អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន

ដោយៈ សៀមរាប ថ្ងៃទី 11 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 07:03 នាទី ចំនួនអានៈ 1815

ប្រ​ជា​ពលរដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ​ពី​តាម​បណ្តារ​ខេត្ត​ក្រុង​នានា ​បាន​និយាយ​រិះ​គន់​ អំពី​ការ​តំ​ឡើង​ថ្លៃ​សំ​បុត្រ​ធ្វើ​ដំ​ណើរ​របស់​ក្រុម​ហ៊ុន​ទេស​ចរណ៍​ កាពីតូល នៅ​រដូវ​បុណ្យ​ ឬ​ថ្ងៃ​បុណ្យ​ ថ្ងៃឈប់​សំរាប​ ដែល​ការ​ឡើង​ថ្លៃ​សំ​បុត្រ​នេះ ហាក់​ប្រ​ឆាំង​ប្រ​សាសន៍​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​ធ្លាប់​ព្រ​មាន​ កុំ​អោយ​ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​ឡើង​ថ្លៃ​ពេល​រដូវ​បុណ្យទាន។

តាម​ប្រ​ភព​ពី​ប្រ​ជា​ពលរដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ​តាម​រថ​យន្ត​ក្រុង​ឈ្មោះ​ កាពីតូល បាន​សំ​ដែង​ការ​ខក​ចិត្ត​ថា គ្រាន់​តែ​ចូល​ឆ្នាំ​ចិន​វៀត​ណាម​សោះ​ ក្រុង​ហ៊ុន​នេះ​បាន​តំ​ឡើង​តំ​លៃ​សំ​បុត្រ​១ម៉ឺន​រៀល​ក្នុង​សំ​បុត្រមួយ។ ពួក​គាត់​បន្ត​ថា អ្នក​ធ្វើ​ដំ​ណើរ​តាម​រថ​យន្ត​ក្រុង​មិន​មែន​ជា​អ្នក​ធូ​ធាអីទេ បើ​គេ​មាន​លុយ​គេ​ជិះ​រថ​យន្ត​ខ្លួន​ឯង​ហើយ មិន​បាច់​មក​ជិះ​រថ​យន្ត​ក្រុង​នាំ​ខាត​ពេល​វេលានោះ​ទេ តែ​ក្រុម​ហ៊ុន​រថ​ក្រុង​តែង​តែ​កេង​ចំ​ណេញ​ពី​លើ​អតិ​ថិជន​របស់​ខ្លូន​តែ​រហូត។ ពលរដ្ឋ​បន្ថែម​ថា ”ខ្ញុំ​សូម​អោយ​ក្រ​សួង​ មន្ទីរ​ដែល​ពាក់​ព័ន្ធ​ ជា​មួយ​ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​ មេត្តា​នែ​នាំ​កុំ​អោយ​ពួក​គេ​ឆ្លៀត​ឱកាស​ តំ​ឡើង​ថ្លៃ​សំ​បុត្រ​រថ​យន្ត​ពេល​មាន​បុណ្យ​ទាន​“ ។

នៅ​ព្រឹក​ថ្ងៃទី​១១​ ខែគុម្ភៈ ឆ្នា២០១៣ នេះ​ បើ​យោង​តាម​អ្នក​លក់​សំ​បុត្រក្រុម​ហ៊ុន​ទេស​ចរណ៍ កាពី​តូល​ សា​ខា​ខេត្ត​សៀម​រាប​បាន​ប្រាប់ពី​តំលៃ​សំ​បុត្រ​​​មុន​ចូល​ឆ្នាំ​ចិន​វៀត​ណាម​ និង​ក្រោយ​ចូល​ឆ្នាំ​ចិន​វៀត​ណាមនេះ (សូមមើល​តារាងតំ​លៃ​ខាង​ក្រោម)​

