រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 13 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 02:02 នាទី ចំនួនអានៈ 1658

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបាន កើតឡើងកាលពីវេលាម៉ោង៧និង៣០ នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ នៅលើដីវាលស្ងាត់ជ្រងំមួយ ស្ថិតនៅខាង លិចឆៀងខាងត្បូងស្ថានីយវិទ្យុ និងទូរ ទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងភូមិ-សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ខណៈដែលថ្ងៃរះ ចាំងពន្លឺភ្លឺព្រាលៗ អ្នកស្រុកអ្នកភូមិចេញ ដំណើរទៅរកស៊ីព្រោងព្រាតនៅហើយនោះ ។

បុរសអ្នករត់ម៉ូតូឌុបម្នាក់ដែលទៅ ឃើញទិដ្ឋភាពអនាចារបែបនេះមុនគេ បានយកដៃគក់ទ្រូងគ្រវីក្បាលស្ទើរដាច់ ពី.ក និងបានលាន់មាត់ថា “ពុទ្ធោ! ស្រុក យើងឥឡូវដល់ថ្នាក់ហ្នឹង! ផ្ទះសំណាក់ សណ្ឋាគារមានច្រើនគគោកមិនទៅស្គា គ្នា (រួមរ័ក) បែរជាមកស្គាគ្នាដូច សត្វធាតុក្នុងឡានកណ្ដាលវាលអ៊ីាចឹង?” បុរសនេះហេតុតែហួសចិត្ដពេក និងគិត ថា មិនចង់រំខានដំណេកដ៏សុខសាន្ដរបស់ គូស្នេហ៍ទាំង២នេះក៏សម្រេចចិត្ដទូរស័ព្ទប្ដឹងទៅនគរបាលប៉ុស្ដិ៍ទឹកថ្លាឱ្យមកជួយ មើល ហើយមិនបានប៉ុន្មាននាទីផងនគរ បាល មកដល់ឃើញមានរថយន្ដ១គ្រឿង ពណ៌ក្រមៅ កំពុងចតលើដីវាលឆ្ងាយ ពីគេឯង ។ ពេលនោះមន្ដ្រីនគរបាល បានយកភ្នែកមើលតាមកញ្ចក់រថយន្ដ នោះនិងបានយកដៃញីភ្នែកម្ដងហើយ ម្ដងទៀតសម្លឹងទៅក្នុងរថយន្ដ ព្រោះ អ្វីដែលមន្ដ្រីនគរបាលសឹងមិនជឿភ្នែក ខ្លួនឯងនោះគឺឃើញគូស្នេហ៍ហេងស៊យ មួយគូនេះអាក្រាតកាយទាំងក្រោមទាំង លើកំពុងដេកឱបគ្នាខ្វិត ហើយបើគេ សន្និដ្ឋានមិនខុសទេ នោះទំនងជាគេរួម រ័កហើយអស់កម្លាំងខ្លាំងពេកក៏ដេកលក់មួយភាំងតែម្ដងទៅ ។ មិនដឹងថាគូស្នេហ៍វ័យក្មេងមួយគូ នេះភ្លើតភ្លើននឹងកាមគុណ ដល់កម្រិត ណាទេ បានជាក្រោយពេលផឹកស៊ីស្រវឹង មិននាំគ្នាចូលផ្ទះសំណាក់ ឬសណ្ឋាគារបែរ ជាជិះ រថយន្ដទៅចតក្នុងដីវាលស្ងាត់មួយកន្លែង ហើយនាំគ្នាប្រព្រឹត្ដអំពើអនាចារ រួមភេទនៅក្នុងរថយន្ដ រួចហើយដេកលក់ យ៉ាងស្កប់ស្កល់ទាំងកាយអាក្រាត ។ ប៉ុន្ដែអ្វីដែលគួរឱ្យ ហួសចិត្ដនោះគឺមានអ្នកភូមិ២-៣នាក់ ដោយហេតុតែមានការសង្ស័យទៅ លើរថយន្ដទំនើបមួយនេះ ហេតុអ្វីមកចត លើដីវាលដ៏ស្ងាត់ជ្រងំបែបនេះ? តើមានអំពើឧក្រឹដ្ឋឬបទល្មើសអ្វីមួយក៏នាំ គ្នាទៅអើតមើលស្រាប់តែភ្ញាក់ខ្លួន ក្រញាង និងស្ទើរមិនជឿខ្លួនឯង ព្រោះឃើញនៅក្នុងរថយន្ដនោះមានគូស្នេហ៍ ហេងស៊យមួយគូមានកាយអាក្រាត ននលគកកំពុងដេកស្រមុកឱបគ្នាយ៉ាង ស្អិតហាក់ដូចជាមិនដឹងរឿងអ្វីសោះ ។

ទោះជាយ៉ាងណាមន្ដ្រីនគរបាលត្រូវ តែសម្រេចចិត្ដគោះទ្វាររថយន្ដដាស់ពួកគេឱ្យភ្ញាក់ឡើងកុំសម្ដែងឫកអាក្រក់ កណ្ដាលវាលបែបនេះហើយបានយកទៅអប់រំនៅប៉ុស្ដិ៍ទឹកថ្លាកភ្លាមៗដែរ ។ នៅចំពោះមុខសមត្ថកិច្ចភាគីបុរស បានប្រាប់ថា គាត់ឈ្មោះ ញ.ស.ផ អាយុ ២៩ឆ្នាំជាបុគ្គលិកធ្វើការនៅស្ថាប័នរដ្ឋមួយសព្វថ្ងៃមានទីលំនៅសង្កាត់ផ្សារ ដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រីឯភាគីខាងស្រីបានអះអាងប្រាប់សមត្ថកិច្ចថា នាងឈ្មោះ ណ.ស.ក អាយុ២០ឆ្នាំ ជាមេការនាំភ្ញៀវនៅហាងសាច់អាំងយី ហោ៧៩ និងស្នាក់នៅផ្ទះជួលក្នុងភូមិ ស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

គូស្នេហ៍មួយគូនេះបានសារភាពថា ពួកគេបានផឹកស៊ីរហូតដល់យប់ជ្រៅ ហើយក្រោយមកស្រវឹងខ្លាំងពេកក៏នាំគ្នា ជិះរថយន្ដបម្រុងទៅដេកនៅផ្ទះសំណាក់ ឬសណ្ឋាគារ តែដោយងងុយដេកពេក  ព្រោះស្រវឹងខ្លាំងខ្លាចបើករថយន្ដទៅមុខទៀតលែងរួចក៏សម្រេចបើកចូលដីវាលនេះទៅ ។

គូស្នេហ៍ទាំង២នាក់នេះបានសារភាព មិនលាក់លៀមទៀតថា បានជាពួកគេ ដេកលង់លក់ស្រួលមិនដឹងថ្ងៃរះចាំង ក្បាលនិងមានកាយអាក្រាតបែបនេះគឺ មកពីស្រវឹងខ្លាំង និងរួមរ័កជាមួយគ្នា អស់កម្លាំងខ្លាំងពេកក៏ដេកលក់ទៅ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន1548ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1501ដង ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន2259ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន2212ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2821ដង គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី   អាន2146ដង ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន1732ដង គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន1580ដង តូចចិត្តប្រពន្ធរត់ចោលផឹកស្រាស្រវឹងដេកតាមផ្លូវ   អាន1723ដង លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន   អាន1819ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38927នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81260នាក់
ខែនេះ    228533នាក់
ឆ្នាំនេះ   2972837នាក់
សរុប   56571733នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:53