អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​

ដោយៈ មតិមិត្តអ្នកអាន ថ្ងៃទី 31 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 12:49 នាទី ចំនួនអានៈ 1667

ជាតិ​សាសន៍​ខ្មែរ​ ធ្លាប់​តែ​មាន​ឈ្មោះ​​ល្បី​ល្បាញ​ថា​ ជា​ជាតិ​សាស​ន៍ ឬ​ជា​ពូជ​ពង្ស​មួយ​ពោរ​ពេញ​​ទៅ​ដោយភាព​ទន់​ភ្លន់ មាន​សុជីវ​ធម៌ សីល​ធម៌ ជា​មួយ​នឹង​វប្ប​ធម៌​ដ៏សែន​ល្អ​ផូរ​ផង់​ក្រៃ​លែង​ ដែល​បាន​ចាក់​ឫសយ៉ាង​ជ្រៅ​ក្នុង​សន្តាន​ចិត្ត​ពូជ​អម្បូរ​​ខ្មែរ​ ចាប់​តាំង​ពី​សម័យ​មហា​នគរ​និង​រក​ប្រទេ​ស​ឯណា​មក​ប្រៀប​ធៀប​ពុំ​ស្មើ​ឡើយ​។ ប៉ុន្តែ​ជាតិខ្មែរ​សែន​អភ័ព្វ​​​ពន់​​ពេក និង​ជា​​ការ​អាម៉ាស់​មួយ​យ៉ាង​ធំ​ចំពោះ​​មុខ​ប្រទេស​ជិត​ខាង​នា​ពេ​ល​​បច្ចុ​ប្បន្ន ដែល​សីលធ​ម៌​នៃ​សង្គម​របស់​ខ្លួន​ ក្នុង​នាម​ជា​ប្រទេ​ស​កាន់​ព្រះពុទ្ធ​សាសនាត្រូវ​ធ្លាក់​ក្នុង​ស្ថា​ន​​ភាព​​ថម​ថយ​​បន្តិច​ម្តងៗ​ដ៏​គួរ​ឲ្យ​បារម្ភ​ ជា​ពិសេស​សីល​ធម៌​​នៃ​សង្គម​​គ្រួសារ​ខ្មែរ​ដែល​កំពុង​រស់​នៅ​តាម​ទី​ជន​បទ​នា​នា​នៃ​ប្រទេស​កម្ពុជា។

ការ​ព្រួយ​បារម្ភ​ទាំង​នោះ​រួម​មានៈ អំពើ​ហិង្សា​ក្នុង​គ្រួសារ​វាយ​កាប់​ចាក់​សម្លាប់​គ្នា សកម្ម​ភាព​វាយ​ទាត់​ធាក់​របស់​ក្មេង​ទំនើ​ង​ក្នុង​ភូមិ អំពើ​រំលោភ​ផ្លូវ​ភេទ​របស់​ជីតា​ទៅ​លើ​ចៅ​ស្រី ឬ​ឪពុក​ទៅ​លើ​កុមារ​​ជាកូនឬ​កូន​ចុង ការ​រំលោ​ភ​ផ្លូវ​ភេទ​លើ​អនីតិ​ជន​ ការ​ជេរ​ប្រទេ​ច​ផ្តាសា​ប្រពន្ធ ប្តី ម៉ែ ឪ​ក្មេក និង​បង​ប្អូន​កូន​ចៅក៏ដូច​ជា​ការ​រំលោភ​បំ​ពា​​​​ន​​លើ​សិទ្ធិ​សេរី​ភាព​ជា​មូល​ដ្ឋាន​​ក្នុង​សង្គម​គ្រួសា​រ​​ខ្មែរ ដែល​មូល​ហេតុ​ចម្បង​នៃ​សក​ម្ម​ភាព​ល្មើស​ទាំង​​នេះ បណ្តាល​មក​ពី​ការ​សេព​សុរា គ្រឿង​ញៀន ល្បែង​ស៊ី​សង ការ​មើល​​ភាព​យន្ត​អាស​អាភាស និង​​អវិជ្ជា​រួប​រឹត​ងងឹត​សូន្យ​ឈឹង។

