ផ្កាយ២ឡៅតុងហានដឹកជញ្ជូនគ្រឿងសំណង់បង់ពន្ធមិនគ្រប់

ដោយៈ សសឃក ខេត្តកណ្តាល ថ្ងៃទី 25 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 1597

លោក​ផ្កាយ​២ ឡៅ តុង​ហាន ចេញមុខ រកស៊ី​ដឹកជញ្ជូន​គ្រឿងសំណង់​មក ពី​វៀតណាម តាម​រូបភាព​បង់ពន្ធ មិន​គ្រប់ ឬ​លើកលែង​ពន្ធ ដោយ  ការប្រើ​អំណាច​ផ្ទាល់ខ្លួន​ច្រើនជាង ការបង្ហាញ​វត្ដ​មាននៅ​ក្នុង​អង្គភាព ដែល​ពេលខ្លះ​គេ​ចាត់ទុកថា លោក ឡៅ តុង​ហាន ប្រើប្រាស់​មុខ​តំ ណែ​ង​ក្នុង​ជួរ​កម្លាំងប្រដាប់អាវុធ សម្រាប់​ការពារ​ជំនួញ​របស់ខ្លួន ឱ្យ​កាន់តែ​រឹងមាំ​ប៉ុណ្ណោះ ។ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ស្អាង និង​ស្រុក​កោះធំ សម្ដែង​ការមិន សប្បាយ​ចិ​ត្ដ​ចំពោះ​សកម្មភាព​ដឹក ជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់​របស់ លោក ឡៅ តុង​ហាន ដែល​បំ ផ្លាញ​ផ្លូវ​ស្ពាន​ចាស់​ទ្រុឌទ្រោម តាមផ្លូវ​ជាតិ​លេខ​២១​បេ​កាន់តែ​ច្រើនឡើងៗ។​

​         ប៉ុន្ដែ​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ ឱ្យតែ​ក្រឡេកឃើញ​រថយន្ដ​ដឹក ជញ្ជូន​គ្រឿងសំណង់​របស់លោក ឡៅ តុង​ហាន ដែលមាន​ឈ្មោះ “​ហង្ស​” ជា​សញ្ញា​សម្គាល់​នោះ គឺ គ្មាន​នរណាម្នាក់​ហ៊ាន​ចេញមុខ​ទៅ ប៉ះពាល់ ឬ​ហាមឃាត់​នោះទេ ព្រោះ​មេ​ធំៗ​របស់​ពួកគេ​សុទ្ធតែ ទទួល​បានការ​បន្ដក់​ពី​លោក ឡៅ តុង​ហាន ជាប់​ជាប្រចាំ ។ បើ​និ យាយ​ពី​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ចំ ណុ​ចរ​កា​ខ្ពស់ ក្រោម​ការគ្រប់គ្រង របស់លោក ជួ ឈុន​ឡេង និង លោក ខាត់ សុខា នោះ អត់​ដែល ហ៊ាន​ប៉ះពាល់​រថយន្ដ​ដឹកជញ្ជូន លើស​ទម្ងន់​របស់លោក ឡៅ តុង ហាន ទេ រង់ចាំ​ទទួល​តែ​ផលប្រយោជន៍​ប៉ុណ្ណោះ​។​

ប្រមុខ​រាជរដ្ឋាភិបាល បាន​ព្រមាន​ដាក់ទោស​មន្ដ្រី​យោធា​ខិលខូច​មួយចំនួន​ដែល​នៅតែ គឃ្លើន​យកមុខ​នាទី​របស់ខ្លួន​ទៅ ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ​ខុសច្បាប់ ឬ​ការដឹកជញ្ជូន​ទំនិញគេចពន្ធ ព្រោះ​ម៉ោង​នេះ​ល្មម​ដល់ពេល​កែ ទម្រង់​ភាព​អសកម្ម​ឱ្យបាន​ល្អប្រសើរ​ឡើងវិញ​ហើយ ដោយសារ​មន្ដ្រី ជាច្រើន​ដែល​ធ្លាប់​ទាក់ទិន​នឹង​ការរកស៊ី​ឈើ​ខុសច្បាប់ ឬ​ការដឹក ជញ្ជូន​ទំនិញគេចពន្ធ អាច​ប្រមូលផលប្រយោជន៍​យកទៅ​ធ្វើ​មាន ធ្វើបាន​ផ្ទាល់ខ្លួន​ចាយ​មិន​អស់​រួច ទៅហើយ ។​

