ប្រជាពលរដ្ឋពីសហគមន៏បឹងកក់ប្រមាណជិត១រយនាក់ កាលពីព្រឹកថ្ងៃចន្ទនេះបានលើកគ្នារៀបចំពិធីតាមបែបអបីជំនឿ នៅខាងមុខតុលាការក្រុងភ្នំពេញដោយអុជធូប និង បាចអំបិលដាក់បណ្ដាសារតុលាការដែលបានកាត់ក្ដីដោយអយុត្តិធម៌ លើស្រ្តីដែលជាសកម្មជនរបស់ពួកគ ឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ។
ស្ថិតក្រោមបរិយាកាសដែលត្រូវបានឡោមព័ទ្ធដោយក្រុមប៉ូលិស ប្រដាប់ដោយកាំភ្លើងជាមួយគ្រឿងគំរាមផ្សេងៗទៀតនោះ ពុំបានធ្វើឲ្យក្រុមអ្នកភូមិតក់ស្លុតឡើយ , ពួកគេបានទាមទារដូចក្នុងពិធីដែលធ្វើនៅវត្តភ្នំកាលពីថ្ងៃ សុក្រ ទី២៨ ធ្នូដែរ ” គឺត្រូវតែផ្ដល់យុត្តិធម៌ និង ដោះលែងអ្នកស្រី យ៉ោម បុប្ផា..” ។
អ្នកស្រី យ៉ោម បុប្ផា អាយុ២៩ឆ្នាំ ត្រូវបានតុការក្រុងភ្នំពេញកាត់ទោសកាលពីថ្ងៃទី ២៦ ធ្នូឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទបង្កអំពើហិង្សាដោយចេតនាទៅលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់ ។យ៉ាងណាក៏ដោយ ក្រុមអ្នកភូមិបានហៅការចោទប្រកាន់នេះថា ជាការបំភិតបំភ័យបំបាក់ស្មារតីក្នុងគោលដៅមិនឲ្យពួកគេក្រោកឡើងតវ៉ា ទាមទារយុត្តិធម៌ ចំពោះបញ្ហាដីធ្លីរបស់ពួកគេ ៕
ថ្ងៃនេះ | 38792 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81125 | នាក់ |
ខែនេះ | 228398 | នាក់ |
ឆ្នាំនេះ | 2972702 | នាក់ |
សរុប | 56571598 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:47 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net