ព្រះរាជអាជ្ញារងតុលាការយោធាត្រូវ​អង្គភាពប្រឆាំងអំ ពើពុករលួយចាប់ខ្លួន

ដោយៈ ជខ ភ្នំពេញ ថ្ងៃទី 24 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 12:53 នាទី ចំនួនអានៈ 1662

នៅរសៀលថ្ងៃទិ២៣​ម្សិល​មិញកំលាំងមកពីអង្គភាពប្រឆាំង អំពើពុករលួយ របស់លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ដោយមានការ ចូលរួមសហការ ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំ ដោយមេបញ្ជាការរងអាវុធហត្ថ លោកខេន សុវណ្ណ មានការចាប់ខ្លួនព្រះរាជអាជ្ញារងតុលាការយោធាម្នាក់រួមជាមួយ

និងកូនប្រុសដែលជាក្រឡាបញ្ជីរបស់អយ្យការនិងបក្សពួក២នាក់ផ្សេងទៀតដែល សង្ស័យជាប់បទល្មើសពុករលួយជាច្រើនករណីដែលបានប្រព្រឹត្តកន្លងមក។​

ប្រភពព័ត៌មាន ដែលបានលួចបង្ហើប ខាងលើនេះ បានឱ្យដឹងថា លោក ម៉ែន ហុង ត្រូវបានគេដឹងថា លួចយកដីរបស់អង្គភាព ដែលបច្ចុប្បន្នស្ថិតក្នុងខណ្ឌសែនសុខ យក ទៅធ្វើផ្ទះល្វែង ចំនួន ៦ល្វែង តាំងពីឆ្នាំ ២០១២ ហើយជាប់សង្ស័យក្នុងការកិប កេងលុយចំពោះការដោះដូរទីតាំង ពីក្នុង ខណ្ឌចំការមន ទៅខណ្ឌសែនសុខ ។

ប្រតិបត្ដិការឃាត់ខ្លួនមន្ដ្រីតុលាការជាន់ ខ្ពស់យោធា រួមជាមួយបក្ខពួកខាងលើនេះ បានធ្វើឡើងដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅក្នុងហាងកាហ្វេមណ្ឌលគិរី១ តាម បណ្ដោយផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីអាវុធ ហត្ថមួយរូប ដែលចូលរួមក្នុងប្រតិបត្ដិការ ខាងលើនេះ បានឱ្យដឹងថា ក្នុងចំណោមជន សង្ស័យទាំង៤នាក់នោះ មានម្នាក់ជាព្រះ រាជអាជ្ញារងតុលាការយោធា ឈ្មោះម៉ែន ហុង និងកូនប្រុសរបស់ខ្លួនជាអ្នកបកប្រែ រីឯ បក្ខពួកពីរនាក់ផ្សេងទៀត ម្នាក់ជាជនជាតិ អង់គ្លេស មិនទាន់ត្រូវបានសមត្ថកិច្ចឬខាង អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់នោះ ទេ ។

មន្ដ្រីអាវុធហត្ថ មិនបានបញ្ជាក់ថា តើ ការចាប់ខ្លួនជនសង្ស័យទាំង៤នាក់ ជាប់ពាក់ ព័ន្ធនិងបទល្មើសអ្វីនោះឡើយគ្រាន់តែដឹងថា ជារឿងពុករលួយ ។
ក្រោយការចាប់ខ្លួន នៅហាងកាហ្វេ មណ្ឌលគិរីទី១ ជនសង្ស័យទាំង៤នាក់ ត្រូវ បាននាំតាមរថយន្ដឆ្ពោះទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសួរនាំបន្ដទៀត ជុំវិញ ករណីទាំងនេះ។

ក្រោយពីនាំខ្លួនជនសង្ស័យទាំង៤នាក់ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយរួចមក ជនសង្ស័យជនជាតិអង់គ្លេសវ័យប្រមាណ ជាង៥០ឆ្នាំ ត្រូវបាននាំខ្លួនឆ្ពោះទៅកាន់ សណ្ឋាគារណាណា នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូន ពេញ ដើម្បីឆែកឆេរបន្ទប់ ទីកន្លែងដែលជន សង្ស័យរូបនេះ ស្នាក់នៅជាបណ្ដោះអាសន្ន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1623ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1873ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2039ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន1616ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1788ដង សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1769ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន1721ដង ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុម?...    អាន2051ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន2194ដង លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់   អាន1660ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38950នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81283នាក់
ខែនេះ    228556នាក់
ឆ្នាំនេះ   2972860នាក់
សរុប   56571756នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:55