លោក ឃឹមប៊ុនសុង អតីតជាមេបញ្ជាការកងប្រតិបត្តិការសឹងរងខេត្តសៀមរាប បានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តសៀមរាបជាផ្លូវការណ៍នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣នេះ ជំនួសតំណែងលោក ស៊ូ ភិរិន្ទ ដែលបានចូលនិវត្តន៍ ក្រោមអធិបតីភាពរបស់ លោកទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ថ្លែងក្នុងឪកាសប្រកាសចូលកាន់តំណែងជាអភិបាលខេត្តនេះ លោកឃឹមប៊ុនសុនង អភិបាលខេត្តថ្មី បានធ្វើការប្តេជ្ញាចិត្តថា នឹងធានាអោយបាននូវសន្តិសុខ សុវត្ថិភាពសាធារណៈនៅក្នុងខេត្តអោយបានល្អប្រ សើរ ជាពិសេសសម្រាប់ភ្ញៀវទេសចរដែលបានមកកំសាន្តក្នុងខេត្តវិស័យទេសចរណ៍ដើម្បីយធ្វើអោយសេដ្ឋកិច្ចរបស់ខេត្តទេសចរណ៍មួយនេះល្អប្រសើរជាងមុន។
ប្រជាពលរដ្ឋខេត្តសៀមរាបទាំងមូលមានការអប់អរសាទរ ដែលបានលឺដំណឹងខាងលើនេះ ហើយពួកគាត់សង្ឃឹមថា លោកអភិបាលខេត្តថ្មីនិងខិតខំបំរើប្រជាពលរដ្ឋខេត្តសៀមរាបដោយស្មោះអស់ពីដួងចិត្ត មិនរើសអើង មិនកេងចំណេញលើពលរដ្ឋខ្លួន មិនប្រព្រឹត្តិអំពើពុករលួយ មិនបក្ខពួកនិយម ជាពិសេសសង្ឃឹមថា លោកឃឹមប៊ុនសុង មិនប្រងើយកន្តើយអំពីករណីបទល្មើសព្រៃឈើ បទល្មើសនេសាទ ដូចអភិបាលខេត្តចាស់៕ ដោយ៖ ផ្លុង-រ៉េត
ថ្ងៃនេះ | 39354 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81687 | នាក់ |
ខែនេះ | 228960 | នាក់ |
ឆ្នាំនេះ | 2973264 | នាក់ |
សរុប | 56572160 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:05 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net