បក្ស​​កាន់​​អំ​ណាច​​នៅ​​តែ​​រក្សា​​ជំហ៊រ​ថា​ ករណី​លោក ​សមរង្ស៊ី ជា​​រឿង​​តុលាការ

ដោយៈ ជខ កម្ពុជា ថ្ងៃទី 02 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 01:07 នាទី ចំនួនអានៈ 1581

ទោះ​បី​ជា​មាន​ការ​ព្យាយាម​ពី​សំណាក់​គណបក្សប្រឆាំង​ក្នុង​ស្វះស្វែង​រក​កិច្ចចរចា​ដើម្បី​បើក​ច្រក​ឲ្យ​លោក​សម រង្ស៊ី​ចូល​ស្រុក​វិញ​យ៉ាង​ណា​ក៏​ដោយ ក៏​គណបក្ស​កាន់​អំណាច​នៅ​តែ​រក្សា​ជំហរ​ម៉ឺងម៉ាត់​ដដែល​ថា នេះ​ជា​រឿង​របស់​តុលាការ។ ជំហរ​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ខៀវ កាញារីទ្ធ បញ្ជាក់​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ពេល​ដែល​ក្រុម​អ្នកកាសែត​ចោទ​សួរ​អំពី​សំណុំរឿង​លោក​សម រង្ស៊ី។ យ៉ាង​ណា​ក៏​ដោយ លោក​សម រង្ស៊ី នៅ​តែ​សង្ឃឹម​ថា លោក​អាច​វិល​​មក​ធ្វើ​នយោបាយ​វិញ​នៅ​មុន​ការ​បោះឆ្នោត។

ទោះ​បី​ជា​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ ២០១៣ កាន់​តែ​ខិត​ចូល​មក​ដល់​ក៏​ដោយ ក៏​នៅ​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ថា មេដឹកនាំ​បក្សប្រឆាំង លោក​សម រង្ស៊ី អាច​វិល​ត្រឡប់​ចូល​ស្រុក​វិញ​បាន​នៅ​ឡើយ។ គណបក្ស​កាន់​អំណាច​នៅ​តែ​រក្សា​ជំហរ​ដដែល គឺ​ករណី​លោក សម រង្ស៊ី ជា​រឿង​របស់​តុលាការ។ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា ការ​ចរចា​ខាង​នយោបាយ​យឺត​ពេល​ទៅ​ហើយ​នៅ​ក្រោយ​ពេល​ដែល​តុលាការ​សម្រេច​ក្តី​រួច​ហើយ។ បើ​យោង​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល ការ​គំរាម​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​ពី​សំណាក់​បក្សប្រឆាំង​ដោយ​ភ្ជាប់​លក្ខខណ្ឌ​នៃ​វត្តមាន​របស់​លោក​សម រង្ស៊ី​នោះ គឺ​ជា​ការ​ខាតបង់​មួយ​សម្រាប់​ពួក​គេ។

លោក​សម រង្ស៊ី​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្សសង្គ្រោះជាតិ​បាន​រត់​ភៀស​ខ្លួន​ទៅ​ឯ​បរទេស​រយៈពេល​៣ឆ្នាំ​មក​ហើយ ​បន្ទាប់​ពី​លោក​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ ២០០៩ ។ សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន និង​សំណុំរឿង​ផ្សព្វផ្សាយ​ផែនទី​ក្លែងក្លាយ​ដែល​រដ្ឋាភិបាល​បាន​ប្តឹង បាន​ធ្វើ​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​ជាប់ទោស​ដោយ​កំបាំងមុខ​ជាង១០ឆ្នាំ​ក្នុង​ពន្ធនាគារ។ ទាំង​ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ទាំង​កិច្ច​ខិតខំ​រកដំណោះស្រាយ​ផ្ទៃក្នុង​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​តែ​មិន​ទាន់​បាន​ទទួល​លទ្ធផល​នៅ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ លោក​សម រង្ស៊ី​នៅ​តែ​មិនទាន់​អស់​សង្ឃឹម​ទេ។ ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន មេដឹកនាំ​បក្សប្រឆាំង​រូបនេះ​នៅ​តែ​សង្ឃឹម​ថា ក្រោម​ការ​ជំរុញ​ពី​សហគមន៍​អន្តរជាតិ ដំណោះស្រាយ​នយោបាយ​មួយ​នឹង​អាច​រក​ឃើញ​នៅ​មុន​ការបោះឆ្នោត ដែល​អនុញ្ញាត​ឲ្យ​រូប​លោក​វិល​មក​ប្រឡូក​ក្នុង​ឆាកនយោបាយ​ឡើងវិ​ញ។ ប៉ុន្តែ រហូត​មក​ទល់​ពេល​នេះ មិន​ត្រឹម​តែ​គ្មាន​ពន្លឺ​សម្រាប់​ដំណោះស្រាយ​នយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​សម រង្ស៊ី​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​បាត់​ទៅ​ហើយ។ ការ​លុប​ឈ្មោះ​លោក​សម រង្ស៊ី ត្រូវ​បាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​ទុក​ជា​បាន​ការ និង​បិទ​ផ្លូវ​តវ៉ា។ នេះ​ជា​ស្ថាន​ទម្ងន់​ថ្មី​មួយ​ទៀត​សម្រាប់​ជីវិត​នយោបាយ​លោក​សម រង្ស៊ី៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1511ដង លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន?...    អាន1379ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន3696ដង ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1679ដង វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម   អាន2067ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន2058ដង តៅ សាវឿន អតីតនិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បញ្ចេញលិខិតសុំអភ័យទោស   អាន1803ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន1431ដង រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1574ដង សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង   អាន3007ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6598នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    45640នាក់
ខែនេះ    354808នាក់
ឆ្នាំនេះ   2365347នាក់
សរុប   51725273នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 11:02