បើ​និយាយ​ពី​វិស័យ​ចរាចរណ៍​នៅ​​ស្រុក​ខ្មែរ​វិញ កំពុ​ង​ក្លាយ​ជាបិសាច​មួយ​ដ៏​សា​ហាវ​យង់​ឃ្នង​ជា​ទី​បំផុត ដែល​បាន​ឆក់​យក​អាយុ​ជីវិត​ជន​កម្ពុជា​ ជា​រៀង​រាល់​ថ្ងៃ យ៉ាង​​ហោច៥​នាក់​ក្នុង​មួយ​ថ្ងៃ និង​រង​របួស​ជា​ច្រើន​នាក់​។ ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​ ដោយ​សារ​ការ​បើក​បរ​តាម​ដង​ផ្លូវ មាន​ការ​បង្ក​ហិង្សា​ជា​ហូរ​ហែ​ ហើយ​បើ​មិន​បាន​ប្រើ​ហិង្សា​ទេ ក៏ប្រើ​ពាក្យ​សម្តី​អសុរោះ​ត​តាំង​គ្នា​ទាម​ទារ​យក​​ឈ្នះ​រៀងៗ​ខ្លួន ដោយ​អ្នក​បើកបរ​​ទាំង​នោះ​​ លែង​មាន​ការ​យោគ​យល់ និង​អធ្យា​ស្រ័យ​គ្នា​ទៀត​ហើយ ភាគ​ច្រើន​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ស្រុក​ខ្មែរ គឺ​អ្នក​បើក​​បរ​ តែង​តែ​ព្យា​យាម​បើក​គេ​ច​បាត់​​តែ​ម្តង ដោយ​មិន​បាន​នៅ​ទទួល​​ខុស​ត្រូវ​ចំពោះ កំហុស​ឆ្គង​នៃ​ការ​ប៉ះ​ទង្គិច​នោះ​ឡើយ។

ចំណែក​​ជន​បង្ក​ហិង្សា​​ចរាចរណ៍​​ភាគ​​ច្រើន​ជា​ជន​មាន​អំណាច​អាង​ប្រាក់ និង​មាន​បុណ្យ​ស័ក្តិធំ (អ្នក​ធំ) ពិសេស ​គឺ​ស្ថិត​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ជា​ទូទៅ រហ័ស​ទាំង​ដៃ រហ័ស​ទាំង​ជើងហើយ​​លទ្ធ​ផល​នៃ​ហិង្សាទាំ​ង​នោះ គឺ​ត្រូវ​បាន​បញ្ចប់​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់តាម​រយៈ​ការ​សុំ​ទោស និង​ចេញ​ថ្លៃ​ព្យា​បាល ព្រម​ទាំង​ការ​សង​ជំងឺ​ចិត្ដ​ខ្លះៗ​ដល់​ជន​រង​គ្រោះ។

ចំណែក​ស្រា​វិញ ខ្ញុំ​សង្កេត​ឃើញ​ថា ប្រជា​ពល​រដ្ឋ​នៅ​តាម​គេហ​ដ្ឋាន​ទូទាំង​​ប្រទេស​កម្ពុជា ជា​ពិសេស​ក្រុម​យុវវ័យ បាន​និង​កំពុង​​សេព​គ្រឿង​ស្រវឹង​យ៉ាង​ច្រើន​​សន្ធឹក​សន្ធាប់​បំផុ​ត​ ស្ទើរ​តែ​រាល់​ថ្ងៃ បើ​យ៉ាង​ហោច ក៏​មួយ​ដង​ទៅ​ពីរ​ដង​ដែរ​ ក្នុង​មួយ​សប្តាហ៍។

