បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​

ដោយៈ ភ្នំពេញ ថ្ងៃទី 03 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 10:25 នាទី ចំនួនអានៈ 1575

នា​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១២ នេះ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បើក​ការសាកសួរ​ជនសង្ស័យ​ម្នាក់​ឈ្មោះ បោង ពុទ្ធា​រិ​ទ្ធ ចប់សព្វគ្រប់​ពីបទ​អំពើពុករលួយ​កាង​ឈើ​រួចមក អង្គភាព​ប្រឆាំង​អំពើពុករលួយបាន​បញ្ជូន​ជនសង្ស័យ​ដែល​ត្រូវបាន​គេ​ដឹងថា ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ទៅ​តុលាការខេត្ត ពោធិ៍សាត់ ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

យោងតាម​ព័ត៌មាន​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ ក្រោយពី​បាន​ព័ត៌មាន មាន​រថយន្ត​មួយចំនួន​បើក​ដឹកឈើ​គ្រញូង កាត់​តាម​ផ្លូវជាតិ​លេខ​៥ ពី​លិចទៅ​កើត ព្រះរាជអាជ្ញា​អម​តុលាការខេត្ត​ពោធិ៍សាត់ បាន​សុំ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ទប់ស្កាត់​។​

​អនុប្រធាន​ផ្នែក​ព្រៃឈើ ស្រុក​ក្រគរ លោក ប៉ុល ចន្ថា និង​កម្លាំង​សហការ​ពី​ផ្នែក​ពាក់ព័ន្ធ​នានា បានរួម​គ្នា​ធ្វើការ​ទប់ស្កាត់​បទល្មើស​នេះ​។​

​តាម​ព័ត៌មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹងថា នៅ​ម៉ោង ២២ និង​១៥ នាទី យប់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ ក្បួន​រថយន្ត​លុច​ស៊ី​ស ៤​គ្រឿង បានមក​ដល់​ហើយ​ត្រូវបាន​កម្លាំងចម្រុះ​រាំង​ស្ទាក់​ស្រាប់ តែ​លោក បោង ពុទ្ធា​រិ​ទ្ធ ដែល​អាង​អំណាច​ខ្លួន និង​បាន​ផលប្រយោជន៍​ពី​អ្នកដឹកឈើ បានមក​គម្រាម និង​បាន​ជេរប្រមាថ​មកលើ​កម្លាំង​មាន​សមត្ថកិច្ច  មិន​ឲ្យ​ឃាត់​រថយន្ត​លុច​ស៊ី​សទាំង ៤ គ្រឿង​នោះ ហើយ​លោក បោង ពុទ្ធ រិ​ទ្ធ បាន​នាំ​រថយន្ត​ទាំងនោះ​ចេញទៅ​។​ ​លោក បោង ពុទ្ធា​រិ​ទ្ធ បានទទួល​ផលប្រយោជន៍ (​លុយកាក់​) ពី​អំពើ​ខុសច្បាប់​នេះ​។​

​កន្លងមក ផ្លូវជាតិ​លេខ​៥ ជាក់ស្តែង​ក្នុង​ទឹកដី​ខេត្តពោធិសាត់​នេះ ការបង្ក្រាប​បទល្មើស​តែងមាន​ការលំបាក ព្រោះ​ច្រើន​មាន​អ្នក​មករា​រាំង​ការពារ​បង្កើត ឧបសគ្គ​ដល់​សមត្ថកិច្ច​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រកឃើញថា ក្រោយ​ស្តាប់​ចម្លើយ​សាក្សី ៧ រូប និង​ក្រោយ ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ បោង ពុទ្ធា​រិ​ទ្ធ និង​បាន​ផ្ទៀងផ្ទាត់​ភស្តុតាង ចម្លើយ​នានា​មក អង្គភាព​ប្រឆាំង​អំពើពុករលួយ​រកឃើញ​ថា ជនសង្ស័យ បោង ពុទ្ធា​រិ​ទ្ធ ជាប់​ពាក់ព័ន្ធ ៖

​ទី​១. គំរាមកំហែង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​រារាំង​ដល់​ការបំពេញភារកិច្ច ក្នុង​ប្រតិបត្តិការ​របស់​មន្ត្រីរ​ដ្ឋ​បាល​ព្រៃឈើ (​មាត្រា​១០០ នៃ​ច្បាប់​ព្រៃឈើ​)​។​

​ទី​២. ចាត់វិធានការ​រារាំង​ការអនុវត្ត​ច្បាប់ ដើម្បី​ទទួលបាន​ដោយ​ខុសច្បាប់ នូវ​អត្ថប្រយោជន៍ (​មាត្រា​៣៥​បទ​រំលោភ​អំណាច​នៃ​ច្បាប់ ស្តីពី​ការប្រឆាំង​អំពើពុករលួយ​)​។​

ក្រោយពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានធ្វើ​ការសាកសួរ​ទៅលើ​ជនសង្ស័យ​ឈ្មោះ បោង ពុទ្ធា​រិ​ទ្ធ​ព្រមទាំង​មាន​សាក្សី​ដាក់បន្ទុក​គ្រប់គ្រាន់​ផង​នោះបាន​សម្រេច​កសាង​សំណុំ​រឿងនេះ​ទៅ​តុលាការខេត្ត​ពោធិ៍​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕ ដោយ​៖ គង្គារ ប្រភព វរជនខ្មែរ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1625ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2138ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1671ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន1532ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន1864ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1547ដង ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន1796ដង តុលាការផ្តន្ទាទោស ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ   អាន1366ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន1806ដង ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន1557ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      37379នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    140550នាក់
ខែនេះ    523830នាក់
ឆ្នាំនេះ   1906062នាក់
សរុប   51265988នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 19:33