លរ

ចេញដំណើរ

តំលៃធម្មតា

ថ្ងៃបុណ្យ

ផ្សេងៗ

សៀមរាប-ភ្នំពេញ

២០០០០​ រៀល

៣០០០០ រៀល

អាច ​៣៥០០០ រៀល

សៀមរាប-ប៉ោយប៉ែត

១៥០០០ រៀល

២០០០០ រៀល

អាច ២៥០០០ រៀល

សៀមរាប-បាត់ដំបង

២០០០០ រៀល

២៥០០០ រៀល

អាច ៣០០០០ រៀល

ភ្នំពេញ-សៀមរាប

២០០០០ រៀល

៣០០០០ រៀល

អាច​ ៣៥០០០ រៀល

ប្រ​ភព​ពី​បុរស់​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​ថា គាត់​ចង់​កក់​សំ​បុត្រ​អោយ​ភ្លៀវ​របស់​គាត់​នៅ​ថ្ងៃ​ទី​១៥​គុម្ភៈខាង​មុខ​នេះ តែ​អ្នក​លក់​សំ​បត្រ​ក្រុម​ហ៊ុន​ទេស​ចរណ៍​ កាពីតូល ថាមិន​ទាន់​ហ៊ាន​លក់​អោយ​ទេ​ព្រោះ​មិន​ដឹង​ថា លក់ក្នុង​តំ​លៃ​​ប៉ុន្មាន​ ព្រោះ​ថៅ​កែ​ក្រុម​ហ៊ុន​កំ​ពុង​ឡើង​ថ្លៃ​សំ​បុត្រ​ មិន​ដឹង​ថាថ្ងៃ​ទី១៥​ សំបុត្រ​បន្ត​ឡើង​ ឬ​ចុះ​នោះ​ទេ ចាំ​ដល់​ថ្ងៃចាំ​កម​ទិញ​ទៅ​តំ​លៃ​ប៉ុន្មាន​នោះ​ដឹង​ហើយ។

លោក​ សាក់ស៊ី​ថា អ្នក​រស់​នៅ​ក្រុង​ក្រុង​សៀម​រាប​ បាន​ទូរ​ស័ព្ទ​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​កាល​ពី​ព្រឹក​ថ្ងៃទី​១១​នេះ​ផង​ដែរ​ថា លោក​ចង់​កក់​សំ​បុត្រ​២​អោយ​ពួក​ម៉ាក​គាត់​ទៅ​ភ្នំ​ពេញ​ តែ​អ្នក​លក់​សំ​បុត្រ​ខាង​លើប្រាប់​គាត់​​ថា សំ​បុត្រ​១​តំ​លៃ​បី​ម៉ឺន​រៀល ខាង​ក្រុម​ហ៊ុន​តំ​ឡើង​តាំង​ពី​មុន​ចូល​ឆ្នាំ​ចិន ហើយ​ការ​ឡើង​ថ្លៃ​នេះ​មិន​ចុះ​វិញ​ទេ ឡើង​រហូត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរតែ​ម្តង។

ពលរដ្ឋ​នៅ​ខេត្ត​សៀម​រាប ខេត្ត​បាត់​ដំ​បង ខេត្ត​បន្ទាយ​មាន​ជ័យ និង​លោក​ស៊ី​ថា សុំ​អោយ​ក្រ​សួង​សា​ធារ​ណ​ការ​ និង​ដឹក​ជញ្ជួន​ ជា​ពិសេសរាជ​រដ្ឋា​ភិបាល​កម្ពុជា​មេត្ត​ត្រួត​ពិនិត្យ​ក្រុម​ហ៊ុន​ទេសចរណ៍ កាពីតូល​ផង​កុំ​អោយ​ឆ្លៀត​ឱកាស​ ដូច​ត្រី​ងៀត​ឆ្លៀត​ពង​ នៅ​រដូវ​បុណ្យ​ទាន​ពេក​ ស្រណោះ​អ្នកធ្វើ​ដំ​ណើរ​ក្រី​​ក្រ​ផង។

យើង​ពុំ​អាច​សុំ​ការ​​បំ​ភ្លឺ​ពី​ថៅ​កែ​ ក្រុម​ហ៊ុន​ទេសចរណ៍​ កាពីតូល​ បាន​ទេព្រោះ​មិន​មាន​លេខ​ទូ​រ​ស័ព្ទ​សំ​រាប់​ទំ​នាក់​ទំ​នង៕ ដោយ​៖ ចរិយា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២?...    អាន2316ដង អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2503ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1553ដង រឿងរ៉ាវ ទង់ជាតិខ្មែរនៅលើទ្រនាប់ជើង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ   អាន2469ដង អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន792ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1644ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1703ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន1533ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1539ដង ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន1554ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39354នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81687នាក់
ខែនេះ    228960នាក់
ឆ្នាំនេះ   2973264នាក់
សរុប   56572160នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:05