ស្ទើរ​គ្រប់​ទី​កន្លែង​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា មាន​ការ​ជួប​ជុំគ្នា ជា​​ក្រុម និង​ផឹក​ស្រា​សប្បាយ​ក្អាក​ក្អាយ ដោយ​មិន​មាន​ខ្វល់​ខ្វាយ​ពីការ​ខាត​បង់​ថវិកា​នោះ​ឡើយ​។ ស្រា​បៀ​រ​រាប់​លាន​កេស​​ត្រូវ​បាន​លក់​ដាច់​​ក្នុង​មួយ​ខែៗ​ ដែល​ជា​ការ​ចំណេញ​ដ៏​សម្បើម​ សម្រាប់​ក្រុម​ហ៊ុន​ស្រា​បៀរ​ នៅ​ស្រុក​ខ្មែរ ស្រប​ពេល​ដែល​មាន​ការ​ប្រកួត​ប្រជែង​នៅ​ទូទាំង​ប្រទេស​ខាង​ពាណិជ្ជ​កម្ម អាជី​វកម្ម ស្រា ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​អំពី​វិសាល​ភាព ​នៃ​ផលិត​ផល​ស្រា​របស់​ក្រុម​ហ៊ុន​នា​នា​ ដែល​មាន​តម្លៃ​ថោក​នៅ​តាម​កញ្ចក់​ទូរ​ទស្ស​ន៍ ​វិទ្យុ ប៉ាណូ​ពាណិជ្ជ​កម្ម​ធំៗ ​ជា​ដើម។

ជា​ការ​គួរ​ឲ្យ​អាម៉ាស់​បំផុត ការ​ផ្សព្វ​ផ្សាយ​​ស្រា​ទាំង​អស់​នេះ​ហាក់​មាន​លក្ខណៈ​ហួស​ពី​ការ​ពិត ដែល​យើង​អាច​និយាយ​បានថា ជាកា​របោក​ប្រាស់​ដោយ​ប្រយោ​ល និង​ជា​ការ​បំភ័ន្ត​ភ្នែក​អតិថិ​ជន​ខ្មែរ​ដែល​ជា​អ្នក​ផឹក។ ក្រុម​ហ៊ុន​ស្រា​ទាំង​នោះ​ បាននិង​កំពុង​ព្យា​យាម​យក​ប្រព័ន្ធ​ឃោសនា ​និង​ផ្សព្វផ្សាយ​​ជាតិ​ក្នុង​ការ​ប្រើ​យុទ្ធ​សាស្រ្ត​ប្រកួត​ប្រជែង​ផ្នែក​ជំនួញ​ប្រមឹក តាម​រយៈ​ការ​អូស​ទាញ​អតិ​ថិជន​ឲ្យ​ផឹក​ស្រាផ្សង​សំណាង​ ដើម្បី​ឈ្នះ​រង្វាន់​បន្តិច​បន្តួច​ជា​មាស ជា​ប្រាក់ និង​ជា​សម្ភារ​ប្រើ​ប្រាស់​។ល។

ការ​ប្រកួត​ប្រជែង​បែប​នេះ ភាគ​ច្រើន​ មិន​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​បង្កើន​គុណ​ភាព​សុខ​ភាព​នោះ​ទេ ប៉ុន្តែ​មាន​លក្ខណៈ​បំផុស​បំផុល​ឲ្យ​ពល​រដ្ឋ​ខ្មែរ​មួយ​នគ​រងប់​នឹង​ស្រា​ទៅ​វិញដែល​ហាក់​បង្ហាញ​​ថា ផឹក​ស្រា​ឲ្យ​បាន​ច្រើន​គ្រប់ៗ​គ្នា ទើប​ជា​ជ័យ​ជម្នះ និង​មោទ​នភាព​សម្រាប់​ជាតិ គឺ​មាន​ន័យ​ថា «ផឹក​ស្រា​ដើម្បី​មោទ​ន​ភាព​ជាតិ​ខ្មែរ»។ ជំនួញ​ប្រមឹក​បែប​បំភ័ន្ត​ភ្នែក​នេះ គឺ​ជា​សកម្ម​ភាព​ជំនួញ​ប្រាស​ចា​ក​ពី​សីល​ធម៌​​សង្គម និង​ច្បាប់​សង្គម និង​ជា​ការ​ប្រមាថ​មើល​ងាយ​ដល់​អតិ​ថិជន​ខ្មែរ​ថា​សុទ្ធ​សឹង​ជា​ជន​ឆោត​ល្ងង់។

