រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់

ដោយៈ បាយ័ន សៀមរាប ថ្ងៃទី 27 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 09:05 នាទី ចំនួនអានៈ 1511

សោកនាដកម្ម​ដ៏​រន្ធត់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ប្រាំ​នាក់ ដែល​រួមទាំង​តៃកុង​ទូ​រី​ស​ផង បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។ ឯ​ម្នាក់ទៀត​បាន​ស្លាប់ ពេលទៅដល់​មន្ទី​ពេទ្យ និង​ដប់​នាក់​ទៀត រងរបួស​ធ្ងន់ កំពុង​ជួយសង្គ្រោះ​បន្ទាន់ ពី​សំណាក់​ក្រុមគ្រូពេទ្យ ដោយសា​រថយន្ត​ដឹក​ដី បុក​ជាមួយ​រថយន្ត​ទូ​រី​ស ក្នុង​ដំណើរ​បញ្ច្រាសទិស​។​

ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង ៨ និង ១៥ នាទី ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៣ នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ត្រង់ចំណុច​ខាងលិច​ស្ពាន​ក្អែក ប្រមាណ​ជា ២០០​ម៉ែត្រ​។​

​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​ដឹក​ដី រត់គេចខ្លួន​បាត់ ដោយ​បន្សល់ទុក​អ្នកស្លាប់ ខាង​រថយន្ត​ទួរីស ៥​នាក់ សត្វ​គោមួយ​ក្បាល និង​អ្នករងរបួស រដូករណែល ពាសពេញ​កន្លែងកើតហេតុ​។ 

​រថយន្ត​ដឹក​ដី​ធុន ២,៥​តោន ពណ៌​ខៀវ ស្លាក​លេខ​សៀមរាប 3A 0796 ក្នុង​ដំណើរ​ពី​លិចទៅ​កើត​។ ឯ​រថយន្ត​ទូ​រី​សព​ណ៌​ស ស្លាក​លេខ សៀមរាប 2A 1697 ក្នុង​ដំណើរ​ពី​កើ​តទៅ​លិច​។​
​    ​
​ទោះបីយ៉ាងណា សមត្ថកិច្ច​នៅ​ពុំទាន់​ទទួលបាន​អត្តសញ្ញាណ​អ្នកស្លាប់ និង​អ្នករងរបួស​ច្បាស់លាស់​នៅឡើយ​ទេ​។ តែ​សមត្ថកិច្ច​ឲ្យ​ដឹង​មួយ​ជំ​ហ៊ាន​ថា ១០ នាក់ ដែល​កំពុង​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ គឺ​សុទ្ធសឹង​ជា​អ្នករងរបួស​ធ្ងន់​ទាំងអស់ ក្នុងនោះ មាន​ទាំង​កុមារ​ផង​។​
​    ​
​ចំណែក​អ្នកស្លាប់ ដែលជា​តៃកុង​រថយន្ត​ទូ​រី​ស មានឈ្មោះ នុត ម៉ា​នី ប្រុស​អាយុ ៤៨​ឆ្នាំ ទីលំនៅ​ភូមិ​ទួល​ព្រិច ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ គាត់​ជា​យោធា​នៅ​កងពលតូច​អន្តរាគមន៍​លេខ​៦​។ ក្រៅពី​បំរើការ​ជា​យោធា គាត់​ជា​អ្នករត់​តាក់ស៊ី ពី​ត្រពាំង​ប្រាសាទ ទៅមក​សៀមរាប​។ ជនរងគ្រោះ មាន​ប្រពន្ធ​ឈ្មោះ ទៀង បាន​រងរបួស កំពុង​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។ 

​ឯ​អ្នកស្លាប់​៥​នាក់​ទៀត​នៅ​មិនទាន់​ស្គាល់​ទេ ក្នុងនោះ មាន​ស្ត្រី​បីនាក់ ក្មេង​តូច​ពីរ​នាក់ ។ តែ​ប៉ូលិស​បញ្ជាក់ថា រថយន្ត​ទូ​រី​សព​ណ៌​ស ដែលមាន​អ្នកស្លាប់ និង​របួស​នោះ ជា​រថយន្ត​តាក់ស៊ី ដឹក​អ្នកដំណើរ​ពី​ត្រពាំង​ប្រាសាទ មកកាន់​ក្រុង​សៀមរាប​។ 
​    ​
​សាក្សី​នៅ​កន្លែងកើតហេតុ និយាយថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ឡាន​ដឹក​ដី បើកបរ​យ៉ាង​លឿន ពី​លិចទៅ​កើត លុះ​ពេលមកដល់​ចំណុចកើតហេតុ ក៏បាន​ឃើញ​សត្វ​គោមួយ​ក្បាល រត់​ឆ្លងថ្នល់​កាត់មុខ​ឡាន ហើយ​ត្រូវ​ឡាន​ដឹក​ដី​បុក​ពេញទំហឹង អូស​សត្វ​គោ​រ៉េ​ចង្កូត ទៅ​ផ្នែក​ខាងឆ្វេង​។ ស្របពេល​រថយន្ត​ទូ​រី​ស មកដល់​ក៏ត្រូវ​រថយន្ត​ដឹក​ដី បុក​ពេញទំហឹង​ចំ​បញ្ឆិត​ពីមុខ បណ្តាល​ឲ្យ​តៃកុង​ទូ​រី​ស ស្លាប់ គាប​ជាប់​នឹង​រថយន្ត ហើយ​អ្នករួមដំណើរ​ផ្សេងទៀត បាន​ស្លាប់ និង​របួស រដូករណែល ពេញ​កន្លែងកើតហេតុ ដោយ​អ្នកខ្លះ​ខ្ទាត​ចេញ​ក្រៅ​រថយន្ត​។ ក្នុងពេល​សមត្ថកិច្ច មិនទាន់​ទៅដល់ អ្នកបើករថយន្ត​ដឹក​ដី​រត់​គេចខ្លួនបាត់​។​
​    ​
​លោក​អនុសេនីយ៍ឯក បោះ ចន្ថា អធិការរង​ស្រុក​ប្រាសាទ បាគង​បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត​ដឹក​ដី គឺ​ឈ្មោះ ប្រាក់ តិះ រស់នៅ​ស្វាយ​ធំ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង​។​     ឈ្មោះ ប្រាក់ តិះ ពេលនោះ មិន​បើកបរ​ដោយ​ខ្លួនឯង​ទេ គឺ​កម្មករ​ជា​អ្នកបើក​ដឹក​ដី​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​កម្មករ​ពេលនេះ វា​រត់​បាត់ទៅហើយ​។​

