សពរបស់ព្រះករុណាព្រះបាទនរោត្តមសីសហុ អតីតព្រះមហាវីរក្សត្រកម្ពុជា នឹងត្រូវថ្វាយព្រះភ្លើង នៅវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី៩រោច ខែបុស្ស ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៣នេះ បន្ទាប់ពីសពត្រូវបានរក្សាទុក ក្នុងព្រះបរមរាជវាំង អស់រយៈពេលជាង៣ខែកន្លងមក។
កាំភ្លើងត្បាល់ទំហំ១០៥ មីលីម៉ែត្រ នឹងត្រូវបានបាញ់ក្នុងពេលថ្វាយព្រះភ្លើងរំលាយសពនេះផងដែរ។ បន្ទាប់ពីនោះគឺកម្មវិធីសាសនាផ្សេងៗ។
នៅថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០១៣វេលាម៉ោង៧និង០០នាទី គឺព្រះរាជពិធីរើសព្រះបរមអដ្ឋិ និងព្រះរាជពិធីដង្ហែព្រះគង្គានៅទន្លេចតុមុខ ហើយនៅម៉ោង៥ល្ចាចយាងព្រះបរមអដ្ឋិគង់ក្នុងព្រះកោដ្ឋ ពេជ្រ រួចដង្ហែទៅតម្កល់លើព្រះមហាបញ្ចា នៃទីព្រះមេរុ។
រយៈប៉ុន្មានថ្ងៃកន្លងទៅនេះ គេសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករបានចូលគោរពព្រះវិញ្ញាណខ័ន្តរបស់អតីតព្រះមហាវីរក្សត្រព្រះបាទព្រះនរោត្តមសីហនុ៕
ថ្ងៃនេះ | 39833 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 82166 | នាក់ |
ខែនេះ | 229439 | នាក់ |
ឆ្នាំនេះ | 2973743 | នាក់ |
សរុប | 56572639 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:20 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net