បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង

ដោយៈ ខេត្តកោះកុង ថ្ងៃទី 28 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 12:54 នាទី ចំនួនអានៈ 1629

បទ​ល្មើស​ព្រៃឈើ​កើត​មាន​ឡើង​យ៉ាង​អាណា​ធិប​តេយ្យ​ ក្រោម​រូប​ភាព​ការ​ដឹក​ជញ្ជូន​ និង​សិប្ប​កម្ម​គ្មាន​ច្បាប់​ក្នុង​ដែន​គ្រប់​គ្រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កោះ​កុង​ គ្មាន​សមត្ថ​កិច្ច​ និង​មន្រ្តី​ជំ​នាញ​ណា​មួយ​ចេញ​មុខ​បង្រ្កាប។

សេចក្តីរាយការណ៍​ពីខេត្តកោះ​កុងបាន​ឲ្យដឹង​ថាមាន​កន្លែង​កែ​ឆ្នៃ​ឈើ​ប្រ​ណិត​៦កន្លែង​ក្នុង​សង្កាត់​ស្មាច់​មាន​ជ័យ​ និង​៤កន្លែង​ក្នុង​សង្កាត់​ដង​ទុង​ រួម​ទាំង​ដេប៉ូ​ឈើ​ជា​ច្រើន​កន្លែង​ដែល​គេ​ដឹង​ថា​ដេប៉ូ​ដ៍​ធំ​មួយ​ជា​របស់​មេ​ឈ្មួញ​ដែល​សកម្ម​រក​ស៊ី​បទ​ល្មើស​ម្នាក់​ឈ្មោះ ឆេលី​ ហៅ(ងី)​ផង​ដែរ។

ប្រភពព័ត៌មាន​បានឲ្យដឹង​ថាឈើទាំង​នោះគឺក្រុម​ឈ្មួញបាន​ដឹកជញ្ជូន​ចេញពី​ព្រំប្រ​ទស់​ខេត្ត​ពោធិ​សាត់​ និង​កោះកុង​ តាម​ច្រក​ឬស្សី​ជ្រំ ​ចូលមក​ចែក​ចាយ​តាម​បណ្តា​ដេប៉ូ​ និង​រោង​ម៉ាស៊ីន​ក្នុង​ខេត្ត​កោះ​កុង ក្រោម​ក្រ​សែ​ភ្នែក​សមត្ថ​កិច្ច ​និង​មន្រ្តី​ជំ​នាញ​ព្រៃ​ឈើ​ជា​ច្រើន​នាក់​ដោយ​គ្មាន​ការ​បង្រ្គាប​ ដែល​ទំ​នង​ជា​អស់​លោក​ទាំងនោះ​បាន​ទទួល​លាភ​សក្ករៈ​ពី​ក្រុម​ឈ្មួញ​ទាំង​នោះ ។

ប្រភពព័ត៌​មានពី​ក្រុមអ្នក​ស៊ីឈើទាំង​នោះ​បាន​ខ្សឹប​ខ្សៀវ​ឲ្យដឹង​ថា​ពួក​គេ​មិន​ចំណេញ​ប៉ុន្មាន​នោះ​ទេ​ក្នុងការ​ស៊ីនេះ​ព្រោះតែ​ដឹកឈើ​ចេញ​ពី​តំបន់​ខាង​លើមក​គឺ​បាន​បង់​លុយ​ឲ្យ​មន្រ្តី ​និង​សមត្ថ​កិច្ច​ជាច្រើន​ស្កេក​ស្គះ​នៅ​តាម​ដង​ផ្លូវ​ឡើង​ល្វីង​មុខ។

ព័ត៌មានពី​ក្រុមអ្នក​ឃ្លាំមើល​បទ​ល្មើស​ព្រៃឈើ​ក៍​បាន​ឲ្យ​ដឹង​ផង​ដែរ​ថារាល់​ការ​រាយ​ការជូន​ទៅ​មន្រ្តី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កោះ​កុង លោក​ឪម មាក់​រី គឺមិន​មន្រ្តី​រូប​នោះ​មិន​ដែល​បង្រ្កាប​នោះ​ទេ​បាន​ត្រឹម​តែ​ហៃ​អើ​ប៉ុណ្ណោះ។

​ជុំវិញ​បញ្ហាខាង​លើនេះ​លោក ​ឪម មាក់រី​ បាន​ឲ្យដឹង​ថា លោក​ពុំបាន​ដឹង​អំពី​បទ​ល្មើស​ព្រៃ​ឈើ​នេះទេ​ ព្រោះ​អី​ឈើទាំង​នោះ​ជាឈើ​របស់​ក្រុម​ហ៊ុន ដោយ​លោក​បាន​បង្វែ​សំ​នួរ​នេះ​ឲ្យ​អ្នក​យក​ព័ត៌​មាន​ទៅ​សួក្រុម​ហ៊ុន​វិញ​ហើយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា​ករណី​បទ​ល្មើស​នេះ​លោក​ចាំ​ឲ្យ​គេ​ទៅ​មើល​ហើយ​ក៍បិទ​ទូរ​សព្ទ​ស្ងាត់​ឈឹង​តាំង​ពី​ថ្ងៃទី​២៩​ ខែមិនា​ រហូតមក​ដល់​ពេលនេះ​ហើយបទ​ល្មើសព្រៃឈើ​នៅតែកើត​មាន​ដដែល៕​​ ដោយ៖សុភា + បុត្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1605ដង សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព   អាន2881ដង ព្យាករណ៍កំពស់ទឹ​កជំនន់​សំរាប់ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១២   អាន1779ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1813ដង ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន    អាន1974ដង សេចក្តីជូនដំណឹង   អាន1814ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1658ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន2169ដង បក្ស​​កាន់​​អំ​ណាច​​នៅ​​តែ​​រក្សា​​ជំហ៊រ​ថា​ ករណី​លោក ​សមរង្ស៊ី ជា​​រឿង​​តុលាការ   អាន1766ដង លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន3715ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39402នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81735នាក់
ខែនេះ    229008នាក់
ឆ្នាំនេះ   2973312នាក់
សរុប   56572208នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:07