ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ

ដោយៈ សៀមរាប ថ្ងៃទី 16 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 1804

ផ្លូវ​ដី​ក្រ​ហម​មួយ​ខ្សែ​មាន​ប្រ​វែង​ប្រ​ហែល​៥រយ​ម៉ែត្រស្ថិត​ក្នុង​ ភូមិសាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​-ខេត្ត​សៀមរាប ភ្ជាប់​ជា​មួយ​ផ្លូង​ជាតិ​លេខ​៦ ក្រោយ​​ការាស​សាំង​តេលា ត្រូវ​បាន​ប្រ​ជា​ពលរដ្ឋ​រិះ​គន់​ថា ថ្នាក់​ដឹក​នាំខេត្ត​ និង​មន្ទីរសាធារណៈការ​ ធ្វើ​ផ្លូវ​មិ​ន​រួច​ទុក​អោយ​ដី​ហុយបណ្តាល​អោយ​ពួក​គាត់​ពិបាក​រស់​នៅ នឹង​ជិត​កើត​រោគ​ល្បេង​ទាំង​ចាស់​ទាំង​ក្មេង​អស់​ហើយ។

ជាក់​ស្តែង​នៅ​រសៀល​ថ្ងៃទី​១៦ ខែមិនា ឆ្នាំ២០១៣នេះ មាន​បង​ប្អូន​ប្រ​ជា​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​ផ្តល់​បទ​សំភាស​ដល់​អ្នក​សារ​ព័ត៌​មាន​ អំ​ពី​បញ្ហា​ដែល​ពួក​គាត់​កំ​ពុង​ប្រ​ឈម​ជា​រៀង​រាល់​ដោយ​សា​ដី​ក្រ​ហម​ហុយ​ទាំង​យប់​ទាំង​ថ្ងៃ គ្រប​ដណ្តប់​ទៅ​លើ​ផ្ទះ​របស់​ពួកគាត់​ ពីស័ង្កសីពណ៍ខៀវ​ឡើង​ទៅ​ជា​ពណ៍​ក្រហម​អស់​ហើយ ជា​ពិសេស​កូន​ចៅ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ទាំង​ចាស់​ទាំង​ក្មេង​កើត​ជំងឺ​គ្រុន​ផ្តាសា រលាក​ផ្លូវ​ដង្ហើម​ ក្អកខេសៗជិត​កើត​ល្បេងអស់​ហើយ។​

ប្រ​ជា​ពលរដ្ឋ​បាន​អោយ​ដឹង​ថា ពួកគាត​មិន​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ខាង​ក្រុម​ហ៊ុន​ណា​ជា​អ្នក​ធ្វើ​ទេ តែ​ធ្លាប់​លឺ​ថា កាល​ពី​រដូវ​វស្សា​ឆ្នាំ​មុន​មាន​អ្នក​ធំ​ម្នាក់​ជិះ​រថ​យ្ត​ឆ្លង​កាត់​តាម​ផ្លូវ​ខាង​លើ​នេះ ឃើញ​សភាព​ផ្លូវ​ដាច់​ទឹក​ហូរ​កាត់​ផ្លូវ​ស្ទើ​លិច​រថ​យន្ត​ ស្រាប់​តែ​អ្នក​ធំរូប​នោះ​បាន​បញ្ជា​អោយ​ខេត្ត​ជុស​ជុល​ផ្លូវ​ខាង​លើ​នេះ​ជា​បន្ទាន់។ ពួក​គាត់​បន្ត​ថា ផ្លូវ​នេះ​​​ធ្វើ​មិន​ទាន់​រួច​ទេ លូដាក់​បីកង់ៗពី​មុខ​ផ្ទះ មិន​ទាន់​ទាំង​លុប​ដី ពុំ​នូកដី​ និង​លូដាក់​ពាស​ពេល​ថ្នល់​រួច​ទុក​ចោលអស់​រយៈពេល​ប៉ុន្មាន​ខែ​ទៅ​ហើយ​នៅ​តែ​មិន​ឃើញ​គេ​មក​សាង​សង់​បន្ថែម។ ពួកគាត់​បន្ថែមថា ជា​រៀង​រាល់​ថ្ងៃ​មាន​រថ​យន្ត​ទេស​ចរណ៍ធំៗ​បើ​ឆ្លង​កាត់​ផ្លូវ​នេះ​ជា​ច្រើន​ ព្រោះ​រថ​យន្ត​ទាំង​នោះ​គេ​ច​ពី​ការ​កក​ស្ទះ​ចរាចរណ៍​តាម​ភ្លើង​ស្តុប​ផ្លូវ​ជាតិ​លេខ​៦។

