ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 21 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 06:23 នាទី ចំនួនអានៈ 1614

អ្វីដែល​មិន​ធ្លាប់​មាន និង ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក ពេល​នេះ​​បាន​រំ​លេច​ខ្លួន​នៅ​​លើ​​ទឹក​ដី​​អច្ឆ​រិយ​​សៀម​រាប​​ អង្គរ​​​ នៃ​​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា​យើង​ហើយ​ គឺ​ល្ខោន​សៀក​កម្ពុ​ជា​ហ្វារ​​ដែល​មាន​ការ​សម្តែង​​យ៉ាង​ប៉ិន​ប្រ​សព្វ​​ពី​សំ​ណាក់​​សិល្ប​ករ​​​ សិល្ប​ការនី​​​របស់​​សមា​​គម​​ហ្វាពន្លឺសិល្ប​ ដែល​នឹង​ពាំ​នាំ​នូវ​​ទេព​កោស​ល្យ​​របស់​ខ្លូន​ ​មក​​សំ​ដែង​​ក្នុង​​ខេត្ត​​ទេស​ចរណ៏​​មួយ​​នេះ​ចាប់​ពី​ថ្ងៃទី​៨​​ ​ខែកុម្ភៈ​​​​​​​​​ ឆ្នាំ២០១៣​​​ តទៅ​​​​។​​

បន្ទាប់​ពី​ទទួលបាន​ការ​​គាំទ្រ ​​និង​​​ភាព​​ជោគជ័យ​​ក្នុង​ការ​សម្តែង​​សិល្ប​ល្ខោន​​សៀក​​​​នៅ​​ក្នុង​​ខេត្ត​​បាត់​ដំ​បង​ ​​ភាព​​​ល្បី​រន្ទឺ​នេះ ​បាន​​លាត​​ត្រ​ដាង​​ទៅ​ដល់​ប្រ​ទេស​មួយ​ចំ​នួន​​ក្នុង​​​ទ្វីប​អាស៊ី​ និង​អ៊ឺរ៉ុប ជា​មួយ​និង​ ទស្ស​នីយ៏​ភាព​​​​​ដ៏​​ល្អ​​ឯក​​របស់​​ហ្វារ​ពន្លឺ​សិល្ប​​ដែល​​ជា​​ខ្សែ​​រឿង​​បង្ហាញ​​ពី​​ជី​វិត​ ​និងសង្គម​កម្ពុជា​និង​ជា​​ការ​ចូល​​រួម​​បញ្ជូល​នូវ​​ការ​​​សំ​ដែង​ជា​​លក្ខណៈ​បែប​​ប្រ​ពៃ​ណី​​និង​​សម័យ​​ទំនើប​​របស់​​ល្ខោន​​ តន្រ្តី​ក្បាច់​រាំ​បចេ្ចក​ទេស​​​​សៀក​ការ​ហក់​​លោត​និង​ពត់​ពែន​ដង​ខ្លួន​ជា​ដើម។​

ល្ខោន​សៀក​កម្ពុជា​ហ្វារ​ នឹង​សម្តែង​ រឿង ​ពុទ្ធោ​ ដំ​បូង​គេ​ ដែល​​ជា​ស្នា​ដៃ​​និពន្ធ​របស់​ក្រុម​និ​សិត្ស​សៀក​​នៅ​​មុន​​ពេល​​ពួក​គេ​បញ្ចប់​ការ​សិក្សា។​ រឿង ​ពុទ្ធោ ​ជា​កំ​រង​សាច់​រឿង​ដែល​បាន​ឆ្លុះ​បញ្ចាំង​អំ​ពី​ត​ថ​ភាព​ជី​វិត​របស់​​ប្រ​ជា​ជន​​ក្នុង​​​​សង្គម​ខ្មែរ​​ រួម​មាន​ការ​​ប្រៀប​ធៀប​សម្ពន្ធ​ភាព​ស្នេហា​ រវាង​​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​ក្នុង​ ប្រ​ទេស​​កម្ពុជា ​អម​ជាមួយ​ការ​បង្ហាញ​សម្រស់​ជី​វិត​តាម​រយៈ តូរ្យ​តន្ត្រី។​ ស្នេហា​គ្រួ​សារ​ ការ​ព្រាត់​បា្រស​និង​​ អំ​ពើ​ហឹង្សា​គ្រប់​រូប​ភាព​ ជា​​ពិ​សេស​ សម្ពន្ធ​ភាព​​ស្នេហា​ ​​រវាង​​ភេទ​ដូច​គ្នា នឹង​បង្ហាញ​អោយ​ឃើញ​កាន់​តែ​ច្បាស់​​តាម​​រយៈ​​​រឿង​ ពុទ្ធោ។

