នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា

ដោយៈ វណ្ណ វិចារ កម្ពុជា ថ្ងៃទី 25 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 02:26 នាទី ចំនួនអានៈ 1359

នៅ​ឆ្នាំ​២០១២ នេះ ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន ដូច​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​កាន់​កាប់​ដីធ្លី ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ការ​ដាក់​ទោស​អ្នក​នយោបាយ និង​ការ​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ ត្រូវ​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​សារព័ត៌មាន​អន្តរជាតិ សម្រាប់​យក​ទៅ​ចុះ​ផ្សាយ​ឲ្យ​មហាជន​ក្នុង​ពិភពលោក​បាន​ដឹង។

ការ​ចុះ​ផ្សាយ​ពី​ចំណុច​អវិជ្ជមាន​នានា​ក្នុង​សង្គម​កម្ពុជា នាំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី មិន​សប្បាយ​ចិត្ត​នោះ​ទេ ដោយ​លោក​ចាត់​ទុក​ថា សារព័ត៌មាន​ទាំង​នោះ​សរសេរ​តែ​រឿង​អាក្រក់ បណ្ដាល​ឲ្យ​អន្តរជាតិ​យល់​ច្រឡំ​ពី​ស្ថានការណ៍​ជាក់ស្តែង​នៅ​កម្ពុជា។ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី ហៅ​ការ​រិះគន់​សារព័ត៌មាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថា​ជា​ទង្វើ​មិន​ទទួល​ខុស​ត្រូវ។

នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៣ វិច្ឆិកា ក្នុង​ពិធី​ចែក​ប្លង់​ដី​នៅ​ខេត្ត​ព្រះវិហារ ថ្លែង​ថា ជន​បរទេស​យល់​ថា​កម្ពុជា មាន​សភាព​ខ្មៅ​ងងឹត ដោយ​សារ​សារព័ត៌មាន​ផ្សាយ​ពី​រឿង​អាក្រក់។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី យល់​ថា កម្ពុជា ពិត​ជា​មាន​រឿងរ៉ាវ​អវិជ្ជមាន​ជា​ច្រើន​ទៀត ដែល​ត្រូវ​ការ​ឲ្យ​សារព័ត៌មាន​លាត​ត្រដាង ដើម្បី​ឲ្យ​សង្គម​មាន​ការ​កែប្រែ និង​រីក​ចម្រើន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា កន្លង​ទៅ​លោក​បាន​ផ្តល់​ដី​សង្គមកិច្ច​ជាច្រើន​ទៅ​ឲ្យ​ពលរដ្ឋ ប៉ុន្តែ​មិន​ឃើញ​កាសែត​ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល​យក​ទៅ​ផ្សព្វផ្សាយ​នោះ​ទេ។ លោក​រំលឹក​ថា រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​លេខ​០០១ ផ្អាក​ផ្តល់​ដី​សម្បទាន​នៅ​ទូទាំង​ប្រទេស តែ​កាសែត​មួយ​បែរ​ជា​ផ្សាយ​ថា រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​ទៀត​ហើយ គឺ​ផ្ទុយ​នឹង​បទ​បញ្ជា​០០១ តែ​ម្តង។ លោក​ហៅ​ការ​ចុះ​ផ្សាយ​នេះ​ថា​ជា​ទង្វើ​ថោក​ទាប និង​មួល​បង្កាច់​រដ្ឋាភិបាល ព្រោះ​ថា​រដ្ឋាភិបាល​បាន​ផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ​តាំង​ពី​មុន​ចេញ​បទ​បញ្ជា​០០១ មក​ម្ល៉េះ។

លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​ជា​ច្រើន ប៉ុន្តែ​សារព័ត៌មាន​ឯករាជ្យ​មិន​បាន​ផ្សាយ​នោះ​ទេ ដោយ​ពួក​គេ​ផ្សាយ​តែ​ពី​រឿង​អាក្រក់​ទៅ​វិញ៖ «អ្វី​ដែល​រាជ​រដ្ឋាភិបាល​ធ្វើ​គេ​មិន​ផ្សាយ​ទេ យើង​វា​អន់​អា​កន្លែង​ហ្នឹង តែ​គេ​ពូកែ​ត្រង់​ថា​និយាយ​បាន​តិច​ធ្វើ​បាន​តិច​និយាយ​បាន​ច្រើន។ អ្នក​ខ្លះ​និយាយ​ប្រាប់​យើង​តែ​ម្តង គេ​ថា​អ្នក​ឯង​ធ្វើ​បាន​ច្រើន​ណាស់​និយាយ​បាន​តិច នៅ​ខាង​ក្រៅ​ទទួល​ព័ត៌មាន​ថា​កម្ពុជា ខ្មៅ​ងងឹត តែ​ខ្ញុំ​មក គឺ​ផ្សេង​នៅ​កម្ពុជា មាន​សភាព​ពីរ ទីមួយ គឺ​ឋាន​នរក តាម​អ្នក​សារព័ត៌មាន​សរសេរ ទី២ ស្ថានភាព​ពិត​ដែល​ដើរ​ទៅ​ណា​គ្មាន​ការ​ហាម​ឃាត់​ទាំង​អស់»

នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ចោទ​ជា​សំណួរ​ថា តើ​កាសែត​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល នឹង​ផ្សព្វផ្សាយ​ពី​លទ្ធផល​ដែល​រដ្ឋាភិបាល​ចែក​ដី​សម្បទាន​ជូន​ពលរដ្ឋ​នៅ​ពេល​ណា?

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា កម្ពុជា កំពុង​កើត​មាន​បញ្ហា​មួយ​ចំនួន​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ ដូច​ជា អំពើ​ពុក​រលួយ​លក្ខណៈ​ជា​ប្រព័ន្ធ ទំនាស់​ដីធ្លី​គ្រប់​ទី​កន្លែង ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។ លោក​បន្ត​ថា រដ្ឋាភិបាល​តែង​ចាត់​ទុក​សារព័ត៌មាន និង​សង្គម​ស៊ីវិល​ឯករាជ្យ​ជា​ក្រុម​ប្រឆាំង ដែល​ទង្វើ​នេះ​ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​សព្វថ្ងៃ​មិន​ទាន់​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ពេញ​លេញ​នោះ​ទេ ដោយ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មិន​ទាន់​បាន​សភា​អនុម័ត​នៅ​ឡើយ។

លោក យឹម សុវណ្ណ៖ «គេ​សរសើរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គេ​ថា​ល្អ​ប្រសើរ​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែ​អ្នក​ផ្សាយ​ព័ត៌មាន​ពិត គេ​ថា​ប្រឆាំង​ទៅ​វិញ។ យើង​មិន​អាច​ជំរុញ​ប្រទេស​របស់​យើង​ទៅ​មុខ​បាន​ទេ បើ​នៅ​តែ​មិន​កែប្រែ»

លោក យឹម សុវណ្ណ បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ទទួល​យក​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន ទើប​សង្គម​មាន​ការ​អភិវឌ្ឍ។

ទាក់​ទិន​នឹង​បញ្ហា​អសកម្ម​ទាំង​ឡាយ​របស់​រដ្ឋាភិបាល មាន​របាយការណ៍​ជាច្រើន​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​របាយការណ៍​របស់​ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ និង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។ ប៉ុន្តែ​ជារឿយៗ រដ្ឋាភិបាល​តែង​តែ​ហៅ​ការ​រិះគន់​ទាំង​នោះ​ថា​ជា​ការ​បន្ទរ​សំឡេង​តាម​គណបក្ស​ប្រឆាំង។ រដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់​ព្រមាន​អង្គភាព​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់​ទង​នឹង​ចំណុច​អសកម្ម​របស់​ខ្លួន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​ រៀម​វណ្ណរ៉ា អ្នក​យកព័ត៌មាន​អោយ​អប្សរា​ណិត​បាន​ទទួល​មរណភាព   អាន1334ដង ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន1487ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1608ដង នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន2901ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន1549ដង អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន1412ដង លោកជំទាវ លីអ៊ុំអេង អះអាងថា អ្នកដែលអាជ្ញាធរនាំទៅវាស់យកដីរបស់គាត់ សុទ្ធតែប្រជាពលរដ្ឋសប្ប?...    អាន1775ដង លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន2456ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន1638ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1511ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8577នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36430នាក់
ខែនេះ    345598នាក់
ឆ្នាំនេះ   2356137នាក់
សរុប   51716063នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 16:56