ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់

ដោយៈ សៀមរាប ថ្ងៃទី 16 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 04:52 នាទី ចំនួនអានៈ 1761

ការរក​ស៊ីដឹក​ឈើអត់​​ច្បាប់​ ​ប្រ​ភេទ​លេខ​១​ដូច​ជា​ បេង ធ្នង គគឺ និង​សុក្រំ ដែល​មាន​មុខ​កាត់​ធំៗ តាម​រថ​យន្ត​ម៉ាក​តូយូតា១២​កៅ​អី​របស់​ ប៊ុនណារី (ហៅចែញ៉ច) ដែល​ត្រូវ​​បាន​គេ​ស្គាល់​ថា ជា​ប្រពន្ធ​របស់​លោក មិន​ចន្ថា អធិការ​នគរ​បាល​ស្រុក​ប្រា​សាទ​បាគង កំ​ពុង​តែដឹក​ឈើ​​រីក​រាល​ដាល​ធំទៅៗ ជា​រៀង​រាល់​ថ្ងៃ​ដោយ​មិន​មាន​មន្រ្តី​ជំ​នាញ​ណា​ហ៊ាន​បង្ក្រាប​នោះទេ។

ប្រភព​ព័ត៌មាន​បាន​រាយ​ការ​ណ៍​ថា ចែញ៉ច (ឈ្មោះហៅក្រៅ) មាន​វ័យ​ប្រ​ហែល​ជាង​៤០​ឆ្នាំ មាន​មាឌ​ធំ​ធាត់​ មាន​សម្បុរ​ស ជា​ប្រ​ពន្ធ​របស់​លោក មិន​ចន្ថា អធិការ​នគរ​បាល​ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀម​រាប។ ប្រ​ភព​បន្ត​ថា ចែញ៉ច ប្រើ​រថ​យន្ត​ម៉ា​ TOYOTA ១២កៅ​អីពណ៍ស ដឹក​ឈើ​ដែល​មាន​មុខ​កាត់​ធំៗ​ពី​ខេត្ត​ព្រះ​វិហារ​ ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​ សំ​ដៅ​មក​លក់​ចែក​ចាយ​ក្នុង​ក្រុង​សៀម​រាបជា​រៀង​រាល់​ថ្ងៃ តែ​នៅ​ពេល​ពល​រដ្ឋ​រាយ​ការណ៍​ជូន​សមត្ថ​កិច្ច​ជំ​នាញ សមត្ថ​កិច្ច​បាន​និយាយ​ថា មិន​ហ៊ាន​បង្ក្រាប​ទេ ព្រោះ​ពួកគាត់​ជា​មន្ត្រី​តូច​តាច សូម​រាយ​ការណ៍​ទៅ​ថ្នាក់​លើ​ចុះ។

ជាក់​ស្តែង​ប្រ​ភព​បាន​រាយការណ៍​ថា ចែ​ញ៉ច​បាន​ដឹក​ឈើ​កាល​ពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៣មួយ​​រថ​យន្ត​ មុន​​ចូល​ឆ្នាំចិន​វៀតណាម​ ខែគុម្ភៈ ឆ្នាំ២០១៣១​រថ​យន្ត​ទៀត​ និងព្រឹក​​ថ្ងៃ​ទី១៥ ខែគុម្ភៈ ឆ្នាំ​២០១៣​ម្សិល​មិញ ចែញ៉ច​ បាន​ដឹក​ឈើ​១រថ​យន្ត​បន្ថែម​​ទៀត ​ចូល​ខេត្ត​សៀម​រាប យក​មក​លក់​អោយ​ដេ​ប៉ូ​ និង​រោង​សិប្បកម្ម​​​កែ​ច្នៃ​ តាម​ដង​ផ្លូវ​បេន​ឡាន​ចាស់ ស្ថិច​ក្នុង​សង្កាត់​ស្ល​ក្រាម និង​សង្កាត់​ជ្រាវ ក្រុង​សៀម​រាប។

អ្នក​យក​ព័ត៌​មាន​យើង​បាន​សាក​សួរ​ ចែ​ញ៉ច​ តា​ម​ទូរ​ស័ព្ទ​កាល​ពី​រសៀល​ម្សិល​មិញ ពាក់​ព័ន្ធ​ទៅ​និង​ការ​រក​ស៊ី​ដឹក​ឈើ​អត់​ច្បាប់​របស់​គាត់ ហើយ​គាត់​បាន​និយាយ​ថា គាត់​ពិត​ជា​បាន​ដឹក​មែន តែ​យូៗ​ដឹក​ម្តង​តែ​ប៉ុណ្ណោះ។

