ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល

ដោយៈ សៀមរាប ថ្ងៃទី 23 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 09:09 នាទី ចំនួនអានៈ 1547

នៅលើ​ចិញ្ចើម​ផ្លូវ​សា​ធារ​ណៈ ​តាម​បណ្តោយ​ផ្លូវ​ទល់​មុខ​សណ្ឋា​គារ​តាព្រហ្ម កែង​ផ្សាចាស់​ ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​ទី​តាំង​ជួល​ចត​រថ​យន្ត​យក​លុយ​ដាក់​ហោ​ប៉ៅ​ផ្ទាល់​ខ្លួន ជា​រៀង​រាល់​ខែ​ ដែល​បណ្តាល​អោយ​មាន​ការ​ កក​ស្ទះ​ចរាចរណ៍ ជា​រៀង​រាល់​ថ្ងៃក្នុង​ក្រុង​សៀម​រាប។

ប្រ​ភព​ប្រ​ជា​ពល​រដ្ឋ​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា ការ​ចត​រថ​យន្ត​លើ​ដង​ផ្លូវ​សា​ធារ​ណៈ​នេះ​ មិន​មែន​ជា​ការ​រៀប​ចំ​អោយ​មាន​សណ្តាប់​ធ្នាប់​នោះ​ទេ គឺ​ជួល​យក​លុយ​ក្នុង​មួយ​ខែ​១០​ម៉ឺន​រៀល​ ឬ​ស្មើនឹង​២៥​ដុល្លារ​អាមេរីក​កាំង។ ប្រ​ភព​អះ​អាង​ថា ជា​រៀង​រាល់​ព្រឹក​និង​ល្ងាច នៅ​ជុំ​វិញ​ផ្សា​ចាស់​ដែល​ជា​តំ​បន់​ទេស​ចរណ៍ជាតិ និង​អន្តរជាតិ នេះ តែង​តែ​កក​ស្ទះ​ចរាចរណ៍​ ដោយ​សា​តែ​ការ​បើក​កន្លែង​ចត​រថ​យន្ត​ខាង​លើ រញេ​រញៃ​ពេញ​​ដង​ផ្លូវ ដែល​ជា​ហេតុ​នាំ​អោយ​ពិ​បាក​ធ្វើ​ដំ​ណើរ​ ហើយ​ថែម​ទាំង​មាន​ការ​រំ​ខាន​ដល់​ភ្លៀវ និង​អាច​ប៉ះពៀ​គ្នា​ទៀត​ផង។​

ថ្មី​ៗ​នេះ​លោក អឿន​ពៅ ​អភិ​បាល​រង​ក្រុង​ ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់​ក្រុង​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា រឿង​ជួល​ចត​រថ​យន្ត​ខាង​លើ​មិន​ពាក់​ព័ន្ធ​ជា​មួយ​សាលា​ក្រុង​ទេ​ សុំ​សួរ​ទៅ​ប្រ​ធាន​ផ្សាចាស់ចុះ។

លោក សំភ័ត្រ្តា ប្រ​ធាន​ផ្សា​ចាស់​ បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៣​នេះ​ថា ការ​ផ្ញើ​រថ​យន្ត​នេះ​ មិន​ពាក់​ព័ន្ធ​ជា​មួយ​លោក​ទេ បើ​ចង់​ដឹង​ទៅ​សួរ​អ្នក​យាម​នៅ​ក្រោម​ដើម​ពោធិ៍​មុខ​សណ្ឋា​គារ​តា​ព្រហ្មទៅ។

ប្រ​ភព​ពី​កម្ម​ករ​យាម​កន្លែង​ចត​រថ​យន្ត​ខាង​លើ​បាន​អោយ​ដឹង​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៣​នេះ​ថា ការ​ជួល​អោយ​ចត​រថ​យន្ត​ខាង​លើ​គឺ​១ខែ​ ១០​ម៉ឺន​រៀល​ក្នុង​រថ​យន្ត​១។ កម្ម​ករ​រូប​នោះ​បន្ត​​ថា សូម​កុំ​ភ័យ​១​ខែ​១០​ម៉ឺនរៀង​ អាច​ដាក់​បាន​ទាំង​យប់​ទាំង​ថ្ងៃគឺ​២៤​ម៉ោង។ កម្ម​ករ​បន្ថែម​ថា បើ​លោក​ចង់​ដឹង​រឿង​ជួល​ចត​រថ​យន្ត​ទូរ​ស័ព្ទ​ទៅ​មេ​ខ្ញុំ គាត់​ឈ្មោះ​ តាថន ទើប​ដឹង​រឿង​ច្បាស់។