ប្រ​ជា​ពលរដ្ឋ​សុំ​អំពាវ​នាវ​ដល់​ លោកស៊ូ-ភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប និង​លោក​គឹម-ប៊ុនណា ប្រ​ធាន​សាធារ​ណការ​មេត្តា​ឆាប់​បញ្ចប់​គំ​រោង​សាង​សង់​ផ្លូវ​ខាង​លើ​នេះ​ទៅ​ បើ​ចង់​​​អោយ​ផ្លូវ​មួយ​ខ្សែ​នៅ​កណ្តាល​ក្រុង​សៀម​​រាប​នេះក្លាយជា​ផ្លូវ​ដែល​មាន​ឈ្មោះ​ថា ទីក្រុង​ស្អាត ព្រោះ​អ្នក​រស់​នៅ​តាម​ដង​ផ្លូវ​នេះ​ជិត​ត្រូវ​ដី​ហុយ​គ្រប​ជិត​អស់​ហើយ។

ពាក់​ព័ន្ធ​ករណី​ខាង​លើ​នេះអ្នក​យក​ព័ត៌មាន​យើង​បាន​សុំ​សាក​សួរ​ទៅ​លោក អឿន-ពៅ​ អភិ​បាល​រង​ក្រុង​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​ក្រុង តែ​លោក​បាន​ប្រាប់​តាម​ទូរ​ស័ព្ទថា គំរោង​ជុស​ជុល​ផ្លូវ​ខាងលើ​នេះ​មិន​មែន​ជា​គំ​រោង​របស់​សាលា​ក្រុង​ទេ​សុំ​សាក​សួរ​ទៅ​ខាង​ខេត្តវិញ។

លោក គឹម-វណ្ណ នាយក​ទី​ចាត់ការ​អន្តរវិស័យនៃសាលា​ខេត្ត​សៀម​រាប​ បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀ​ល​ដដែល​នេះ​ថា លោក​ពុំ​បាន​ដឹង​ទេ​រឿង​ក្រុម​ហ៊ុន​ណា​ជា​អ្នក​ទទួល​ជុស​ជុល​ផ្លូវ​ខាង​លើ​នេះ សុំ​អោយ​ទំ​នាក់ទំ​នង​ទៅ​ខាង​ប្រ​ធាន​ហិរញ្ញវត្ថុវិញ។

លោក សោម-សំសាក់ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុនៃ​សាលាខេត្ត​សៀម​រាប មិន​អាច​សុំ​ការ​បំ​ភ្លឺ​បាន​ទេ ព្រោះ​ទូរស័ព្ទ​ចូល​២ដង​មិន​មាន​អ្នក​លើក​ទទួលនៅ​រសៀល​ដដែល​នេះ។​​

យើង​ក៏ពុំ​អាច​សុំការ​បំ​ភ្លឺ​ពី​លោក គឹម-ប៊ុណ្ណា ​ប្រធាន​សាធារណការ​បាន​ដែរ​ព្រោះ​លោក​ទើប​ឡើង​កាន់​តំ​ណែង​ថ្មី ពុំ​ទាន់​មាន​អ្នក​ស្គាល់​លេខ​ទូរ​ស័ព្ទទេ។

ពល​រដ្ឋ​​ខេត្ត​សៀម​រាប​រិះ​កន់​ថា ដោយ​សា​លោក​ ស៊ូ-ភិរិន្ទ ជិត​អស់​តំណែង​ជា​អភិបាល​ខេត្ត​សៀម​រាប ​ទើប​លោក​មើល​ពុំ​ឃើញ​ ពី​បញ្ហាផ្លូវ​ថ្នល់​ដាច់​ លិច​ទឹក ធ្វើ​មិន​រួច​ទុក​អោយ​ដី​ហុយ​បំផ្លាញ​សុខ​ភាព​ប្រ​ជា​ពល​រដ្ឋបែប​នេះ ហើយ​ពួកគាត់​ក៏សុំ​ផ្ញើ​ទុក្ខ​លំ​បាក​ខាង​លើ​នេះ ជូន​សម្តេច​ហ៊ុន​សែន​ នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​មេត្តា​សម្តេច​នែនាំ​លោក​ស៊ូ​ភិរិន្ទ ផង​កុំ​អោយ​គាត់​ជាប់​រវល់​នៅ​តែ​ក្នុង​ម៉ាស៊ី​ន​ត្រ​ជាក់​ពេក​ គិត​គូ​ដល់​ផ្លូវ​ថ្នល់​ដី​ហុយ ផ្លូវ​ថ្នល់​លិច​ទឹកផង៕ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តើអៀរគឹមស្រេង ជានរណា?   អាន1696ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1706ដង ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ស្តេចយាង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ អ្នកឧកញ៉ា​មហា​ភ?...    អាន1794ដង ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1642ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1916ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1832ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1910ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន1771ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន1615ដង មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន1724ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35496នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77829នាក់
ខែនេះ    225102នាក់
ឆ្នាំនេះ   2969406នាក់
សរុប   56568302នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:49