ដំណោះ​ស្រាយ​ល្អ​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ មាន​តែ​មួយ​គត់ គឺ​រដ្ឋាភិបាល​ ដែល​មាន​ក្រសួង​ព័ត៌​មាន ក្រសួង​ពាណិជ្ជ​កម្ម និ​ង​ក្រសួង​​ពាក់​ព័ន្ធ​ដទៃ​ទៀត និង​សង្គម​​ស៊ីវិល​នា​នា ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​​លើ​ការ​អប់​រំផ្សព្វ​ផ្សាយ​តាម​មូល​ដ្ឋាន អំពី​សីល​ធម៌​សង្គម ​តាម​រយៈ​មាគ៌ា​ព្រះ​ពុទ្ធ​សាស​​នា ដោយ​ការ​ប្រើ​ប្រាស់​មធ្យោ​បាយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​មាន​ទូរ​ទស្សន៍ វិទ្យុ ទស្សនា​វដ្តី​ ឬ​យុទ្ធ​នា​ការ ចុះ​​អប់រ​ំ​ជាក់​ស្តែង ​ជាដើម ដើម្បី​បាន​ជ្រួត​ជ្រាប​ទូលំ​ទូលាយ ​ដល់​ពលរដ្ឋ​​ ស្តី​ពី​ផល​វិបាក និង​ទោស​ទណ្ឌ​នៃ​សកម្ម​ភាព​ល្មើស​សីល​ធម៌ និង​ល្មើស​ច្បាប់​ទាំង​នេះ។

ដើម្បី​ឈ្នះៗ​ទាំង​អស់​គ្នា​ រដ្ឋាភិបាល​មិន​​គួរ​យក​ចិត្ត​ទុក​ដាក់​តែ​ទៅ​លើ​ការផ្សព្វ​ផ្សាយ​យុទ្ធ​សាស្រ្ត​ឈ្នះៗ​មិន​ដែល​ចាញ់ ឬ​បង្ហាញ​តែ​ពី​មហា​ជោគ​ជ័យ​របស់​ខ្លួន​ដែល​មាន​ជា​ធម្មតា​សម្រាប់​ការ​គ្រប់​គ្រង​​ប្រទេស​នៅ​លើ​ពិភព​លោក​ ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ការ​សាង​សង់​ស្ពាន​ថ្នល់ សា​លា​រៀន ការ​សម្ពោធ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ ប្រឡាយ​ទឹក ទី​អារាម ឬ​បង្គន់​អនា​ម័យ ជា​ដើម​នោះ​ទេ​ ​រដ្ឋា​ភិបាល​​គួរ​បង្វែរ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​អប់រំ​ពលរដ្ឋ​របស់​ខ្លួន​ពី​ក្បួន​ខ្នាត​រស់​​នៅ​ប្រកប​ដោយ​ជីវភាព​​ថ្កុំ​ថ្កើង តាម​រយៈ​ការ​បណ្តុះ​បណ្តាល​លើ​វិស័យ​កសិកម្ម ឧ​ស្សា​​ហ​កម្ម និង​ក្បួន​រស់​​នៅ​ប្រកប​ដោយ​សីល​ធម៌​ សុជី​វធម៌ ជា​ជាង​ការ​លាត​​ត្រដាង​តែ​ពី​មហា​ជោគ​ជ័យ​ដដែលៗ​ របស់​បក្ស​នៅ​គ្រប់​ច្រក​ល្ហក ស្រប​ពេល​ដែល​រាស្រ្ត​នៅ​តាម​ជន​បទ ​កំពុង​រស់​ត្រដាប​ត្រដួស​ស៊ី​អត់​ស៊ី​ឃ្លានកាប់​សម្លា​ប់​គ្នា មិន​ស្គាល់​ប្តី ប្រពន្ធ កូន ចៅ បង ប្អូន ម៉ែ ឪ បែប​នេះ​នោះ​៕ប្រភពពី សសឃក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន1645ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន1603ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន1615ដង ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន1702ដង សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក?...    អាន2248ដង រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន   អាន2282ដង ខ្សឹបដាក់ពាង៖ អ្នកណាទទួលខុសត្រូវចំពោះផ្លូវវង់តូចដាច់ខូចខ្ទេច    អាន1695ដង លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ?...    អាន1654ដង សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន1754ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1637ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39641នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81974នាក់
ខែនេះ    229247នាក់
ឆ្នាំនេះ   2973551នាក់
សរុប   56572447នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:11