លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 03:53 នាទី ចំនួនអានៈ 1475

អ្នក​ស្រី លៀម មុំ ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​ជ្រូកដ៏ស្អុកកខ្វក់មួយ ស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្គាត់​ស្លក្រាម ក្រុង​សៀមរាប បាន​លួច​លាក់​ស្តុក​ឈើ​ប្រណិតអត់​ច្បាប់​ជាច្រើន​ម៉ែត្រគូប នៅក្នុង​កសិដ្ឋានផង នៅ​ក្នុង​ផ្ទះផង និង​នៅខ្ទមមុខ​កសិដ្ឋានផង ដែលត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​បន្ទាប់​ពី​សមត្ថកិច្ច និង​មន្រ្តី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​កសិដ្ឋាន​ បំពុល​បរិស្ថាន និង​បំ​ពុល​ប្រជាពលរដ្ឋ​ ដែលរស់នៅ​ក្នុង​ភូមិ​ជាមួយ។

កាលពីថ្ងៃទី០៣និង​ទី០៤ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះ មាន​ដូចជា ១.ប៉ូលីសសេដ្ឋកិច្ចខេត្ត ដែលដឹកនាំដោយ ឯកឧត្តម​ ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុក​ផែនបង្ក្រាប​បទ​ល្មើស​សេដ្ឋកិច្ច ២.ខាងរដ្ឋបាលព្រៃឈើ ដឹក​នាំដោយលោក អ៊ឹង ធារ៉ា នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើបន្ទាយ​ស្រី ដែលបញ្ជាដោយលោក ជូន សុបញ្ញា ​ព្រះរាជអាជ្ញារង​តំណាង​អេយ្យការអម​សា​លា​ដំបូងខេត្តសៀម​រាប បាន​ចុះ​បង្ក្រាប​បទ​​​ល្មើស​ព្រៃ​ឈើ​ដែល​ឈ្មោះ លៀម មុំ ភេទស្រី អាយុ៤៤ឆ្នាំ​ បាន​លាក់​ទុក​នៅ​ក្នុង​ផ្ទះ និង​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក។

ឈើ​ដែល​សមត្ថកិច្ចរក​ឃើញមាន: ឈើលេខ​១ប្រភេទសុក្រមចំនួន ៣៧៧ដុំ ស្មើនឹង២៣.៨៤០ម៉ែត្រគូប ឈើប្រណិតប្រភេទធ្នង់ចំនួន ១២០ដុំស្មើនឹង ១.២០០ម៉ែត្រគូប សរុបស្មើនឹង២៥.០៤០ម៉ែត្រគូប គ្មានវិក័យប័ត្រចំនួន១០.៤០ម៉ែត្រគូប ដែលត្រូវ​បាន​ជំនាញ​ដក​ហូតនិង​ផាក​ពិន័យ​ទៅ​តាម​ផ្លូវ​ច្បាប់។ ឈើ​ដែល​សមត្ថកិច្ចរក​ឃើញ​ទាំង​៣កន្លែងនេះ មាន​១កន្លែងដែល​លាក់ទុក​នៅ​ក្នុង​ខ្ទម​មុខ​កសិដ្ឋាន ជារបស់​ឈ្មោះ អេង សុម៉ាលីន ភេទស្រី អាយុ៣៨ឆ្នាំ ជាអ្នក​ស្នាក់​នៅ​បណ្តោះអាសន្ន ទល់មុខ​កសិដ្ឋាន​សម្អុយរបស់​លៀមមុំ។