​អ្នកឃើញ​ហេតុការណ៍​បាន​និយាយថា រថយន្ត​បង្ក បាន​បើក​យ៉ាង​លឿន ដោយ​ពុំបាន​ដឹក​ដី​នោះទេ ធ្វើឱ្យ​ផ្អើល​គេឯង ហើយ​ទៅបុក​គោ​    ​និង​បន្ត​ទៅបុក​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង​ទៀត​។ 
​គេ​និយាយថា បើករថយន្ត​នោះ បុក​គោ​ហើយ​កុំ​គេច ក៏​មិន​ទៅបុក​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង​ខាងលើ​ឡើយ​។​
​    ​
​នៅក្នុង​ហេតុការណ៍​នោះ តំណាង​អយ្យកា​អម​សាលាដំបូង​ខេត្តសៀមរាប លោក ហេង ផេង បាន​ចុះ​ទៅដល់​។ 

​លោក​បញ្ជាក់ថា បើទោះបីជា​អ្នកបើកបរ​រថយន្ត​ដឹក​ដី​រត់​បាត់ ក៏ពិតមែន តែ​លោក​បាន​ស្គាល់​ម្ចាស់​រថយន្ត​ហើយ គឺ​ឈ្មោះ ប្រាក់ តិះ រស់នៅ​ក្បែរ​ផ្សារ​ស្វាយ​ធំ​។ 

​លោក​ថា ម្ចាស់​រថយន្ត​ដឹក​ដី ត្រូវតែ​ទទួលខុសត្រូវ​។ ឯ​ចំណែក​ម្ចាស់​សត្វ​គោ ក៏​ត្រូវតែ​តាមរក​ឲ្យ​ឃើញ ដើម្បី​ទទួលខុសត្រូវ ក្នុង​រឿងនេះ​ដែរ ពីព្រោះ​សោកនាដកម្ម​នេះ វា​ផ្តើមចេញពី​សត្វ​គោ​។​
​    ​
​លោក​អនុសេនីយ៍ទោ សុខ ប៊ុន​រ៉ុង នាយផ្នែក​នគរ​បាលច​រាច​រណ៍ ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា អ្នកស្លាប់ ៤​នាក់ ដែល​រួមទាំង​តៃកុង ឡាន​ទូ​រី​ស​ផង ត្រូវ​បងប្អូន​បាន​ដឹក​យកទៅ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន​ហើយ​។ ឯ​ម្នាក់​នៅនឹងកន្លែង ហើយ​ម្នាក់​ដែល​ស្លាប់​នៅ​ពេទ្យ នៅ​មិនទាន់មាន​បងប្អូន​មក​យក​ទេ​។ 

​ចំណែក​រថយន្ត​គ្រោះថ្នាក់​ទាំងពីរ​គ្រឿង ត្រូវបាន​យកទៅ​រក្សាទុក​នៅឯ​អធិការដ្ឋាន នគរបាល​ស្រុក​ប្រាសាទបាគង រង់ចាំ​ដោះស្រាយ​។ សម្ថ​កិច្ច ក៏​កំពុង​រង់ចាំ​ជនរងគ្រោះ និង​ក្រុមគ្រួសារ​អ្នកស្លាប់ មក​ដាក់​ពាក្យបណ្តឹង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន2257ដង បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ   អាន2426ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1600ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1721ដង បែកធ្លាយ មេប៉ុស្តិ៍ម្នាក់ធ្វើសៀវភៅស្នាក់នៅឪ្យពលរដ្ឋយកលុយ១០ម៉ឺនរៀល   អាន1804ដង ដកតំណែងប្រធានមណ្ឌលសុខភាពកាចាញព្រោះទុកអោយស្ត្រីម្នាក់សម្រាលកូនលើបង់មុខមន្ទីរពេទ្យ   អាន2056ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន1772ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន1584ដង មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ   អាន1764ដង លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេ?...    អាន2304ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      43007នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85340នាក់
ខែនេះ    232613នាក់
ឆ្នាំនេះ   2976917នាក់
សរុប   56575813នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:19