​   ជាក់ស្ដែង​លោក ផ្កាយ​២ ឡៅ តុង​ហាន បានធ្វើ​សកម្ម ភាព​នាំចូល​គ្រឿងសំណង់​គ្រប់ ប្រភេទ​មកពី​វៀតណាម​តាម​ច្រក ព្រំដែន​ទ្វេភាគី​ជ្រៃ​ធំ រាប់សិប​ឆ្នាំ មកហើយ គឺ​ប្រើប្រាស់​រថយន្ដ​ដឹក ជញ្ជូន​លើស​ទម្ងន់​ធ្វើឱ្យ​ខូចខាត ផ្លូវ​ស្ពាន​តាមផ្លូវ​ជាតិ​លេខ​២១​បេ ជា​ញឹកញាប់ ដោយ​មិន​ខ្លាចញញើត ចំពោះ​បទបញ្ជា​របស់​ថ្នាក់លើ​សូម្បីតែ​បន្ដិច​។​

​         ​ ​         ​ការដឹកជញ្ជូន​ទំនិញគេចពន្ធ ឬ​គ្រឿងសំណង់​បង់ពន្ធ​មិន​គ្រប់ របស់លោក ឡៅ តុង​ហាន ក្នុង រដូវវស្សា​មានការ​ដឹកជញ្ជូន​តាម ផ្លូវទឹក ដោយ​ប្រើ​សា​ឡង់​យកទៅ ឡើង​នៅ​ចំណុច​ស្រុក​ស្អាង រួច ហើយ​រថយន្ដ​ធំៗ​ពាក់​ស្លាក​“​ហង្ស​” ជា​សញ្ញា​សម្គាល់ បាន​ទៅ​ផ្ទេរ​ទំនិញ ចេញ​ពីសា​ឡង់​ដឹកបញ្ជូន​មកកាន់ រាជធានី​ភ្នំពេញ ចែកចាយ​តាម ដេប៉ូ​យ៉ាង​មាន​សុវត្ថិភាព ប៉ុន្ដែ សម្រាប់​រដូវប្រាំង​វិញ រថយន្ដ​ដឹក ជញ្ជូន​គ្រឿងសំណង់​របស់លោក ឡៅ តុង​ហាន បាន​ចុះ​ទៅដល់ ច្រកព្រំដែន ។ ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​ខុស ច្បាប់​របស់លោក ឡៅ តុង​ហាន ធ្វើឱ្យ​ខាតបង់​ចំណូល​ថវិកា ជាតិ ជាពិសេស​ការផ្ទុក​លើស ទម្ងន់​ធ្វើឱ្យ​ខូចខាត​ផ្លូវ​ស្ពាន​តាម ផ្លូវជាតិ​លេខ​២១​បេ​ជាច្រើន​ឆ្នាំ​មកហើយ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉េអឹមក្របួចបានរថយន្តដឹកឈើក្រញូងក្បត់ជាតិ១គ្រឿង   អាន1803ដង ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញព?...    អាន1778ដង លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា   អាន2252ដង ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1622ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1766ដង សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1741ដង សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន3339ដង ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស   អាន1564ដង ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅ?...    អាន1606ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1552ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34762នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77095នាក់
ខែនេះ    224368នាក់
ឆ្នាំនេះ   2968672នាក់
សរុប   56567568នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:18