សូម​បញ្ជាក់ថា នៅ​ម៉ោង​៩ព្រឹក​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅ​ពេល​ឈ្មោះ លៀម មុំ​ មិន​ទាន់​បើក​ទ្វាររបង​កសិដ្ឋានអោយ​សមត្ថកិច្ច​ចូល ឈ្មោះ រ៉េ ភេទប្រុស អាយុប្រហែល​ជាង​៥០​ឆ្នាំបាន​ជិះ​ម៉ូតូ​ទាំង​ត្រហេប​ត្រហបមក​ដល់​មុខ​សមត្ថកិច្ច និង​អ្នក​កាសែត ហើយបាន​និយាយថា ខ្ញុំ​ឈ្មោះ រ៉េ ម្ចាស់ឈើ​គេ​អោយ​ខ្ញុំ​មក​ចចារជាមួយបងៗសមត្ថកិច្ច បងៗយក​លុយប៉ុន្មាន ជាថ្នូរ​កុំ​ចាប់​ឈើ​ខាងលើនេះ? សមត្ថកិច្ច​ក្រវីក្បាលហើយ​ឆ្លើយនៅ​មុខ​អ្នក​កាសែតថា សុំ​ទោស​ផង មិន​អាច​ធ្វើ​បាន​ទេ។ នៅ​ពេល​សមត្ថកិច្ច​ចូល​ដល់ក្នុង​កសិដ្ឋានដែល​ស្តុក​ឈើ​ចំនួន​១០ម៉ែត្រគូប សមត្ថកិច្ច​បាន​សួរទៅលៀម​មុំថាឈើបាន​មក​ពីណា ឯលៀមមុំ បាន​ប្រាប់​សមត្ថកិច្ចថា ឈើទិញ​ទុក​២ឆ្នាំហើយ​ទុក​ធ្វើ​ផ្ទះ។ សមត្ថកិច្ច​សួរ​រក​ឯកសារទិញ​ឈើ​ លៀម មុំ ថា២ឆ្នាំហើយ​ ប្រហែល​បាត់​អស់​ហើយ លុះប្រហែល​បីបួន​ម៉ោង​ក្រោយ​មក​កូន​ស្រី​របស់​លៀម មុំ​បាន​កាន់​វិក័យប័ត្រ៤សន្លឹង មក​ប្រគល់​អោយ​សមត្ថកិច្ច ដែលវិក័យប័ត្រ​នេះ ចេញដោយដេ​ប៉ូលក់ឈើឈ្នោះ តារ៉េ ដែលត្រូវ​បាន​មហាជន និង​អ្នក​កាសែតសង្ស័យថា វិក័យប័ត្រ​នេះ ទី១.ទើប​តែសរសេរថ្មីៗ បន្ទាប់​ពី​ តារ៉េ ចចារជាមួយសមត្ថកិច្ចមិន​ត្រូវ​នៅ​មុខ​អ្នក​កាសែត ទី២.លៀម មុំ​ បាន​ប្រាប់​សមត្ថកិច្ចថា ឈើនេះទិញ​ពីរឆ្នាំហើយ ទុក​ធ្វើ​ផ្ទះ តែវិក័យប័ត្រ ចុះ​ថ្ងៃខែតាំង​ពីឆ្នាំ២០១៤ ទី៣.ពលរដ្ឋ​នៅ​ក្បែរលកសិដ្ឋាននេះ បាន​ប្រាប់​ថា ឈើនេះទើប​តែដឹក​យក​មក​ដាក់​ពេលយប់ៗ មិន​ទាន់បាន​១ឆ្នាំនៅឡើយទេ ទី៤.ទឹក​ប៉ិចដែលសរសេរនៅ​លើ​វិក័យប័ត្រ​នេះថ្មីចែស បើធ្វើ​កោសល្យវិច័យច្បាស់​ជាដឹងច្បាស់ ទី៥.លៀម មុំ​ថាទិញឈើនេះ២ឆ្នាំហើយ ដូច្នេះវាគួរតែនៅលើ​វិក័យប័ត្រសរសេរឆ្នាំ២០១៧ ទើបបានវាត្រឹម​ត្រូវ មិន​មែន​ឆ្នាំ២០១៤ដូច​នៅលើ​វិក័យ​ប័ត្រនោះទេ។

ពលរដ្ឋ​នៅភូមិ​ទ្រាំងនេះបាន​លួច​បង្ហើបថា លៀម មុំ ជាស្រីកំណាន់​របស់​ម្ចាស់ដីជាបុរស់​វ័យ​ចំណាស់ម្នាក់ ដែល​ឧត្តម​ភរិយាស្របច្បាប់​ និង​កូនៗរបស់​គាត់​រស់​នៅ​ឯប្រទេសអូស្ត្រាលី ឯណោះ ហើយ​លៀមមុំ ធ្លាប់​បាន​តាំង​ខ្លួន​ជាប្រពន្ធស្រប​ច្បាប់​របស់​បុរស់រូបនេះ ឃុបឃិតគ្នា​ ក្លែង​បន្លំឯកសារសាធារណះ ដោយ​លួច​ផ្តិត​មេដៃជំនួស​ប្រពន្ធគេ​លក់​ដី​អស់​១១ប្លង់ ត្រូវ​បាន​ប្រពន្ធកូន​គេ​ប្តឹង​ឡើង​តុលាការជាប់​គុគអស់​រយះ​ពេល​២០ថ្ងៃទើប​តែចេញ ហើយ​ការ​ប្តឹង​ផ្តល់​នេះឡើង​ដល់​សាលាឧទ្ធរណ៍ហើយ មិន​ទាន់​ចប់​នៅឡើយទេ។