តា​ថន​​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ម៉ោង​៣និង​១០​នាទី​ថ្ងៃ​ទី២៣​មករា​នេះថា លោក​ជា​បុគ្គលិក​បំ​រើ​ការ​អោយ​សណ្ឋា​គារ​តា​ព្រហ្ម ការ​ជួល​អោយ​ចត​រថ​យន្ត​នេះ​គឺ​លោក​យក​១​ថ្ងៃ​តែ​១៥០០រៀល​រថ​យន្ត​១​ក្នុង​១​ថ្ងៃ តែ​បើ​គេ​បង់​ខែ​គឺ​យក​៤ម៉ឺន​រៀល​ក្នុង​១​ខែ មិន​មែន​១០ម៉ឺន​រៀល​ទេ។ លោក​ថន​បន្ត​ថា ដី​ដែល​ជួល​ដាក់​រថ​យន្ត​ខាង​លើ​នេះ ជា​ដី​សួន​ច្បារ​របស់​សណ្ឋា​គារ​តា​ព្រហ្ម ដែល​សាលា​ខេត្ត​សៀម​រាប​បាន​ប្រ​គល់​អោយ​។ លោក​ថន​បន្ថែថា គេ​ផ្ញើរ​រថ​យន្ត​វា​អាច​មាន​ការ​បាត់​បង់​ ឬ​ខូច​ខាត​ បើ​មិន​យក​លុយ​សំ​រាប់​ត្រៀម​ការ​ពារ​ទេ​ម្តេច​នឹង​កើត។

លោក​ថន​ហាក់​មាន​ការ​លាក់​លៀម​ ព្យា​យាម​មិន​បញ្ចេញ​ឈ្មោះ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ ការ​បើ​កន្លែង​ជួល​រថ​យន្ត​ខាង​លើ​នេះ​ទេ។

មជ្ឈ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​រិះ​គន់​ថា បើ​ដី​មុខ​សណ្ឋា​គា​តា​ព្រហ្ម អាច​ជួល​ដាក់​កន្លែង​ផ្ញើរ​រថ​យន្ត​បាន ដូច្នេះ​ពួក​គេ​ចង់​បើ​ក​កន្លែង​ផ្ញើរ​រថ​យន្ត​នៅ​តាម​សួន​ច្បារ​មុខ​សណ្ឋា​គារ​ផ្សេង​ ឬ​មុខ​ផ្ទះ​របស់​ពួក​គេ ដែល​មាន​ទី​តាំង​ជាប់​តាម​ដង​ផ្លូវ​សាធារណៈ ដើម្បី​បាន​កំរៃបន្ថែម​ពី​មុខ​របរ​ផ្ទាល់​ខ្លួន​។

យើ​ង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ឈឹម​ម៉ា ថៅ​កែ​សណ្ឋា​គារ​ខាង​លើ​បាន​ទេ ព្រោះ​យើង​មិន​ទាន់​អាច​រក​​លេខ​ទូរ​ស័ព្ទ​របស់​គាត់​បាន៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែតបីរូបទារប្រាក់ពីម្ចាស់គ្រឿងចក្រប្រាំពាន់ដុល្លារមិនបាន រាយការណ៍កុហក់ចៅហ្វាយខ?...    អាន1833ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2613ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1545ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2529ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន1650ដង លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត   អាន2282ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន2980ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន2940ដង ពន្លក ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងក្បត់ជាតិ ធំម្នាក់ដែលជាឆ្នាំងបាយរបស់សមត្ថកិច្ច   អាន1573ដង លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្ត...    អាន2980ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39402នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81735នាក់
ខែនេះ    229008នាក់
ឆ្នាំនេះ   2973312នាក់
សរុប   56572208នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:07