មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង

ដោយៈ ម៉ម មុនីរតន៍ ភ្នំពេញ ថ្ងៃទី 11 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 09:11 នាទី ចំនួនអានៈ 1755

ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ដាក់​លិខិត​ជា​ផ្លូវ​ការ​តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដោយ​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដក​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចេញ​ពី​មុខ​តំណែង។

ការ​ស្នើ​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី នៅ​ពេល​នេះ ដោយ​រក​ឃើញ​ថា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ជំរុញ​ឲ្យ​កសិផល​របស់​ពលរដ្ឋ​ខ្មែរ មាន​ទីផ្សារ​សម្រាប់​លក់​កសិផល​របស់​ពួក​គាត់​បាន​នោះ​ទេ។

លោក ជា ប៉ូច អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពត គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១០ មករា ឆ្នាំ​២០១៣ ថា ការ​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បញ្ចប់​តួនាទី​របស់​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​រដ្ឋមន្ត្រី​រូប​នេះ​ពុំ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការ​ស្វែង​រក​ទីផ្សារ ដើម្បី​ជំរុញ​ឲ្យ​កសិផល​ខ្មែរ​មាន​តម្លៃ​ខ្ពស់ គិត​ចាប់​ពី​លោក ចម ប្រសិទ្ធ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នោះ​មក។

លោក ជា ប៉ូច៖ «ខ្ញុំ​យល់​ឃើញ​ថា លោក ចម ប្រសិទ្ធ ការងារ​ដឹកនាំ​រដ្ឋមន្ត្រី​របស់​គាត់ គឺ​ពុំ​មាន​សមត្ថភាព ដោយ​សារ​ទីផ្សារ​ផលិត​នៅ​ប្រទេស​ខ្មែរ​យើង គឺ​គាត់​មិន​ដែល​គាត់​រក​ទីផ្សារ​បាន​បញ្ជូន​ទៅ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទឹក​ចិត្ត​ធ្វើ​កសិកម្ម​រឹត​តែ​ល្អ​ប្រសើរ​ទេ ថែម​ទាំង​គាត់​រក​ទីផ្សារ​អត់​បាន​ទាល់​តែ​សោះ»

លិខិត​ចុះ​ថ្ងៃ​ទី១០ មករា ឆ្នាំ​២០១៣ ដែល​ចុះ​ហត្ថលេខា​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ចំនួន ៤រូប ផ្ញើ​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បញ្ជាក់​ថា លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អសមត្ថភាព​ក្នុង​ការ​ស្វែង​រក​ទីផ្សារ​សម្រាប់​វិស័យ​កសិកម្ម​ជូន​ពលរដ្ឋ។

លិខិត​បន្ត​ថា ដោយ​ស្ថានភាព​បច្ចុប្បន្ន​មាន​ឈ្មួញ​ចុះ​ទិញ​ដំណាំ​កសិកម្ម​ដូច​ជា ស្រូវ ពោត សណ្ដែក ដំឡូងមី និង​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត បាន​ឲ្យ​ថ្លៃ​ថោក​យ៉ាង​ខ្លាំង ជាពិសេស​ដំណាំ​ស្រូវ​ដែល​កំពុង​ប្រមូល​ផល។ លិខិត​ដែល​ដាក់​ចូល​ទៅ​ខុទ្ទកាល័យ​លោក ហេង សំរិន នៅ​ថ្ងៃ​ទី១០ មករា ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ជួប​ផល​លំបាក​យ៉ាង​ខ្លាំង សង្ឃឹម​ថា​ពេល​ស្រូវ​ប្រមូល​ផល​លក់​ចេញ​បាន​ថ្លៃ និង​អាច​សង​បំណុល​នានា​រួច ជាពិសេស​ថ្លៃ​ប្រេង និង​ថ្លៃ​ជី​ជាដើម។ ក៏ប៉ុន្តែ ពេល​ឈ្មួញ​ចុះ​ទិញ បាន​បន្ទាប​តម្លៃ​ដំណាំ​កសិផល ដោយ​រួម​ទាំង​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ ក្នុង​កម្រិត​ថោក​បំផុត។

លោក គាំ កុសល នាយក​ខុទ្ទកាល័យ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន មាន​ប្រសាសន៍​ថា លិខិត​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​បក្ស សម រង្ស៊ី លោក​បាន​បញ្ជូន​ទៅ​រដ្ឋាភិបាល​រួច​ហើយ ក្រោយ​ពី​ការ​ស្នើ​ឡើង​នេះ។ លោក​បន្ត​ថា តែ​រហូត​មក​ដល់​ពេល​នេះ គឺ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល ជុំវិញ​ការ​ស្នើ​ឲ្យ​ដក​តំណែង​លោក ចម ប្រសិទ្ធ នេះ​នៅ​ឡើយ​ទេ៖ «បាន​ទទួល ហើយ​បាន​បញ្ជូន​ទៅ​រាជ​រដ្ឋាភិបាល​ហើយ។ បាទៗ តាំង​ពី​អាទិត្យ​មុន​ម្ល៉េះ ហើយ​ចាំ​មើល​ជិត​ដល់​ពេល​មាន​ចម្លើយ ចាំ​ខ្ញុំ​ជម្រាប​ជូន​ក្រោយ​ទៀត»

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ព្យាយាម​បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ ដោយ​លោក​ទាម​ទារ​ឲ្យ​មាន​លិខិត​ស្នើសុំ​បំភ្លឺ​ជា​ផ្លូវការ​ចំពោះ​បញ្ហា​នេះ៖ «អូរ​សុំ​ទោស! អត់​ឆ្លើយ​សម្ភាស​អាស៊ី​សេរី​ទេ​ណា អើ​តាម​ទូរស័ព្ទ​ទេ។ អ៊ីចឹង​សុំ​សម្ភាស​អី​ធ្វើ​លិខិត​ស្រួល​បួល​មក។ បើ​ខ្ញុំ​មាន​ពេល ខ្ញុំ​ឆ្លើយ។ ខ្ញុំ​មិន​ឆ្លើយ​តាម​ទូរស័ព្ទ​ទេ»

ទោះ​ជា​បែប​ណា នៅ​ក្នុង​លិខិត​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​បក្ស សម រង្ស៊ី ឲ្យ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ពិនិត្យ និង​សម្រេច​ដក​តំណែង​លោក ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចេញ​ពី​មុខ​តំណែង​នេះ បន្ទាប់​ពី​គណបក្ស សម រង្ស៊ី រក​ឃើញ​ថា លោក ចម ប្រសិទ្ធ ពុំ​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ជំរុញ​ទីផ្សារ​ឲ្យ​ពលរដ្ឋ​កម្ពុជា បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន2940ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3546ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន1760ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1597ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1670ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1728ដង ចែផល្លី កំពុងប្រើរថយន្តសាន់យ៉ុងដឹកឈើយ៉ាងអាណាធិបតេយ្យ   អាន1736ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2192ដង លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ   អាន1643ដង វាយក្បាលក្មេងស្រី១ញញួរឈាមហូរស្រោចខ្លួនទាំងព្រឹក   អាន2108ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35211នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77544នាក់
ខែនេះ    224817នាក់
ឆ្នាំនេះ   2969121នាក់
សរុប   56568017នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:39