ប្រជាពលរដ្ឋប្រមាណជាង២០គ្រូសាររស់នៅភូមិបល្ល័ងកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន បានចោទប្រធានមន្ទីកសិកម្មខេត្តកំពង់ធំថាបានរារាំងដំណើការធ្វើប័ណ្ណកម្មសិទ្ធិដីស្របច្បាប់ខណៈអាជ្ញាធរពាក់ព័ន្ធផ្សេងទៀតបានចុះជំរឿនរូចហើយនោះ។
លោកស្រី គឹមហក់ ជាអ្នកភូមិនោះបានឲ្យដឹងថាដីដែលគាត់រស់នៅជាង១០ឆ្នាំហើយប៉ុន្តែមិនមានប័ណ្ណកម្មសិទ្ទិគ្រប់គ្រងត្រឹមត្រូវនោះទេ តែក្រោយលោកនាយករដ្ឋមន្ត្រីប្រកាសជាធារណៈរួចមកក៍ឃើញមានអាជ្ញាធរសង្កាត់បានចុះមកជំរឿនអំពីទំហំដីតាមគ្រួសារនិមួយៗប៉ុន្តែក្រោយពីជំរឿនហើយនោះ ឮថាមានបញ្ហាជាមួយនិងខាងមន្ទីរកសិកម្មដែលកន្លងមកប្រធានមន្ទីរចាស់បានរារាំងពលរដ្ឋមិនអោយធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ដោយគេអះអាងថាដីនោះជាដីរដ្ឋ។
លោក អ៊ូបុស្សភ័ណ្ឌ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំមិនអាចសុំការបំភ្លឺបានទេជុំវិញបញ្ហានេះព្រោះទូរស័ព្ទចូលពីរដងគ្មានអ្នកលើកទទួល។
ទាក់ទងនិងការរារាំងនេះលោក ផានី ចៅសង្កាត់ដំរីជាន់ខ្លាបានឲ្យដឹងថា ពីមុនគឺអញ្ចឹងតែក្រោយពីសម្តេចហ៊ុនសែនប្រកាសមកគេថាអោយដែរហើយ ក៍បានបំពេញបែបបទរួចផ្ញើទៅខេត្តហើយតែមិនទាន់ឃើញមានការចុះវាស់វែងប្រហែលគេរវល់ទៅវាស់ដីសម្បទានសង្គមកិច្ចនៅតាមជនបទសិន ហើយដីត្រង់ហ្នឹងមិនទាន់ឃើញ៕ដោយ៖តាយ៉ង
ថ្ងៃនេះ | 36107 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 78440 | នាក់ |
ខែនេះ | 225713 | នាក់ |
ឆ្នាំនេះ | 2970017 | នាក់ |
សរុប | 56568913 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:08 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net