​កម្ពុជា​វិញ​ដើម្បី​កុំអោយ​ខ្មាស់​ពួកកម្មករ​នៅ​ទឹកដី​ថៃ​។ តែ​កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៣ កូនស្រី​បាន​ប្រាប់ថា ឪពុក​បាន​ចាប់រំលោភ​នាង​ចំនួន​២​ដង​ទៀត​នៅពេល​វិល​មកដល់​ទឹកដី​កម្ពុជា​។ ដោយ​ខ្លួន​ខឹង​ខ្លាំង​និង​រក​ផ្លូវ​ដើរ​ទៀត​លែងកើត ក៏​ដាច់ចិត្ត​ប្តឹង​នគរបាល​អោយ​ខាត់​ខ្លួន​ប្តី​ទុរយស​នេះ​តែម្តង​។​

ឪពុក​តិ​រិ​ច្ឆា​ន​ឈ្មោះ សាន សុភា​រ៉ាត់ បាន​និយាយ​ថា ការ​រំលោភ​កូនស្រី​ខ្លួន​ឯង​នេះ គឺ​ខ្លួន​មិ​ន​បាន​ដឹង​ថា​ខ្លួន​ធ្វើ​ដូច្នេះ​ទេ ព្រោះ​ខ្លួន​មិនទាន់​ស្វាង​គ្រឿងញៀន​នៅឡើយ ម្យ៉ាងទៀត​ការរំលោភ​ចំនួន​៣​ដង​មិនបាន​ស៊ី​ជំរៅ​នោះដែរ​។​

​លោក ឈិ​ត សេង អធិការរង​នគរបាល​ស្រុក​សំពៅ​លូន​បាន​បញ្ជាក់ថា បុរស​សង្ស័យ​ឈ្មោះ​សាន សុភា​រ៉ាត់ ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​ក្នុង​១​ថ្ងៃ​ចំនួន​៥​គ្រាប់​ទៅ​១០​គ្រាប់​ហើយ​បញ្ជូន​ចូល​មណ្ឌល​កែប្រែ​អាវុធហត្ថ​បន្ទាយមានជ័យ​កាលពី​ឆ្នាំ​២០០៤​។ ក្រោយមក​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​ចាក់​តាម​ម្ជុល​វិញ ក្នុង​១​ម្ជុល​១​សប្តាហ៍​ទើប​ថ្នាំ​សាប​។ បច្ចុប្បន្ន​បុរស​សង្ស័យ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នា​ព្រឹក​ថ្ងៃទី​២៧ ខែសីហា​ឆ្នាំ​២០១៣ នេះ ដើម្បី​ចាត់ការ​តាមច្បាប់​។ ចំណែកឯ​ក្មេងស្រី​រងគ្រោះ​បាន​នាំយកទៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ដើម្បី​ចាត់ចែង​ធ្វើ​កោសល្យវិច័យ​បន្ត​៕ដោយ ម៉ៅ សំ ខ្មែរ៧មករា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន2547ដង រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1766ដង ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់   អាន1750ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន2319ដង សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន1814ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន2382ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន1660ដង សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1505ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1770ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1704ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34874នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77207នាក់
ខែនេះ    224480នាក់
ឆ្នាំនេះ   2968784នាក់
សរុប   56567680នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:22