សូរ្យ​គ្រាស ជា​​វណ្ណ​កម្ម​ទី​ពីរ​ ដែល​នឹង​ត្រូវបា​នសម្តែង​បន្ទាប់​ពី​រឿង​ ពុទ្ធោ។​ វា​ជា​កំ​រង​​រឿង​ ដែល​ឆ្លុះ​បញ្ចាំង​អំ​ពី​ ភាព​រើស​អើង​​​ក្នុង​សង្គម​​​។​

សមាគម​ហ្វារ​ពន្លឺ​​សិល្ប​គឺ​​ជា​​សមាគម​​សិល្ប​​ដែល​​មិន​​ស្វែង​​រក​​បា្រក់​​ចំ​នេញ​​ ​ហើយ​បាន​បង្កើត​ក្នុង​ឆ្នាំ​១៩៩៤​​ ដោយ​យុវ​ជន​​ខ្មែរ​ ​៨ រូប​ដែល​ត្រ​លប់​មក​ពី​​ជំ​រុំ​ជន​ភៀស​ខ្លួន​នៅ​ប្រ​ទេស​ថៃ​ក្នុង​គោល​បំ​ណង​ពង្រឹង​​​ការ​​អភិវឌ្ឍន៏​​​​ក្នុង​សហ​គមន៏​ដោយ​​ផ្តល់​​នូវ​​ចំ​ណេះដឹង​​ និង​ការ​​បង្ហាត់​​បង្រៀន ​បណ្តុះ​​បណ្តាល​​នូវ​ជំ​នាញ​​សិល្ប​​ជា​ច្រើន​​ ដូច​ជា​សិល្ប​សូន​រូប​ សិល្ប​​តន្រ្តីបុរាណ និង​សម័យ ​ការ​សំ​ដែង​ល្ខោន​ ការ​សំ​ដែង​​សៀក​និង​​មាន​​សា​លា​ផ្តល់​ចំ​ណេះដឹង​​ទូ​ទៅ​ពី​កំ​រិត​បឋម​សិក្សា​ដល់​វិទ្យា​ល័យ។​

ល្ខោន​សៀក​កម្ពុជាហ្វារ​ នឹង​សម្តែង​ជូន​នូវ​ទស្សនីយ​ភាព​ដែល​ជា​ការ​ច្នៃ​ប្រ​ឧិត​របស់​ខ្មែរ​មាន​​ភាព​​ស្ទាត់​​ជំ​នាញ​និង​បញ្ជាក់​អំ​ពី​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​ដែល​មាន​តែ​មួយ​គត់​រួម​​ចំ​នែ​ក​ផ្តល់​​បទ​​ពិ​សោធ​​សំ​បូរ​​បែប​​​ និង​អា​រម្មណ៍​​ស្រ​លាញ់​មនុស្ស​ជាតិ។​

ដើម្បីអោយ​ដឹង​ថា ​ល្ខោន​សៀក​កម្ពុជាហ្វារ​ មាន​អ្វី​ប្លែក សូម​កុំ​ភ្លេច​ទៅ​ទស្សនា​ការ​សម្តែង​ផ្ទាល់​ ដែល​មាន​​ទី​​តាំង​នៅ ​ផ្លូវ​កូ​មៃ​ខាង​​ក្រោយ​​សារៈ​មន្ទីរ​​ជាតិ​អង្គរ​ និង​ទល់​មុខ​សណ្ឋាគារ​អង្គរ​សិន​ជូ​រី​ ​​ ដែល​នឹង​ត្រូវ​បើក​​សម្ភោធ​​​​ជា​​ផ្លូវ​​ការ​​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៣​ ​ នឹង​ចាប់​សម្តែង​នូវ​ទស្សនីយ​ភាព​ជា​រៀង​រាល់​ថ្ងៃ​រ​យៈ​​ពេល​​១​ម៉ោង​ គឺ​ចាប់​​ពី​ម៉ោង​​៧:៣០​ល្ងាច​ត​ទៅ​៕

សំ​​រាប់​ព័ត៌​មាន​ផ្សេងៗ​សូម​ទំ​នាក់​ទំ​នង​តាម​ទូរស័ព្ទ​លេខ៖  ០១៥​ ​៤៩៩ ៤៨០/៨១ /៨៣!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មក?...    អាន2686ដង គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី   អាន1393ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន456ដង ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1554ដង បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1613ដង ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1623ដង សាលាឧទ្ធរណ៍ដោះលែងលោកម៉មសូណង់ដូនៅថ្ងៃទី១៦   អាន1688ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1514ដង គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន2756ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39102នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81435នាក់
ខែនេះ    228708នាក់
ឆ្នាំនេះ   2973012នាក់
សរុប   56571908នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:58