មិនថាតែនៅតំបន់ទឹករាក់ ឬជ្រៅប៉ុន្មាន ម៉ែត្រនោះទេ គ្រប់ទីកន្លែងទាំងអស់ ទឹកត្រូវបាន ល្អក់កករគ្មានពេលអាចរងថ្លាបានឡើយ ព្រោះតែការនេសាទគ្រប់រូបភាព រួមទាំងការបិទបាំងតាមបណ្ដា ព្រែកតូចធំនិងតាមឡូនេសាទនានាក្នុងតំបន់អភិរក្សផងដែរ តែគ្មានមន្រ្តីមានសមត្ថកិច្ចណាម្នាក់អើពើនោះទេ ព្រោះលុយរបស់ឈ្មួញនេសាទបិទបាំងភ្នែក អស់ទៅហើយ។
យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋ បានឲ្យដឹងថា នៅត្រង់ចំណុចឡូនេសាទលលេខ៤ក្នុងតំបន់ អភិរក្សក្នុងភូមិចុងឃ្នាស សង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវ បានធ្វើការអូសម៉ាញ់ មានមុខទទឹង រាប់រយម៉ែត្រ នឹងយ៉ាងកោវ ចូលរុញក្នុងទឹកដីឡូលេខ៤តំបន់អភិរក្ស ជារៀងរាល់យប់ដោយមិនមានការកោតញញើតអ្វីទ្បើយ។
ប្រភពដដែលបា្រប់ថាមន្រ្តីជលផលសង្កាត់ចុងឃ្នាស ក្រុងសៀមរាបកំពុងបើកភ្លើងខៀវឲ្យមាន បទល្មើសឧបករណ៏ម៉ាញនឹងយ៉ាងកោវយ៉ាងច្រើនចូលរុញក្នុងតំបន់ឡូអភិរក្សដែលរដ្ឋបានហាមឃាត់ ទុកតំបន់នេះជាជំរកត្រីពងកូន។ លោកនាយខណ្ឌគួរយល់ថាបទបញ្ជាលេខ០១និងលេខ០២ របស់ប្រមុខរាជរដ្ឋាភិបាលបានប្រកាសជាសាធារណៈ ឲ្យដឹងហើយបែរជាអស់លោកមន្រ្តីជំនាញ ជលផលទំាងអស់នោះមិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលទេក្រោយពីរាជរដ្ឋាភិបាល បានកាត់ឡូនេសាទទំាងអស់នេះមកឲ្យប្រជាពលរដ្ឋទូទាំង៦ខេត្តដែលជាប់និងបឹងទន្លេសាប។ តែរាជរដ្ឋាភិបាលបានយកដីឡូតំបន់អភិរក្សទុកជាជំរកត្រីពងកូនបែជាមានក្រុមមួយចំនួនចេះ តែប្រឹងប្រើឧបករណ៏នេសាទខុសច្បាប់ លើចំណុចតំបន់អភិរក្សឡូនេសាទលេខ៤នេះទៅវិញ។
សព្វថ្ងៃនេះបទល្មើសនេសាទចេះតែកើនឡើងនៅក្នុងខេត្តសៀមរាបដូចជាតំបន់សង្កាត់ចុង ឃ្នាស មានម៉ាញនិងយ៉ាងកោវនឹងក្រុមអួនមានទំហំធំៗចូលអូសក្នុងតំបន់ហាមឃាត់។លោកនាយខណ្ឌ ជលផលខេត្តសៀមរាបកែសំរួលដល់មន្រ្តីក្រោមឱវាទរបស់ខ្លួនផងបើពុំដូច្នោះទេលោកនាយខណ្ឌ ជលផលមុខជាធ្លាក់ដំណែងហើយ ពីព្រោះដំណែងអស់លោកមិនងាយទទួលបានងាយស្រួលឡើយ។
ថ្ងៃនេះ | 36453 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 78786 | នាក់ |
ខែនេះ | 226059 | នាក់ |
ឆ្នាំនេះ | 2970363 | នាក់ |
សរុប | 56569259 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:18 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net