កូនប្រុស​កូនស្រីរបស់​បុរស់​ម្ចាស់​ដីកសិដ្ឋានខាងលើនេះ បាន​ខលទូរស័ព្ទពី​ប្រភេស​អូស្ត្រាលីមក​កាសែតកម្ពុជាសុវណ្ណភូមិ​ថា លៀម មុំ​ មិន​មែន​ជាប្រពន្ធស្របច្បាប់​របស់​ឪពុក​គាត់​ទេ លៀម មុំ​ ជាសាហាយរបស់​ឪពុក​គាត់​តែប៉ុណ្ណោះ ហើយ​លៀម មុំ​ បាន​កេងប្រវ័ញ្ញយក​ទ្រព្យ​សម្បត្តិរបស់​ពួកគាត់ ដែលជាកេរមរតក និង​ជាទ្រព្យរួម​របស់​ឪពុក​គាត់​ជាមួយ​ម្តាយគាត់ ដែល​ខិតខំ​រក​បាន​មក​តាំង​ពី​បាតដៃទទេ។ ពួក​គាត់​បន្ថែម​តាមទូរស័ព្ទទៀតថា ការ​ប្តឹងប្តល់ នៅ​មិន​ទាន់​ចប់​ទេ រវាងលៀមមុំស្រីកំស្នេហ៍របស់ឪពុក​គាត់ និង​ពួកគាត់​ជាកូន​ៗស្រប​ច្បាប់ពិតប្រាកដ។

ប្រភពពីពលរដ្ឋមួយចំនួន​សុំ​មិន​បញ្ចេញឈ្មោះបានលួច​ខ្សឹបប្រាប់​ ចាងហ្វាងកាសែត កម្ពុជា​សុវណ្ណភូមិថា លៀម មុំ មាន​ខ្នងបង្អែកម្នាក់​នៅ​ធ្វើ​ការក្នុងតុលាការខេត្តសៀមរាប ដែល​ជាប់​ពាក់ព័ន្ធជាមួយរឿងក្តី និង​ជាមួយរឿងឈើ តែកម្ពុជាសុវណ្ណភូមិ​សូម​លាក់​ទុក​សិន មិន​ទាន់​បញ្ចេញ​ឈ្មោះ​ទេ តែសុំ​អោយ​អ្នក​នៅ​ក្រោយ​ខ្នងលៀមមុំ​នេះ​ដកខ្លួន​ចេញ​ទៅ​កុំ​អោយ​ប៉ះ​ពាល់​ដល់​កិត្តិយសរបស់ខ្លួន ព្រោះលៀមមុំ ជាមនុស្ស​មិន​សម​និង​រាប់​អានទេ។

ជាចុងក្រោយកូនៗដែលនៅអូស្ត្រាលី និង​ប្រជាពលរដ្ឋ​ដែល​បាន​ដឹង​ហេតុការណ៍នេះ ស្នើសុំ​ទៅ​លោក នួន ពុទ្ធារ៉ា អភិបាល​ក្រុងសៀមរាប លោកឯកឧត្តម ទិត្យ ណារ៉ុង ស្នង​ការ​ខេត្ត​សៀម​រាប លោក ម៉ុង ប៊ុនលីម នាយ​រដ្ឋ​បាលព្រៃឈើខេត្តសៀមរាប លោក ​កើត វណ្ណរ៉េត ព្រះរាជអាជ្ញាសាលាដំបូង​​ខេត្តសៀមរាប ជាពិសេសឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀម​រាប មេត្តាសិក្សាករណី​បទល្មើស​ព្រៃឈើ​ខាងលើ​សាជាថ្មីឡើង​វិញ ហើយ​ផ្តន្ទាទោស​អ្នក​ស្រី លៀម មុំ​ ទៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​អោយ​ពលរដ្ឋ​បាន​ស្ងប់ចិត្ត និង​មាន​ការ​ជឿជាក់​ទៅ​លើ​ប្រព័ន្ធច្បាប់ និង​ជឿជាក់​ទៅលើ​ថ្នាក់​ដឹក​នាំ៕ ដោយ:ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1651ដង លោក ឈូក បណ្ឌិតត្រូវចាប់ខ្លួននៅខេត្តរតនគិរី   អាន1604ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1524ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន2532ដង រថយន្ត​ធួរីស១គ្រឿង ឆេះខ្ទេចពេលកំពុងធ្វើ ដំណើរនៅវិហារសួរ    អាន1474ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន1920ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1362ដង ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញព?...    អាន1603ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1403ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1389ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      50នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    17088នាក់
ខែនេះ    124166នាក់
ឆ្នាំនេះ   2582069នាក់
សរុប   51941995នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 00:23