រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់

ដោយៈ សៀ ឆៃណា សៀមរាប ថ្ងៃទី 15 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 07:47 នាទី ចំនួនអានៈ 1767

គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើត​ឡើង​រ​វាង​រថ​យន្ត​ដឹក​សំ​រាម​ឈ្មោះ Gaea និង​ម៉ូតូ​១គ្រឿង​ជិះ​គ្នា​២នាក់ កាល​ពី​វេ​លា​ម៉ោង១និង​២០​នា​ទី​យប់​រំ​លង​អ​ធ្រាត​​ឈាន​ចូល​ថ្ងៃ​ទី១៥​ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ​មុខ​ហ៊ុយ​គាំង​ប្តូរ​ប្រាក់​ ផ្សារ​លើ​ធំ​ថ្មី ​ស្ថិត​​ក្នុង​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប បណ្តាល​អោយ​មនុស្ស​២​នាក់​ស្លាប់​បាត់​បង់​ជីវិត។

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា ទាំង​រថ​យន្ត​បង្ក​ហេតុ​ និង​ម៉ូតូ​ជន​រង​គ្រោះ​បើក​បរ​លឿន​ដូច​គ្នា​ ធ្វើ​ដំ​ណើរ​បញ្ច្រាស​ទិស ពីលិច​ទៅ​កើត​ និង​ពី​កើត​ទៅ​លិច បុក​គ្នា​លាន់​លឺ​សូគ្រាំង​ បន្ទាប់​មក​ឃើញ​មនុស្ស​ដួល​ដេក​លើ​ថ្នល់​ ទើប​ពួក​គាត់​នាំ​គ្នា​រត​ទៅ​មើល​កន្លែង​កើត​ហេតុភ្លាមៗ ស្រាប់​តែ​ឃើញ​ជន​រង​គ្រោះ​ម្នាក់ក្នុង​ចំ​ណោម​ពួក​គេ​ស្លាប់​បាត់​ទៅ​ហើយ​ និង​ម្នាក់​ទៀត​ត្រូវ​បាន​ពល​រដ្ឋ​ជួយ​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ ឯតៃកុង​រថ​យន្ត​រត​បាត់​ស្រ​មោល។

នាយរងការិយាល័យចរាចរផ្លូវគោក និង​ជា​​ប្រធានវេនប្រចាំការពេល​យប់​​បានឲ្យដឹង ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ ទី១-ឈ្មោះ សឿនចន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ រស់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប (ជាអ្នក​បើក​ម៉ូតូម៉ាកសេ១២៥ពណ័ ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ផ្លាក​លេខ​សៀមរាប1L-7339) ចំណែកម្នាក់ទៀតឈ្មោះ ធី ភេទប្រុស អាយុ២៣ឆ្នាំ រស់​នៅ​ភូមិ​ជា​មួយ​គ្នា​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​រយៈ២​ម៉ោងក្រោយ​កើត​ហេតុ។

សមត្ថ​កិច្ច​បានបន្តថា អ្នកបើកបរឡាន​ដឹក​សំរាម​របស់ ក្រុមហ៊ុន Gaea​ មានឈ្មោះ រតនៈ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប បានរត់គេចខ្លួន បន្សល់ទុករថយន្ត​ម៉ាក DAEWOO ពាក់​ផ្លាក​លេខ​សៀមរាប 3A-0860 នៅ​កន្លែង​កើត​ហេតុ។

សមត្ថកិច្ចបាន​ប្រគល់សាកសពជនរងគ្រោះទៅឲ្យ ម្តាយឈ្មោះ សំរិទ្ធសុភក្រ ភេទស្រី អាយុ៣៤ឆ្នាំ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពីណៃ។​ ចំណែក​ឯរថ​យន្ត​បង្ក​ហេតុ​ ដែល​តៃ​កុង​បើក​​បររត់​ចោល​ ខាង​លើ​នេះ​ សមត្ថកិច្ច​ជំ​នាញ​បន្ទាប់ពី​មាន​ការ​វាស់​វែង​រួច​រាល់​ហើយ​ ​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​នគរ​បាល​ខេត្តសៀម​រាប​ ដើម្បី​ចាត់​​ការទៅ​តាម​ផ្លូវ​ច្បាប់។

បើយោង​តាមសម្តី​របស់​មេការ​ក្រុមហ៊ុនដឹកសំរាមខាង​លើ​នេះបានឲ្យដឹងថា អ្នក​បើក​បរ​រថ​យន្ត​ខាង​លើ​ទើប​តែ​មក​ធ្វើការ​បាន​រយៈពេល២​ខែប៉ុណ្ណោះ។

លោក​ ជឹមសុវណ្ណ ប្រ​ធាន​ចរាចរណ៍ផ្លូវ​គោគ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​សៀម​រាបបាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ នៅ​រសៀល​ថ្ងៃទី​១៥ ខែ​គុម្ភៈ ឆ្នាំ២០១៣នេះថា ខាង​ជំ​នាញ​កំ​ពុង​ធ្វើ​ការ ពុំ​ទាន់​ដឹង​ថា ខាង​ណា​ខុស​ខាង​ណា​ត្រូវ​នៅ​ឡើយ​ទេ។

ពល​រដ្ឋ​នៅ​ក្រុង​សៀម​រាប​បាន​រិះគន់​ថា រថ​យន្ត​ដឹង​សំ​រាបរបស់​ក្រុម​ហ៊ុន Gaea នេះបើក​បរ​ដឹក​សំ​រាម​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជា​រៀង​រាល់​ថ្ងៃ ដែល​​ធ្វើ​អោយ​ពួកគាត់​តែ​ង​តែ​មាន​ការ​ព្រួយ​បារម្ភខ្លាច​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ តែ​ឥឡូវ​គ្រោះ​ថ្នាក់​ដូច​ការ​គិត​មែន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន590ដង លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង   អាន1711ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1712ដង ក្មេងស្រីអាយុ៨ឆ្នាំក្លាយជាមេគ្រួសាររកស៊ីចិញ្ចឹមជីដូនឈឺនិងប្អូនៗ២នាក់   អាន1852ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន2329ដង លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌   អាន3550ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1620ដង គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1813ដង លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន3715ដង លោក​ រៀម​វណ្ណរ៉ា អ្នក​យកព័ត៌មាន​អោយ​អប្សរា​ណិត​បាន​ទទួល​មរណភាព   អាន1512ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35562នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77895នាក់
ខែនេះ    225168នាក់
ឆ្នាំនេះ   2969472នាក់
សរុប   56568368នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:52