លោក​ យានស៊ីវាត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ បាន​បដិសេធ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​គុម្ភៈនេះថា លោក​ពុំ​ដែល​ស្គាល់​ឈ្មោះ​ ចែ​ញ៉ច ទេ។ លោក ស៊ីវាត​បន្ថែម​ថា ចាំ​អោយកូន​ចៅ​តាម​ដាន​មើល​ តើ​ចែ​ញ៉ច​ដឹកឈើ​​មែន​ឬអត់។

លោក ប្រាក់​ម៉ារីណា នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ដដែល​នេះ​ថា លោក​ពុំ​បាន​ដឹង​ព័ត៌​មាន​ខាង​លើ​ទេ។ ​លោក​ ​ប្រាក់​ម៉ារីណា បាន​បន្ថែម​ថា លោក​ជាប់​រវល់​ការ​ប្អូន​ រួច​ក៏​បិត​ទូរ​ស័ព្ទ​បាត់​ទៅ។

គួរ​រំ​លឹក​ផង​ដែរ​ថា កាល​ពី​ចុង​ឆ្នាំ​២០១២ ប្អូន​ថ្លៃ​របស់​លោក​ មិន​ចន្ថា អធិ​ការ​ស្រុក​ប្រា​សាទ​បាគង បាន​ដឹក​ឈើ​អត់​ច្បាប់​១រថ​យន្ត​សាន់​យ៉ុង ពេល​មាន​អ្នក​សារ​ព័ត៌មាន​ដេញ​ស្ទាក់​ថត​រូបភាព ឈ្មួញ​ដឹក​ឈើ​ឈ្មោះ​ ចែ ផាត់​ថា​ណា បាន​ប្តឹង​​អោយ​សមត្ថ​កិច្ច​ចាប់​អ្នក​កាសែត​២​រូប​ដាក់​គុគ​អស់​រយៈពេល​៤​ខែ ដោយ​ចោទថា អ្នក​កា​សែត​ទៅកំ​ហែង​ទា​ប្រាក់​ពី​គាត់​ចំនួន​១រយ​ដុល្លារអាមេរីក។

មជ្ឈ​ដ្ឋាន​ទូ​ទៅ​គេ​សង្កេត​ឃើញ​ថា ចែផាត់​ថា​ណា ជាប្អូន​ស្រី​ និង​ ចែញ៉ច​ជា​បង​ស្រី​ នៅ​តែ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​បាន​ដោយ​រលូន​រហូត​ដល់​សព្វ​ថ្ងៃនេះ ដោយ​មិន​មាន​ការ​បង្ក្រាប​ ឬ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ណា​មួយ​ពី​សំ​ណាក់​អ្នក​ច្បាប់ ឬ​ពី​មន្រ្តី​ជំ​នាញ​ទាល់តែ​សោះ។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក មិន​ចន្ថា បាន​ទេ​ពាក់​ព័ន្ធ​ទៅ​និង​ការ​ចោទ​ប្រ​កាន់​ខាង​លើ ព្រោះ​យើង​ពុំ​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង។

ពលរដ្ឋ​អ្នក​តាម​ដាន​ហេតុ​ការណ៍ បាន​សំ​នូម​ពរ​ទៅ​លោក សត​ណាឌី ស្នង​ការ​ដ្ឋាន​ខេត្ត​សៀម​រាប​មេត្តា​ នែនាំ​លោក មិន​ចន្ថា ដែ​ល​ជា​អធិការ​ស្រុក​ប្រាសាទ​បាគងផង ព្រោះ​ពលរដ្ឋ​កំ​ពុង​តែ​ពេពជ្រាយ​ថា អាង​ខ្លួន​ជា​អធិការនគរ​បាល​​ស្រុក​ បណ្តោយ​អោយ​ប្រ​ពន្ធ​ និង​ប្អូន​ថ្លៃស្រី​រក​ស៊ី​បទ​ល្មើស ដែល​​ផ្ទុយ​ពី​ប្រ​សាសន៍​របស់​រាជ​រដ្ឋា​ភិ​បាលកម្ពុជាបែប​នេះ​ទៅ​វិញ៕ ដោយ៖ ផ្លុង​រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប   អាន3006ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន456ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1713ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1759ដង ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ រ?...    អាន2373ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន1590ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1853ដង បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់   អាន2360ដង ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ   អាន1690ដង ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុត   អាន1713ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36028នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78361នាក់
ខែនេះ    225634នាក់
ឆ្នាំនេះ   2969938នាក់
សរុប   56568834នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:06